កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ៖ ប្រេស៊ីលនិងអាហ្សង់ទីន ត្រូវប្រកួតបង្រ្គប់ឡើងវិញ នៃវគ្គជម្រុះ World Cup ដែលបានខកខាន
10, May 2022 , 1:59 pm        
រូបភាព
សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ថ្ងៃទី៩ ខែឧសភា បានប្រកាសថា ជំនួបដែលបានផ្អាករវាងប្រេស៊ីល និងអាហ្សង់ទីន នៅវគ្គជម្រុះ World Cup តំបន់អាម៉េរិកខាងជើង នឹងត្រូវប្រកួតជាថ្មី ដើម្បីបង្រ្គប់ការប្រកួត។


ជំនួបរវាងក្រុមកំពូលតារាងទ្វីបអាម៉េរិកខាងជើងទាំងពីរ ដែលត្រូវប្រកួតក្នុងខែកញ្ញាឆ្នាំ ២០២១ កន្លងទៅ ប៉ុន្តែត្រូវបានផ្អាក​អំឡុងចាប់ផ្តើមបាន៥នាទី ដោយសារតែមានកីឡាករអាហ្សង់ទីនមួយចំនួន មិនបានធ្វើតេស្តរកជំងឹកូវីដ-១៩ មុនពេលប្រកួត ។ ក្រុមមន្ត្រីសុខភិបាលទីក្រុង Sao Paulo បានចូលមកបឈ្ឈប់ការប្រកួតដល់ក្នុងកីឡដ្ឋាននោះភ្លាមៗ ដោយសារល្មើសច្បាប់កូវីដ-១៩ ក្នុងប្រទេសប្រស៊ីល។
 
បើតាមសេចក្តីសម្រេចដើមរបស់ FIFA បានប្រកាសកាលពីខែកុម្ភៈ កន្លងទៅថាជំនួបរវាងប្រេស៊ីលនិងអាហ្សងទីន នឹងត្រូវប្រកួតឡើងវិញ ដោយកីឡាករ៤រូបដែលល្មើសច្បាប់ត្រូវហាមឃាត់ និងក្រុមទាំងពីរត្រូវរងការផាកពិន័យ។ ក្រុមទាំងពីរក៏បានដាក់បណ្តឹងឧទ្ធរណ៍លើការសម្រេចនេះក្តី។
 
«គណកម្មាធិការបណ្តឹងឧទ្ធរណ៍បានទទួលការសម្រេចចិត្តបណ្តឹងឧទ្ធរណ៍របស់សហព័ន្ធបាល់ទាត់ប្រស៊ីល(CBF) និងសហព័ន្ធបាល់ទាត់អាហ្សង់ទីន (AFA)។ បន្ទាប់ពីពិចារណាលើបញ្ហារបស់ក្រុមទាំងពីររួចមក គណកម្មាធិការសម្រេចថា ការប្រកួតនឹងត្រូវប្រកួតឡើងវិញ ហើយក្រុមទាំងពីរត្រូវរងការផាកពិន័យជាង ៥០,០០០ដុល្លារ ចំពោះការ​បោះបង់ចោលការប្រកួតនេះ។»។ នេះបើតាមសេចក្តីថ្លែងការណ៍ពីសំណាក់ FIFA។
 
ប្រេស៊ីលនិងអាហ្សង់ទីន ជាក្រុមពីរដែលបានឡើងទៅកាន់ការប្រកួតជុំផ្តាច់ព្រ័ត្រ World Cup បន្ទាប់ពីក្រុមបែលហ្ស៊ីក និងអាល្លឺម៉ង់។ ប្រេស៊ីលជាក្រុមឈរកំពូលតារាងមាន៤៥ពិន្ទុ មិនទាន់ប្រកួតចាញ់ម្តងឡើយ ចំណែកអាហ្សង់ទីនលេខ២ មាន៣៩ពិន្ទុ៕
 

Tag:
 FIFA
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com