កីឡាអន្តរជាតិ
អន្តរជាតិ
លោក Guardiola ៖ ទាំងអ្នកគាំទ្រ ទាំងប្រព័ន្ធផ្សព្វផ្សាយចង់ឲ្យ Liverpool ឈ្នះលីគ ជាង Man City
10, May 2022 , 10:29 pm        
រូបភាព
លោក Pep Guardiola កាលពី​ថ្ងៃទី៩ ខែឧសភា បានអះអាងថា ពលរដ្ឋ ក៏ដូចជាប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ប្រទេសអង់គ្លេសសុទ្ធតែ​ចង់ឱ្យក្រុម Liverpool ឈ្នះពានរង្វាន់ Premier League ជាងក្រុម Manchester City។

 
លោក Guardiola ដឹកនាំក្រុមមេឃខៀវឈរកំពូលតារាងលីគកំពូលអង់គ្លេស នារដូវកាល ២០២១-២២ ដោយ​មាន៨៦ពិន្ទុ ឈរពីលើក្រុមហង្សក្រហម Liverpool ដែលមាន៨៣ពិន្ទុឈរលេខពីរ។ នាការប្រកួតសប្តាហ៍កន្លងទៅ ក្រុមហង្សក្រហម បានប្រកួតត្រឹមលទ្ធផលស្មើ ១-១ ជាមួយក្រុម Tottenham Hotspurs ចំណែក Man City ប្រកួតយកឈ្នះលើក្រុម Newcastle United លទ្ធផល ៥-០។
 
ក្រុមទាំងពីរនៅសល់៣ប្រកួតក្នុងដៃរៀងៗខ្លួនៗ ដែលជាប្រកួតដ៏ចាំបាច់ក្នុងការប្រជែងពានរង្វាន់កំពូលអង់គ្លេសក្នុ ងរដូវកាលនេះ។ ទោះជាមានពិន្ទុនាំមុខ តែលោក Guardiola ជាគ្រូបង្វឹកបង្ហាញអារម្មណ៍មិនសប្បាយចិត្ត ដោយនិយាយថាមនុស្សគ្រប់គ្នានៅអង់គ្លេសគាំទ្រ Liverpool។
 
«មនុស្សគ្រប់គ្នានៅអង់គ្លេសគាំទ្រ Liverpool ទាំងប្រព័ន្ធផ្សព្វផ្សាយ ពិតណាស់ព្រោះ Liverpool ធ្វើបានយ៉ាងល្អក្នុងប្រវត្តិសាស្រ្តប្រកួតប្រជែងពានរង្វាន់អឺរ៉ុប។ ទោះពួកគេមានអ្នកគាំទ្រច្រើនជាងពួកយើងទូទាំងពិភពលោក និងអង់គ្លេស ខ្ញុំមិនខ្វល់ឡើយ ក្រុមយើងនឹងព្យាយាមយកពាននេះឱ្យខានតែបាន។»។ Guardiola ប្រាប់ទូរទស្សន៍ BeIN Sports បែបនេះ។
 
យ៉ាងណាមិញ ការប្រកួតដែលនៅសល់ជាការប្រកួតដ៏លំបាកគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញបានអះអាងថា ក្រុមមេឃត្រូវការ៦ពិន្ទុឬ៩ពិន្ទុបន្ថែមដើម្បីសម្រេចក្តីសង្ឃឹមលើកពាន Premier League រដូវកាលនេះ៕
 

Tag:
 Pep Guardiola
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com