កីឡាអន្តរជាតិ
អន្តរជាតិ
Man city ឈានដល់កិច្ចព្រមព្រៀងជាមួយ Dortmund ហើយ ក្នុងការនាំ Haaland មកក្លិប នៅខែកក្កដា
10, May 2022 , 10:18 pm        
រូបភាព
Manchester City បានប្រកាសពីការសម្រេចបានលទ្ធផលមួយជំហានទៀត ក្នុងការនាំកីឡាករ Erling Haaland មកកាន់ក្លិប តាមរយៈការឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប Borussia Dortmund។


 
Manchester City បានចេញសេចក្តីថ្លែងការណ៍ខ្លីថា៖«យើងបានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ជាមួយ Borussia Dortmund សម្រាប់ការផ្ទេរខ្សែប្រយុទ្ធ Erling Haaland មកកាន់ក្លិបនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២»។
 
បើតាម Man city ការផ្ទេរនេះ នៅតែស្ថិតក្រោមលក្ខខណ្ឌចុងក្រោយរបស់ក្លិបជាមួយនឹងកីឡាករ Haaland ។ បើតាមមានការព្រមព្រៀងជាផ្លូវការនោះ ទឹកប្រាក់ ៧៨លានដុល្លារ អាចជាតម្លៃខ្លួន Haaland ដើម្បីចាកចេញពីអាល្លឺម៉ង់ទៅកាន់ទឹកដីអង់គ្លេស។
 
កាលពីថ្ងៃទី៩ ឧសភា Erling Haaland បានទទួលការពិនិត្យសុខភាពនៅទីក្រុង Brussels រួចហើយ និងយល់ព្រមលើកិច្ចសន្យាផ្ទាល់ខ្លួនជាមួយក្លិបមេឃខៀវ ដោយទទួលបានប្រាក់ពលកម្មចំនួន ៥០ម៉ឺនដុល្លារក្នុងមួយសប្តាហ៍។
 
Haaland បានចាកចេញពី Red Bull Salzburg ទៅចូលរួមជាមួយ Dortmund កាលពីឆ្នាំ២០២០។ ក្នុងការបង្ហាញខ្លួន៨៨លើកជាមួយក្រុមអាល្លឺម៉ង់ Haaland អាចរកគ្រាប់បាល់ស៊ុតបញ្ចូលទីបានដល់ទៅ៨៥គ្រាប់៕
 

Tag:
 Man city
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com