ជាតិ
សេដ្ឋកិច្ច
CDC អនុម័តឱ្យក្រុមហ៊ុន​៤ ​បោះទុនជិត១៤លានដុល្លារ បង្កើតរោងចក្រ និងផ្ដល់ការងារជាង២ពាន់កន្លែង
12, May 2022 , 7:59 am        
រូបភាព
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)
ដោយ ៖ ធន់ សេងហុង 
 
ក្រុមហ៊ុនចំនួន៤ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ផ្តល់វិញ្ញាបនបត្រក្នុងការបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតសម្ភារៈប្រើប្រាស់នៅកម្ពុជា ។ ក្រុមហ៊ុនទាំងនោះមានទុនវិនិយោគប្រមាណជិត១៤លានដុល្លារ ដែលអាចបង្កើតឱកាសការងារដល់ពលរដ្ឋកម្ពុជា​ ជាង២៨០០កន្លែង ។ នេះបើតាមការចុះផ្សាយរបស់ CDC ថ្ងៃទី១១ខែឧសភានេះ ។


បើតាមCDC ក្រុមហ៊ុន GLORY LIGHT (CAMBODIA) INTERNATIONAL CO., LTD. គ្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងក្នុងការិយាល័យ (ពីក្រណាត់ និងក្រដាស) ដែលអាចបង្កើតឱកាសការងារដល់ពលរដ្ឋបានចំនួន៥១៤កន្លែង។ ក្រុមហ៊ុននេះមានទុនវិនិយោគប្រមាណ ៣,២លានដុល្លារ ដែលស្ថិតនៅរាជធានីភ្នំពេញ។ 
 
CDC ក៏អនុម័តឱ្យក្រុមហ៊ុន J TEX GARMENT CO., LTD ដែលមានទុនវិនិយោគប្រមាណ ៣,៩លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៨២៤កន្លែង។ ក្រុមហ៊ុននេះមានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ចំណែកគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាលរបស់ក្រុមហ៊ុន SELLY FASHION GARMENT FACTORY CO., LTD ក៏ត្រូវបានCDC អនុម័តដែរ។ ក្រុមហ៊ុនមានទុនវិនិយោគប្រមាណ ៣,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៦៤កន្លែង។
 
ក្រៅពីក្រុមហ៊ុនទាំង៣ខាងលើនេះ CDCក៏អនុម័តឱ្យក្រុមហ៊ុន SZ GOLDEN WAY TEXTILE (CAMBODIA) CO., LTD គ្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគនៅស្រុកត្រាំកក់ ខេត្តតាកែវ។ ក្រុមហ៊ុននេះមានទុនវិនិយោគប្រមាណ ៣,៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.០៧២កន្លែង៕
 

Tag:
 CDC
© រក្សាសិទ្ធិដោយ thmeythmey.com