ជាតិ
សង្គមជាតិ
កម្ពុជា មិនទាន់មានការបញ្ជូនពលករតាមរដូវកាលទៅធ្វើការនៅក្រៅប្រទេសឡើយ
13, May 2022 , 7:59 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជូនដំណឹងដល់ពលរដ្ឋឱ្យប្រុងប្រយ័ត្ន ចំពោះការផ្សព្វផ្សាយជ្រើសរើសពលករតាមរដូវកាល ទៅធ្វើការនៅក្រៅប្រទេស។ ក្រសួងបញ្ជាក់ថា  បច្ចុប្បន្ន កម្ពុជាមិនទាន់មានការបញ្ជូនពលករតាមរដូវកាល ទៅធ្វើការនៅក្រៅប្រទេសឡើយ។


កន្លងមក ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលពាក្យបណ្ដឹងពីពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ចំពោះករណីផ្សព្វផ្សាយជ្រើសរើសពលករ និងប្រមូលថវិកាពីពលរដ្ឋ ដោយធានាបញ្ជូនពួកគេ ទៅធ្វើការតាមរដូវកាលនៅក្រៅប្រទេស ដោយទទួលបានចំណូលខ្ពស់។ 
 
ក្រសួងបានបដិសេដ ជុំវិញករណីនេះ និងបានប្រាប់ឱ្យពលរដ្ឋឱ្យប្រុងប្រយ័ត្ន ព្រោះបច្ចុប្បន្ន កម្ពុជា មិនទាន់មានការបញ្ជូនពលករតាមរដូវកាលទៅធ្វើការនៅក្រៅប្រទេសឡើយ ដោយហេតុត្រូវសិក្សាស្រាវជ្រាវបន្ថែម លើស្ថានការសេដ្ឋកិច្ចប្រទេសទទួលលក្ខខណ្ឌការងារ កម្រៃសេវាត្រូវចំណាយ និងយន្តការនៃបញ្ជូនពលករផង។ 
 
ក្រសួងការងារបានបញ្ជាក់ទៀតក្នុងសេចក្ដីជូនដំណឹងដដែលថា ការបញ្ជូនពលករទៅធ្វើការតាមរដូវកាលនេះ នៅមានបញ្ហាប្រឈមមួយចំនួនដូចជា ឱកាសការងារមានរយៈពេលខ្លី ខណៈការចំណាយខ្ពស់ លក្ខខណ្ឌការងារក៏មិនទាន់មានការធានា ហើយមិនទាន់មានយន្តការសមស្រប និងច្បាស់លាស់ណាមួយឡើយ៕
 
 

Tag:
 ពលករ
© រក្សាសិទ្ធិដោយ thmeythmey.com