ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
តើ​មេ​ជីវិត​ឈ្មោល​អាច​រស់នៅ​បាន​យូរ​ប៉ុណ្ណា​ទៅ​?
14, May 2022 , 6:59 am        
រូបភាព
​ពីមួយថ្ងៃ​ទៅមួយថ្ងៃ មាន​ប្រិយមិត្ត​ជាច្រើន​បាន​ផ្ញើរ​សារ​មកកាន់​គេហទំព័រ​របស់​យើងខ្ញុំ​យ៉ាងច្រើន​។ ហើយ​អ្វី​ដែល​ជា​ចម្ងល់​ជា​ញឹកញាប់​ជាង​គេ​នោះ​គឺ​ទាក់ទង​នឹង​បញ្ហា​ផ្លូវភេទ​។ ដើម្បី​ស្រាយ​ចម្ងល់​ដល់​ប្រិយមិត្ត​ម្នាក់​ដែល​បាន​សួរ​សំណួរ​មួយ​នេះ ខ្ញុំ​ក៏​សូម​បកស្រាយ​អោយបាន​លំអិត​បន្តិច​ទៅ​ចោះ​។​ចំពោះ​ចម្លើយ​ដែល​ត្រូវ​ឆ្លើយ​នោះ​គឺ​វា​អាស្រ័យ​ទៅតាម​កត្តា​មួយចំនួន​ដែរ ហើយ​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​ទីតាំង​ដែល​មេ​ជីវិត​ឈ្មោល​នោះ​តាំងនៅ​។ បើសិ្ថ​ត​នៅលើ​កន្លែង​ដែល​ស្ងួត​ដូចជា សម្លៀក​បំពាក់ ឬ​ពូក មេ​ជីវិត​ឈ្មោល​នឹង​ស្លាប់​កាលណា​ទឹកកាម​ទៅ​ជា​ស្ងួត​ហើយ​។ បើសិ្ថ​ត​នៅ​កន្លែង​មាន​ទឹក​វិញ​ដូចជា ទឹក​ក្តៅ​ឧណ្ហៗ ឬ​ទឹក​ក្តៅចេញពី​ក្បាល​រ៉ូមី​ណេ មេ​ជីវិត​ឈ្មោល​ទំនងជា​អាច​រស់នៅ​បាន​យូរ ព្រោះ​វា​អាច​រស់នៅ​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ និង​មជ្ឈដ្ឋាន​ដែល​សើម ទោះបីជា​យ៉ាងណា​ក៏ដោយ ឱកាស​ដែល​មេ​ជីវិត​ឈ្មោល​រស់នៅក្នុង​ទឹក​ចេញ​ពី​ក្បាល​រ៉ូមី​ណេ​អាច​រត់​ចូល​ទៅ​ក្នុង​ប្រដាប់​ភេទ​ស្ត្រី និង​ធ្វើអោយ​នាង​មាន​ផ្ទៃពោះ​បាន​នោះ​គឺ​តិច​ខ្លាំងណាស់​។

 
​នៅ​ខាងក្នុង​រាងកាយ​របស់​ស្ត្រី​ម្នាក់ មេ​ជីវិត​ឈ្មោល​អាច​មាន​ជីវិត​រស់រ​ហូ​តដល់ ៥​ថ្ងៃ​ឯណោះ​អាស្រ័យ​ទោ​តាម​ស្ថានភាព​ជា​ច្រើន​ទៀត​។ បើសិន​ជា​អ្នក​រួម​ភេទ​មិន​ដោយ​មិន​បាន​ការពារ​មុន​ដៃគូរ​ផ្ទុះ​បែក​អូវុល​ពីរ​បី​ថ្ងៃ វា​នឹង​មាន​ឱកាស​អាចមាន​ផ្ទៃពោះ​បាន​ហើយ​។
 
​ដូច្នេះ​ចំពោះ​ចម្ងល់​ដែល​ថា ទឹកកាម​ប្រឡាក់​ដៃ ហើយ​មិន​បាន​លាង​ចេញ ព្រមទាំង​យក​ទៅ​ប៉ះ​នឹង​ទ្វា​មាស​ក្រោយ​ពី​រួមភេទ​បាន ២​ម៉ោង​ហើយ អាច​បណ្តាលអោយ​មាន​ផ្ទៃពោះ ឬក៏​អត់​នោះ គឺ​ត្រូវ​សួរ​បន្ថែម​ទៀត​ថា​ទឹកកាម​នោះ​ស្ងួត​ហើយ​ឬ​នៅ​។ បើ​ស្ងួត​ហើយ​គឺ​ពិតជា​មិន​អាច​បណ្តាលអោយមាន​ផ្ទៃពោះ​ឡើយ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com