ជាតិ
«ព្រូស» ផ្លែឈើព្រៃនៅតំបន់អង្គរ ផ្តល់ចំណូល​ប្រចាំ​ថ្ងៃដល់អ្នកស្រី ញឹម ប៊ុនទំ
15, May 2022 , 3:28 pm        
រូបភាព
ផ្លែព្រូស ឬផ្លែមង្ឃុតព្រៃ
ផ្លែព្រូស ឬផ្លែមង្ឃុតព្រៃ
ព្រូស ឬហៅម្យ៉ាងទៀតថា មង្ឃុតព្រៃ ជាផ្លែឈើព្រៃមួយប្រភេទ ដែលមានសំបកពណ៌លឿង ឬក្រហម នៅពេលទុំ។ ផ្លែឈើព្រៃមួយប្រភេទនេះ មានសាច់ជាលក្ខណៈក្លែបដូចផ្លែមង្ឃុតដែរ។ រសជាតិ របស់វាជូរផ្អែម។ អ្នកបរិភោគ ភាគច្រើនពិសាជាមួយអំបិលម្ទេស ដើម្បីបង្កើនឱជារស។ ថ្វីបើជាផ្លែឈើព្រៃ តែផ្លែព្រូស បានជួយសម្រួលជីវភាពប្រចាំថ្ងៃដល់អ្នកខេត្តសៀមរាប​។ ក្នុងមួយថ្ងៃអ្នកស្រី ញឹម ប៊ុនទំ​ អាចលក់បានពី១០គីឡូក្រាម ទៅ ១៥គីឡូក្រាម ក្នុងតម្លៃ ៨ពាន់រៀលក្នុងមួយគីឡូក្រាម។



សូមអញ្ជើញលោក អ្នកនាង បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ២៥ ជាមួយអ្នកស្រី ញឹម ប៊ុនទំ អ្នកលក់ផ្លែព្រូស ដូចតទៅ៖
 


អ្នកស្រី ញឹម ប៊ុនទំ អ្នកលក់ផ្លែព្រូស នៅមុខព្រះអង្គចេកព្រះអង្គចម។ ថតដោយ៖ ឈន សុផាត



អ្នកលក់ផ្លែព្រូស នៅមុខព្រះអង្គចេកព្រះអង្គចម 

អ្នកលក់ផ្លែព្រូស នៅមុខព្រះអង្គចេកព្រះអង្គចម 


 

Tag:
 Mojo
  ផ្លែព្រូស
  មង្ឃុតព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com