កីឡាអន្តរជាតិ
អន្តរជាតិ
ស៊ីហ្គេម៖ ម្ចាស់ផ្ទះវៀតណាមឈ្នះមេដាយមាសជាង១០០ហើយ ខណៈថៃបន្តឈរលេខ២
18, May 2022 , 10:29 am        
រូបភាព
កីឡាករចំបាប់វៀតណាម Ha Van Hieu ឈ្នះមេដាយមាស​លើទម្ងន់​១៣០គីឡូក្រាម។ រូបថត VNA Trần Việt
កីឡាករចំបាប់វៀតណាម Ha Van Hieu ឈ្នះមេដាយមាស​លើទម្ងន់​១៣០គីឡូក្រាម។ រូបថត VNA Trần Việt
ដោយ: រួបរួម
គិតត្រឹមថ្ងៃទី១៨ ខែឧសភា នេះ ម្ចាស់ផ្ទះវៀតណាម បង្កើនការនាំមុខដាច់ឆ្ងាយលើតារាងមេដាយស៊ីហ្គេមលើកទី៣១។ ថៃ នៅលេខ២ ហើយប្រដេញតាមពីក្រោយដោយហ្វីលីពីន សិង្ហបុរ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។



វៀតណាម មានមេដាយសរុប២៣៤ ក្នុងនោះមាស១០៥ ប្រាក់៦៥ សំរឹទ្ធ៦៤។ ថៃឈរលេខ២ ដោយមានមេដាយសរុប១៥៥ (មាស៤៣ ប្រាក់៤៧ សំរឹទ្ធ៦៥) ហ្វីលីពីន លេខ៣ ដោយមានមេដាយសរុប១២៦ (មាស៣៤ ប្រាក់៤០ សំរឹទ្ធ៥២)។

សិង្ហបុរី មានមេដាយសរុបក្រោម១០០ ប៉ុន្តែឈរលេខ៤ ដោយសារតែមេដាយមាសមាន៤០ ច្រើនជាងឥណ្ឌូណេស៊ី និងសិង្ហបុរី បើទោះបីក្រុមទាំងពីរ មានមេដាយសរុបជាង១០០រៀងៗខ្លួនក៏ដោយ។

មីយ៉ាន់ម៉ាឈរពីលើកម្ពុជា ដោយសារមានមេដាយមាស៥ ប្រាក់៦ សំរឹទ្ធ១១។ កម្ពុជាបច្ចុប្បន្នមានមេដាយមាស២ប្រាក់៥ និងសំរឹទ្ធ១០។ ព្រុយណេរក្សាមេដាយមាស១ ប្រាក់១ សំរឹទ្ធ១។

ឡាវ និងទីម័រខាងកើត នៅតែមិនទាន់ទទួលបានមេដាយមាស ដោយឡាវមានមេដាយប្រាក់២ សំរឹទ្ធ១៤ ខណៈកីឡាកររត់ប្រណាំងទីម័រខាងកើត Felisberto de Deus ឈ្នះមេដាយប្រាក់២តែម្នាក់ឯងលើវិញ្ញាសារត់ចម្ងាយ៥០០០ម៉ែត្រ និង១០០០០ម៉ែត្រ៕



Tag:
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com