ជាតិ
គ្រឿងអលង្ការរចនាម៉ូតខ្មែរសម័យអង្គរ ត្រូវបានតាំងបង្ហាញនៅទីតាំងបាញ់ធ្នូ បន្ទាយជ័យ៨០២
21, May 2022 , 9:39 am        
រូបភាព
ក្រៅពីការបាញ់ធ្នូកម្សាន្ត ទស្សនាធ្នូបុរាណ សូនកុលាលភាជន៍ដោយដៃ និងពិសារម្ហូបអាហារឆ្ងាញ់ៗ ទីតាំងបាញ់ធ្នូ «បន្ទាយជ័យ៨០២» ក៏មានតាំងបង្ហាញប្រភេទគ្រឿងអលង្ការរចនាម៉ូតបុរាណខ្មែរសម័យអង្គរ សម្រាប់ជាចំណីភ្នែកដល់ភ្ញៀវទេសចរផងដែរ។ គ្រឿងអលង្ការ ដែលត្រូវបានតាំងនៅកន្លែងបាញ់ធ្នូ បន្ទាយជ័យ មានសព្វមុខតាំងពី កងដៃ កងជើង ចិញ្ចៀន ខ្សែក ខ្សែដៃ និងក្រវិល ដោយឆ្លាក់ម៉ូតបុរាណសម័យអង្គមានរូប ផ្ការំដួល ផ្កាឈូក និងតួអក្សរខ្មែរជាដើម។ គ្រឿងលម្អកាយទាំងនោះ ធ្វើអំពើសំណល់គ្រាប់កាំភ្លើង មានទម្ងន់ស្រាលល្មម និងមិនងាយហើរពណ៌ឡើយ។



សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣-១៥ ខែឧសភា ក្រុមជំរំតង់ Cambodia Amazing Trip Planner បានរៀបចំដំណើរកម្សាន្តបោះតង់រយៈពេល៣ថ្ងៃនៅខេត្តសៀមរាប។ តាមរយៈដំណើរកម្សាន្តនេះ Cambodia Amazing Trip Planner បាននាំភ្ញៀវទេសចរទៅកាន់ស្រុកបាគង ទីតាំងបាញ់ធ្នូ បន្ទាយជ័យ៨០២ តំបន់ធម្មជាតិប្លែកៗនៅភ្នំគូលែន និងតំបន់កំពង់ភ្លុក ដើម្បីផ្សារភ្ជាប់ទេសចរ និងធម្មជាតិ ពិសេសលើកកម្ពស់ជីវភាពសហគមន៍ផងដែរ។
 
សូមអញ្ជើញលោក-អ្នកទស្សនារូបភាពខាងក្រោមដូចតទៅ៖
 










Tag:
 គ្រឿងអលង្ការ
 បន្ទាយជ័យ៨០២
 សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com