ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ចំណុច​គួរ​ពិចារណា​មុននឹង​អ្នក​ចាប់ផ្តើម​សម្រក​ទម្ងន់
21, May 2022 , 6:59 am        
រូបភាព
អ្នក​ដឹងថា ការ​សម្រក​ទម្ងន់​នឹង​ជួយ​អ្នក​អោយមាន​សុខភាព​ល្អ ប៉ុន្តែ​វា​ក៏​ជា​រឿង​ល្អ​ផងដែរ​ដែល​គួរតែ​ពិភាក្សា​វា​ជាមួយនឹង​គ្រូពេទ្យ​អំពី​សុខភាព​របស់​អ្នក​មុននឹង​អ្នក​ចាប់ផ្តើម​កម្មវិធី​សម្រក​ទម្ងន់​នោះ​។​American Academy of Family Physicians បានបង្ហាញ​មធ្យោបាយ​មួយចំនួន​ដើម្បី​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​អំពី​គម្រោង​ក្នុង​ការ​សម្រក​ទម្ងន់៖

 
  • សួរ​អំពី​កម្មវិធី ឬ​សម្ភារៈ​នានា​ពី​គ្រូពេទ្យ​អំពី​ការ​សម្រក​ទម្ងន់​, ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ​ល្អ និង​លំ​ហាត់ប្រាណ​
  • សូម​សួរ​គ្រូពេទ្យ​អំពី​កម្រិត​នៃ​ស​ន្ទ​ស្សន៍​នៃ​ទម្ងន់​ខ្លួន និង​ទំហំ​ចង្កេះ​, និង​សួរ​ថា​តើ​វា​មានន័យ​យ៉ាងដូចម្តេច​ចំពោះ​សុខភាព​អ្នក​
  • ពន្យល់​គ្រូពេទ្យ​អំពី​សកម្មភាព​លំ​ហាត់ប្រាណ​ថ្មីៗ និង​ទម្លាប់​នៃ​ការ​ញ៉ាំ​របស់​អ្នក ហើយ​សួរ​អំពី​ការផ្លាស់ប្តូរ​នានា​ដែល​អ្នក​អាច​ធ្វើអោយ​សុខភាព​របស់​អ្នក​កាន់តែ​ប្រសើរ​ឡើង​
  • ពិចារណា​ពី​ការផ្លាស់ប្តូរ​នានា​ដែល​អ្នក​នឹងធ្វើ​ចំពោះ​របៀប​រស់នៅ​របស់​អ្នក​មុននឹង​ជួប​គ្រូពេទ្យ​៕​
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com