កីឡាអន្តរជាតិ
អន្តរជាតិ
លោក Klopp ៖ ជារដូវកាលដ៏អស្ចារ្យ Liverpool មិនគួរសោកស្តាយឡើយ បើទោះមិនឈ្នះ Premier League
21, May 2022 , 5:19 pm        
រូបភាព
លោក Jurgen Klopp គ្រូបង្វឹកក្រុម Liverpool នៅថ្ងៃទី២០ ខែឧសភានេះ បាននិយាយថាក្រុមមិនគួរសោកស្តាយឬអស់សង្ឃឹមឡើយ បើទោះមិនអាចឈ្នះពានរង្វាន់ Premier league រដូវកាល ២០២១-២២។ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់បន្ថែមថា Premier league រដូវកាលនេះពិតជាអស្ចារ្យខ្លាំង។


ហង្សក្រហមបានឈានជើងដល់ការប្រជែងពានរង្វាន់លីគកំពូលអង់គ្លេសសម្រាប់ជំនួបសប្តាហ៍ចុងក្រោយ ដោយមានពិន្ទុពីក្រោយ Manchester City ត្រឹម១ពិន្ទុ។ Man City នឹងជួប Aston Villa នាជំនួបចុងក្រោយថ្ងៃទី២២ ខែឧសភា ដែលដឹកនាំដោយអតីតកីឡាករដ៏ឆ្នើមរបស់ Liverpool លោក Steven Gerrard។ 
 
ក្រុមដែលស្ថិតនៅតំបន់ Merseyside និងត្រូវស្វាគមន៍ក្រុម Wolverhampton Wanderers ក្នុងទឹកដី Anfield។ ទោះបីជា Liverpool ត្រូវមានការងារធ្ងន់នៅ Champions league វគ្គផ្តាច់ព្រ័ត្រដូចឆ្នាំ ២០១៩ ប៉ុន្តែលោក Klopp ជឿជាក់ថា រដូវកាល ២០២១-២២ ជារដូវកាលដ៏អស្ចារ្យ ហើយលោនឹងកសម្លឹងមើលឱកាសដែលមាន។
 
«​បន្ទាប់ពីប្រកួតជំនួប Wolver កាលពីឆ្នាំ ២០១៩ ជាជំនួបចុងក្រោយដូចឆ្នាំនេះ យើងធ្វើបានល្អក្នុងការលៈទេសៈនេះ។ ខ្ញុំមានស្នាមញញឹមជាមួយកីឡាករ ព្រោះថា យើងបានចាត់ទុកនេះជារដូវកាលដ៏អស្ចារ្យនិងល្អបំផុត ហើយរឿងដែលកើតឡើងនៅថ្ងៃទី២២ យើងនឹងមិនបំភ្លេចរដូវកាលដ៏ពិសេសនេះឡើយ។»។ លោក Klopp និយាយបែបនេះក្នុងសន្និសិទកាសែតមុនជំនួបទល់ក្រុម Wolver។
 
ជារដូវកាលដ៏អស្ចារ្យសម្រាប់ Liverpool កំពុងសម្លឹងការឈ្នះពានរង្វាន់៤ ក្នុងឆ្នាំនេះ ដោយឈ្នះពានរង្វាន់ EFP Cup, FA Cup ខណៈពេលដែល Champions league វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២៩ ខែឧសភា ទល់ Real Madrid និង Premier League កំពុងរង់ចាំប្រកួតចុងក្រោយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com