កីឡាជាតិ
ជាតិ
កាយសម្ព័ន្ធជាក្រុមបុរសនារី៥នាក់ទទួលបានមេដាយប្រាក់មួយទៀតហើយនៅស៊ីហ្គេម
22, May 2022 , 1:16 pm        
រូបភាព
កីឡាករ ហាស់ សុខហ៊ កីឡាករ ត្រន ប៊ុនធឿន កីឡាករ ជឿន ចាន់បុរី កីឡាករ ង៉ែត តុលា និងកីឡាការិនី ម៉ូ ស្រីពៅ។ ប្រភពរូប Phonna Nay
កីឡាករ ហាស់ សុខហ៊ កីឡាករ ត្រន ប៊ុនធឿន កីឡាករ ជឿន ចាន់បុរី កីឡាករ ង៉ែត តុលា និងកីឡាការិនី ម៉ូ ស្រីពៅ។ ប្រភពរូប Phonna Nay
ដោយ: រួបរួម
ក្រុមកីឡាកាយសម្ព័ន្ធ Aerobic ទទួលបានមេដាយប្រាក់១បន្ថែមទៀតពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នាព្រឹកថ្ងៃទី២២ ខែឧសភានេះ លើវិញ្ញាសាជាក្រុមដែលាមានបុរស៤នាក់ និងនារី១នាក់។

 
ក្រុមកម្ពុជាដែលមាន កីឡាករ ហាស់ សុខហ៊, កីឡាករ ត្រន ប៊ុនធឿន, កីឡាករ ជឿន ចាន់បុរី, កីឡាករ ង៉ែត តុលា, កីឡាការិនី ម៉ូ ស្រីពៅ រកបាន ១៩.១៤៤ពិន្ទុ។ ក្រុមវៀតណាមដែលទទួលបានមេដាយមាស រកបាន ២០.៧៣៣ពិន្ទុ, ក្រុមថៃបានមេដាយសំរឹទ្ធជាមួយនឹង ១៨.៥២២ពិន្ទុ ខណៈក្រុមហ្វីលីពីន ដែលរកបាន១៥.៦៣៣ពិន្ទុ មិនបានមេដាយឡើយ។
 
នេះជាមេដាយប្រាក់ទី៣របស់ក្រុមកាយសម្ព័ន្ធ Aerobic កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ ដែលប្រកួតនៅ Quan Ngua Sports Palace។ នាការប្រកួតចុងក្រោយថ្ងៃដដែល  កីឡាករ ហាស់ សុខហ៊ និងកីឡាការិនី ម៉ូ ស្រីពៅ ទទួលបានមេដាយប្រាក់លើវិញ្ញាសាកាយសម្ព័ន្ធជាគូចម្រុះ (Aerobic Gymnastics-Mix Pair) ហើយកាលពីថ្ងៃសៅរ៍ កីឡានេះ ក៏ដណ្តើមបានមេដាយប្រាក់១ និងសំរឹទ្ធ១ ផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com