កីឡាអន្តរជាតិ
អន្តរជាតិ
Mbappe ជ្រើសបន្តកិច្ចសន្យានៅ PSG និងប្ដេជ្ញាបង្កើតភាពអស្ចារ្យ
22, May 2022 , 8:19 pm        
រូបភាព
រូបភាព៖Livescore
រូបភាព៖Livescore
ចុងក្រោយខ្សែប្រយុទ្ធ Kylian Mbappe ជ្រើសបន្តកុងត្រាថ្មីជាមួយ Paris Saint Germain រហូតដល់ឆ្នាំ ២០២៥ ធ្វើឱ្យក្តីរំពឹងរបស់ Real Madrid ដែលចង់បានរូបគេត្រូវសាបសូន្យ។ ខ្សែប្រយុទ្ធ២៣ឆ្នាំ ក៏បានសន្យាបង្កើតរឿងដ៏អស្ចារ្យបន្ថែមទៀតសម្រាប់ PSG។

 
មុនការប្រកួតជាមួយក្រុម Metz នារាត្រីឈានចូលថ្ងៃទី២២ ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំងត្រូវបានក្លិបប្រកាសថាបា នបន្តកិច្ចសន្យាថ្មីបន្តជាមួយក្លិប។ PSG យកឈ្នះក្រុម Metz លទ្ធផល ៥-០ ហើយ Mbappe ស៊ុតគ្រាប់បាល់ Hat-Trick ជាការអបអរការចុះកិច្ចសន្យាថ្មីនេះ ខណៈ២គ្រាប់ទៀតស៊ុតដោយ Neymar JR និង Angel Di Maria។ 
 
«ខ្ញុំចង់ប្រកាសថាខ្ញុំបានសម្រេចជ្រើសរើសបន្តកិច្ចសន្យារបស់ខ្ញុំនៅ Paris Saint Germain ហើយជាការពិតខ្ញុំសប្បាយចិត្តខ្លាំងស្នាក់នៅទីនេះ។ ខ្ញុំសន្យាថា នឹងបន្តជួយក្លិបឱ្យកាន់តែលូតលាស់ខ្លាំង ហើយជួយក្លិបឱ្យសម្រេចបាននូវបំណងដែលចង់បាន ពិតណាស់ខ្ញុំក៏សម្រេចចិត្តបន្តលេងនៅបារាំងជាទីកន្លែងដែលខ្ញុំបានចាប់កំណើត ហើយក៏សាងកេរិ៍្តឈ្មោះ។»។ Mbappe បាននិយាយបែបនេះមុនការប្រកួត។
 
មិនត្រឹមតែប៉ុណ្ណោះ Mbappe ក៏បានអរគុណទៅកាន់ម្ចាស់ក្លិបលោក Nasser Al-Khalaifi សម្រាប់ការជឿជាក់លើរូបគេ និងបានយល់ការអត់ធ្មត់របស់គេពេលកន្លងមក។
 
សម្រាប់រដូវកាល ២០២១-២២ នេះ Kylian Mbappe បានជួយ PSG ឈ្នះពានរង្វាន់លីគកំពូលបារាំងលើកទី១០ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប៕
 

© រក្សាសិទ្ធិដោយ thmeythmey.com