កីឡាអន្តរជាតិ
អន្តរជាតិ
ប្រវត្តិសាស្រ្ត! Mourinho ជាអ្នកចាត់ការដំបូងគេឈ្នះពានទាំង៣នៅអឺរ៉ុប ក្រោយជួយ Roma លើកពាន Conference League
26, May 2022 , 3:27 pm        
រូបភាព
លោក Jose Mourinho បានអបអរសមិទ្ធផលជាប្រវត្តិសាស្ត្រខ្លួន ក្រោយក្លាយជាអ្នកចាត់ការដំបូងបំផុត ដែលដឹកនាំក្រុមឈ្នះជើងឯកពានកំពូលទាំង៣នៅអឺរ៉ុប តាមរយៈការជួយការ AS Roma លើកពាន UEFA Europa Conference League។ Mourinho ក៏ជាអ្នកចាត់ការទី២ក្នុងពិភពបាល់ទាត់ ដែលឈ្នះពានរង្វាន់អឺរ៉ុបធំៗចំនួន៥ផងដែរ បន្ទាប់ពីលោក Giovanni Trapattoni។


Mourinho បានដឹកនាំក្រុម Roma យកឈ្នះ Feyenoord ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានកម្រិតទី៣អឺរ៉ុប Conference League នៅរាត្រីថ្ងៃទី២៥ ខែឧសភា។
Conference League ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (EUFA) បង្កើតឡើងនៅរដូវកាល ២០២១-២២នេះ។ នៅរដូវកាលដំបូង Conference League ត្រូវបានក្រុមអ៊ីតាលី Roma ដណ្តើមបានយកគ្រប់គ្រង។
 
Conference League ជាពានអឺរ៉ុបទី៣ ដែលលោក Mourinho ទទួលបានក្នុងនាមជាអ្នកចាត់ការទូទៅ​ និងជាការទទួលបានជាប្រវត្តិសាស្រ្តដំបូងផុត បន្ទាប់ពីលោកធ្លាប់ដណ្តើមបាន Champions League និង Europa League  (UEFA Cup បច្ចុប្បន្នប្តូរមក Europa League) រួចមក។ 
 
អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់រូបនេះ ធ្លាប់ដឹកនាំ FC Porto ឈ្នះពានកំពូលរឺរ៉ុប Champions League (២០០៣-០៤) និង UEFA Cup (២០០២-២០០៣), Inter Milan ឈ្នះ Champions League (២០០៩-១០), Manchester United លើកពានកម្រិតទី២អឺរ៉ុប Europa League (២០១៦-១៧)​ និងពានកម្រិតទី៣អឺរ៉ុប Conference League នេះជាមួយ Roma រដូវកាល ២០២១-២២។
 
អតីតអ្នកចាត់ការ Man Utd, Real Madrid និង Spurs រូបនេះ ថែមទាំងតាមទាន់កំណត់ត្រា របស់អតីតអ្នកចាត់ការ Giovanni Trapattoni ដែលដឹកនាំក្រុមលើកពានអឺរ៉ុបចំនួន៥លើកផង។
 
Trapattoni សញ្ជាតិអ៊ីតាលីដែលសព្វថ្ងៃមានវ័យ៨៣ឆ្នាំ ធ្លាប់ដឹកនាំ AC Milan ឈ្នះ European Cup (ប្តូរមក Champions League) ពីរលើកក្នុងរដូវកាល ១៩៦២-៦៣ និង ១៩៦៨-៦៩, Juventus ឈ្នះ European Cup (១៩៨៤–៨៥) រួមជាមួយ UEFA Cup ១៩៧៦–៧៧, ១៩៩២–៩៣ និង Inter Milan ឈ្នះ UEFA Cup ឆ្នាំ ១៩៩០-៩១៕
 

Tag:
 Jose Mourinho
  Conference League
  Roma
© រក្សាសិទ្ធិដោយ thmeythmey.com