កីឡាអន្តរជាតិ
អន្តរជាតិ
ថៃ កោះហៅកីឡាករ ៧រូប លេងនៅក្រៅប្រទេសមកជួយក្រុមជម្រើសជាតិ
27, May 2022 , 8:29 am        
រូបភាព
ដោយ៖ហៀក​ ឆក


បន្ទាប់ពី ចាញ់ វៀតណាម ១-០ នៅស៊ីហ្គេមលើកទី៣១ នាប្រទេសវៀតណាមថ្មីៗនេះ គ្រូបង្គោល ជម្រើសជាតិថៃ កោះហៅកីឡាករដែលប្រកបអាជីពនៅក្រៅប្រទេស  ៧នាក់ វិលចូលស្រុកដើម្បីជួយក្រុមប្រកួតពានរង្វាន់ AFC ASIAN CUP U-23 Uzbekistan 2022 អ៊ូសបេគីស្ថាន ។



ក្រុមជម្រើសជាតិថៃ ត្រូវប្រកួតពានរង្វាន់ AFC ASIAN CUP U-23 Uzbekistan 2022 នៅប្រទេស អ៊ូសបេគីស្ថាន ដោយត្រូវប៉ះ វៀតណាម នាថ្ងៃទី២ , ម៉ាឡេស៊ី ថ្ងៃទី ៥ និងកូរ៉េខាងត្បូង ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២២ នៅកីឡដ្ឋាន Boonyodkor។ គ្រូបង្គោលក្រុមជម្រើសជាតិថៃ លោក Worrawoot Srimaka Thanawat បានកោះហៅ កីឡាករដែលលេងនៅបរទេសចំនួន ៧នាក់ឲ្យចូលមកស្រុកដើម្បីជួយក្រុម។
 
កីឡាករ ៣រូប បានមកហ្វឹកហាត់ និងបានចូលរួមប្រកួតកីឡានៅស៊ីហ្គេមលើកទី៣១ នាប្រទេសវៀតណាម រួមមាន ខ្សែការពារ កីឡាករ Jonathan Khemdee (លេងនៅក្លិប Odense Boldklub, ដាណឺម៉ាក), ខ្សែបម្រើ Nicholas Mickelson (Odense Boldklub, ដាណឺម៉ាក), , Benjamin Davis ខ្សែបម្រើ កណ្តាល (Oxford United, អង់គ្លេស)។
 
កីឡាករ ៤រូបដែលទើបបានមកដល់ថៃ កាលពីថ្ងៃទី២៤ ឧសភា មាន Suengchit Thaworn “Gun” ជាកីឡាករកូនកាត់ បារាំង-ថៃ កំពុងប្រកបអាជីពនៅក្លិបលីគកំពូលអង់គ្លេស (Leister city,អង់គ្លេស), Yannick Nussbaum “Yaki” (BSC Young Boys, ស្វីស), Marcel Sieghart “Tawan” (TSV 1896 Rain am Lech, អាល្លឺម៉ង់), ,Achitpol Keereerom “Mai” (FC Augsburg II, អាល្លឺម៉ង់)។
 
ក្រុមជម្រើសជាតិ ថៃ បានចេញហ្វឹកហាត់លើកដំបូងរបស់ខ្លួន នៅទីលានហ្វឹកហាត់ Yamoka Hanasaka Academy ដោយមានកីឡាករចំនួន ១៨ ហើយនឹងជុំគ្នាបន្តបន្ទាប់ទៀត មុនប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមបាល់ទាត់ តួកម៉េនីស្ថាន នាថ្ងៃទី ២៧ ឧសភា នៅពហុកីឡដ្ឋាន Sisaket Central មុនចេញដំណើរ ទៅប្រកួតជាមួយ វៀតណាម នៅទឹកដី Tashkent ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២២។
 
 

Tag:
 បាល់ទាត់
 AFC U-23
© រក្សាសិទ្ធិដោយ thmeythmey.com