អត្ថបទពាណិជ្ជកម្ម
អបអរសារទរដល់បេក្ខជនដែលទទួលបានជ័យលោភីមេដាយ ក្នុងកម្មវិធីប្រកួតប្រជែងគណិតវិទ្យាអាម៉េរិកាំង (AMC) ឆ្នាំ២០២២ ក្រោមការរៀបចំដោយសាលាអន្តរជាតិ វេសវីយូ កម្ពុជា
× រាជធានីភ្នំពេញ ៖ កម្មវិធីប្រគល់មេដាយជូនម្ចាស់ជ័យលាភី ក្នុងការប្រកួតប្រជែងគណិតវិទ្យាអាម៉េរិកាំង (AMC) ត្រូវបានប្រព្រឹត្តទៅ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ នៅសាលាអន្តរជាតិ វេសវីយូ កម្ពុជា ក្រោមអធិបតីភាព លោកស្រី សុខ វណ្ណី នាយិកាសាលាអន្តរជាតិ វេសវីយូ កម្ពុជា និងសាលាអន្តរជាតិ លើននីង ចាំងហ្គល។ មេដាយនៃកម្មវិធីប្រកួតប្រជែងនេះមានសរុបមានចំនួន៤ ប្រភេទ ដែលរួមមាន Director Award ឬហៅថាពានរង្វាន់នាយកសាលាអន្តរជាតិ វេសវីយូ កម្ពុជា ដែលជាពានរង្វាន់ខ្ពស់ជាងគេចំនួន៣៦, មេដាយមាសចំនួន៤៥, មេដាយប្រាក់ចំនួន៦៨ និងមេដាយសំរឹទ្ធចំនួន៨២។
គួររំឮកផងដែរថា កម្មវិធីប្រកួតប្រជែងគណិតវិទ្យាអាម៉េរិកាំង (AMC) បានប្រព្រឹត្តឡើង នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ក្រោមការរៀបចំផ្ទាល់ ដោយសាលាអន្តរជាតិ វេសវីយូ កម្ពុជា។ នេះគឺជាការប្រកួតប្រជែងគណិតវិទ្យាដ៏ធំមួយ ដែលធ្វើតាមរយៈតេស្តវាស់ស្ទង់សមត្ថភាពលំដាប់ពិភពលោក ដែលមានឈ្មោះថា NWEA MAP ។ តេស្តនេះ មានប្រភពដើមមកពីសហរដ្ឋអាម៉េរិក និងត្រូវបានប្រើប្រាស់ដោយសាលាអន្តរជាតិធំៗ នៅតាមបណ្តាប្រទេសជឿនលឿនចំនួន ១៤៥ ជុំវិញសកលលោក។ តេស្ត MAP គឺជាតេស្តវាស់ស្ទង់សមត្ថភាពដែលមានសុក្រឹតភាពបំផុត ដោយហេតុថាទាំងវិញ្ញាសា និងលទ្ធផលនៃតេស្តនេះ ធ្វើឡើងតាមប្រព័ន្ធកុំព្យូទ័រ ដែលរាល់សំណួរនីមួយៗ ត្រូវបានជ្រើសរើសឡើងដោយស្វ័យប្រវត្តិ ទើបសិស្សានុសិស្សនីមួយៗ ពុំអាចចម្លងគ្នាបាន និងមិនមានភាពលំអៀងណាមួយនោះឡើយ។ វិញ្ញាសាប្រកួត មិនមែនរៀបចំឡើងសម្រាប់តែសិស្សពូកែប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីបណ្តុះបណ្តាលគំនិត ឱ្យសិស្សានុសិស្សទូទៅ មានភាពជឿជាក់លើខ្លួនឯងផងដែរ។
នេះគឺជាលើកដំបូង ដែលប្រទេសកម្ពុជាយើង មានកម្មវិធីប្រឡងប្រជែងវាស់ស្ទង់សមត្ថភាព គណិតវិទ្យាជាសាធារណៈ ប្រភេទនេះក៏ពិតមែន ប៉ុន្តែយើងឃើញថា មានការចូលរួមប្រឡងយ៉ាងច្រើនកុះករ ពីសំណាក់សិស្សានុសិស្សថ្នាក់ទី១ ដល់ថ្នាក់ទី៩ ។ សិស្សានុស្សទាំងអស់ មិនមែនមានតែសិស្សពីសាលាអន្តរជាតិ វេសវីយូ កម្ពុជា និងសាលាអន្តរជាតិ លើននីង ចាំងហ្គល នោះឡើយ គឺមានសិស្សានុសិស្សមកពីបណ្តាសាលាសាធារណៈ និងសាលាអន្តរជាតិផ្សេងៗគ្នា ចំនួន៣៣ ក្នុងប្រទេសកម្ពុជា ក្នុងនោះមាន សាលា Paragon, CIA FIRST, Northbridge, SCIA និង Footprint ជាដើម៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com