កីឡាអន្តរជាតិ
អន្តរជាតិ
Real Madrid, AC Milan និង PSG ឈ្នះជើងឯកលីគ ដោយមានពិន្ទុ និងកំណត់ត្រាឈ្នះចាញ់ដូចគ្នា
27, May 2022 , 6:19 pm        
រូបភាព
Real Madrid, AC Milan និង Paris Saint-Germain សុទ្ធតែឈ្នះជើងឯកលីគកំពូលរៀងខ្លួននៅរដូវកាល ២០២១-២២នេះ។ អ្វីដែលពិសេសក្រុមទាំងបីបញ្ចប់​កំណត់​ត្រា​លីគ​ ក្នុងចំនួនពិន្ទុ ចំនួនស្មើ ចាញ់ និងឈ្នះដូចគ្នាទាំងអស់។


Real Madrid បានគ្រងតំណែងជើងឯក La Liga រដូវកាល ២០២១-២២នេះ និងជាការឈ្នះពានលីគកំពូលអេស្ប៉ាញលើក៣៥ច្រើនជាងគេជាកំណត់ត្រា ដោយនាំមុខគូប្រជែង Barcelona ចំនួន៩លើក។
 
AC Milan លើកពានលីគកំពូលអ៊ីតាលី Serie A សារជាថ្មីក្រោយអាន់ខាន១១រដូវកាល ពោលចាប់តាំងពីរដូវកាល ២០១០១១មក។ AC Milan ត្រូវប្រជែងជាមួយ Inter Milan រហូតដល់ជំនួបចុងក្រោយ ដោយមានគម្លាតតែ២ពិន្ទុប៉ុណ្ណោះ។
 
Paris Saint-Germain ឈ្នះ Ligue 1 បារាំង ជាលើកទី៤ជាប់ៗគ្នា និងជាលើកទី១០ក្នុងអាជីព។ PSG នាំមុចពិន្ទុដាច់គូប្រជែងតែម្តង។
 
អ្វីដែលគួរភ្ញាក់ផ្អើល ក្រុម Real Madrid, AC Milan និង PSG បញ្ចប់រដូវកាលជាមួយកំណត់ត្រាដូចគ្នាតែម្តង។ ក្រុមទាំង៣ ទទួលបានពិន្ទុសរុប៨៦ពិន្ទុដូចគ្នា ឈ្នះ២៦លើក ស្មើ៨លើក និងចាញ់៤លើកដូចគ្នាតែម្តង ក្នុងចំណោមប្រកួតសរុបទាំង៣៨លើក។
 
រឿងដែលមិនគួរឱ្យជឿ សម្រាប់លីគចំនួន៣ផ្សេងគ្នាតែបញ្ចប់ក្នុងលទ្ធផលដូចគ្នាក្នុងចំណោមលីគល្អបំផុតទាំង៥នៅអឺរ៉ុប ជាកំណត់ត្រាមិនធ្លាប់កើតមានឡើយក្នុងពិភពបាល់ទាត់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com