ជាតិ
រឿងរ៉ាវក្រោយឆាក៖ សកម្មភាពជួយសង្រ្គោះបបែលយក្ស ដែលលោកអ្នកមិនបានដឹង​ (មានទស្សនាវីដេអូ)
28, May 2022 , 8:00 pm        
រូបភាព
ត្រីបបែលយក្ស ដែលត្រូវបានជួយសង្គ្រោះដោយគម្រោអច្ឆរិយភាពនៃទន្លេមេគង្គកន្លងមក។ រូបភាព៖ ឈុត ឈាណា / គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ
ត្រីបបែលយក្ស ដែលត្រូវបានជួយសង្គ្រោះដោយគម្រោអច្ឆរិយភាពនៃទន្លេមេគង្គកន្លងមក។ រូបភាព៖ ឈុត ឈាណា / គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ
ដោយ:
ភ្នំពេញ៖ កន្លងមក លោកអ្នកធ្លាប់បានឃើញនូវការផ្សព្វផ្សាយយ៉ាងទូលំទូលាយ ទាំងកម្រិតជាតិ និងអន្តរជាតិ អំពីសកម្មភាពជួយសង្គ្រោះត្រីបបែលយក្សទឹកសាបទន្លេមេគង្គមួយក្បាល ទម្ងន់ ១៨០គីឡូក្រាម នៅក្នុងខេត្តស្ទឹងត្រែង។ ប៉ុន្តែ អ្វីដែលលោកអ្នកមិនទាន់បានជ្រាបនោះ គឺសកម្មភាពនៃដំណើរទៅជួយសង្គ្រោះ របស់ក្រុមការងារគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដែលបានសហការយ៉ាងល្អ ជាមួយប្រជានេសាទ​នៅក្នុងតំបន់​ បានធ្វើឱ្យការងារជួយសង្គ្រោះនេះ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ សូមអញ្ជើញទស្សនាវីដេអូ ដើម្បីស្វែងយល់បន្ថែមអំពី​សកម្មភាពនៃការជួយសង្គ្រោះនេះ។



 
 
សូមអញ្ជើញរង់ចាំទស្សនាវីដេអូ ស្តីពីសកម្មភាពជួយសង្គ្រោះត្រីបបែលយក្សទីពីរទម្ងន់ ១៤៣គីឡូក្រាម ដែលនឹងចេញផ្សាយក្នុងពេលឆាប់ៗខាងមុខនេះ ដោយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ៕
 
រូបភាពនេះ គឺជាត្រីបបែលយក្ស ទម្ងន់ ១៤៣គីឡូក្រាម ដែលត្រូវបានជួយសង្គ្រោះដោយក្រុមការងារគម្រោង អច្ឆរិយភាពនៃទន្លេមេគង្គ​ កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២២កន្លងទៅ។​ ត្រីបបែលយក្សមួយក្បាលនេះ បានជាប់សន្ទូច​អ្នកនេសាទដោយចៃដន់ នៅក្នុងភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ បន្ទាប់មក អ្នកនេសាទក៏បានទូរស័ព្ទហៅក្រុមការងារគម្រោងអច្ឆរិយភាពនៃទន្លេមគង្គ ​ទៅបំពាក់ស្លាកសញ្ញា រូចលែងចូលទៅក្នុងទីជម្រកធម្មជាតិក្នុងទន្លេមេគង្គវិញ​។ សូមអរគុណអ្នកនេសាទដែលបានសហការយ៉ាងល្អជាមួយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ​។ រូបភាព៖ អេលីហ្សាប៊ែត អេវើរ៉េស / គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ។
 

© រក្សាសិទ្ធិដោយ thmeythmey.com