កីឡាជាតិ
ជាតិ
អ៊ូសបេគីស្ថាន ត្រៀមពហុកីឡដ្ឋាន៤ សម្រាប់ការប្រកួត AFC U23 Asian Cup 2022
29, May 2022 , 8:30 am        
រូបភាព
ពហុកីឡដ្ឋាន ប៊ុនយ៉តគ័រ(ប្រភព AFC)
ពហុកីឡដ្ឋាន ប៊ុនយ៉តគ័រ(ប្រភព AFC)
ដោយ៖ហៀក ឆក

ការប្រកួតពានរង្វាន់ទ្វីបអាស៊ី អ៊ូសបេគីស្ថាន ២០២២(AFC U23 Asian Cup Uzbekistan 2022) នឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែមិថុនា ដោយមានក្រុមចំនួន ១៦ នឹងត្រូវប្រកួតប្រជែងគ្នា នៅឯពហុកីឡដ្ឋានចំនួន ៤ ក្នុងក្រុងចំនួន២ នាប្រទេសអ៊ូសបេគីស្ថាន។



សម្រាប់ពហុកីឡដ្ឋានទាំង៤ នោះរួមាន ពហុកីឡដ្ឋាន Bunyodkor អាចដាក់អ្នកទស្សនាបាន ៣៤០០០ នាក់។ កីឡដ្ឋាននេះនឹងត្រូវបើកទ្វាស្វាគមន៍ ក្រុមបាល់ទាត់ អ៊ីរ៉ង់ ប្រកួតជាមួយ កាតា នាថ្ងៃទី ១ មិថុនា។
 
ពហុកីឡដ្ឋាន Lokomotiv អាចដាក់អ្នកទស្សនាបាន ៦៥០០ នាក់ ដោយមានក្រុមបាល់ទាត់ កូរ៉េខាងត្បូង ប្រកួតជាមួយ ម៉ាឡេស៊ី នាថ្ងៃទី ២ មិថុនា។ ពហុកីឡដ្ឋាន Pakhtakor អាចដាក់អ្នកទស្សនាបាន ៣៥០០០ នាក់ ដោយ អ៊ូសបេគីស្ថាន នឹងត្រូវបើកទ្វាស្វាគមន៍ ក្រុមភ្ញៀវ ទួកមែននីស្ថាន នាថ្ងៃទី ១ មិថុនា។
 
ចុងក្រោយ ពហុកីឡដ្ឋាន Markaziy  ស្ថិតនៅក្រុង Qarshi ដែលអាចដាក់អ្នកទស្សនាបានរហូតដល់ទៅ ១៥ ៥០០នាក់ នឹងត្រូវបើកទ្វា ក្នុងជំនួបក្រុមបាល់ទាត់ អូស្ត្រាលី និងគុយវ៉ែត នាថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២២។ 
 
ទីក្រុង Qarshi គឺជាមជ្ឈមណ្ឌលរដ្ឋបាលមួយក្នុងតំបន់ Kashkadarya ស្ថិតនៅភាគនិរតីនៃ ក្រុងTashkent ។ ទីក្រុង Qarshi ជាទីក្រុងបុរាណបំផុតមួយរបស់ពិភពលោកទី ដោយក្រុងនេះទាក់ទាញភ្ញៀវទេសចរជាច្រើននាក់ ទៅកម្សាន្ត ជាពិសេសទស្សនា វិហារបុរាណ។
 
១៦ក្រុម នឹងត្រូវប្រកួតប្រជែងគ្នា នៅប្រទេសអ៊ូសបេគីស្ថានរួមមាន ពូល A មាន អ៊ូសបេគីស្ថាន,អុីរ៉ង់,កាតា និងតួកម៉េនីស្ថាន, ពូល B មាន អូស្ត្រាលី,ហ៊្សកដានី,អុីរ៉ាក់ និងគុយវ៉ែត, ពូល C មាន កូរ៉េខាងត្បូង,ថៃ,ម៉ាឡេស៊ី និងវៀតណាម ចំណែកពូល D មាន ជប៉ុន,អេមីរ៉ាតអារ៉ាប់រួម,អារ៉ាប៊ីសាអូឌីត និង តាហ្ស៊ីគីស្ថាន៕
 

Tag:
 បាល់ទាត់
  AFC Asian Cup2022
© រក្សាសិទ្ធិដោយ thmeythmey.com