កីឡាអន្តរជាតិ
អន្តរជាតិ
លោក Klopp ៖ Liverpool នឹងមកវគ្គផ្តាច់ព្រ័ត្រ Champions League ម្ដងទៀត នៅឆ្នាំក្រោយ
29, May 2022 , 11:59 am        
រូបភាព
Liverpool នឹងមកវគ្គផ្តាច់ព្រ័ត្រ Champions League ម្ដងទៀត នៅឆ្នាំក្រោយ។ នេះជាការលើកឡើងរបស់អ្នកចាត់ការក្រុមហង្សក្រហម Jurgen Klopp ដែលប្រាប់ឱ្យអ្នកគាំទ្រ Liverpool ត្រៀមកក់សណ្ឋាគារ នៅទីក្រុងអ៊ីស្តង់ប៊ុល នាប្រទេសតួកគី សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League នារដូវកាលក្រោយ។


Real Madrid បានយកឈ្នះ Liverpool ក្នុងលទ្ធផល ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងទីក្រុងប៉ារីស នៅកីឡដ្ឋាន Stade de France ប្រទេសបារាំង នាថ្ងៃទី២៩ ខែឧសភា ។  Real គ្រងជើងឯក Champions league លើកទី១៤ ។
 
Real បានរារាំងបំណង Liverpool មិនឱ្យលើកបី ក្នុងរដូវកាលនេះ ហើយក៏ជាបំបាក់ក្រុមអង់គ្លេសមួយនេះ ជាលើកទី២ នាជំនួបវគ្គផ្ដាច់ព្រ័ត្រ Champions league នារយៈពេល៣ឆ្នាំជាប់គ្នានេះ។
 
Liverpool បានបញ្ចប់រដូវកាលដោយបានឈ្នះពានរង្វាន់ FA Cup និង League Cup ។ អ្នកចាត់ការក្រុមហង្សក្រហម Klopp ប្ដេជ្ញាដឹកនាំក្រុមមកវគ្គផ្តាច់ព្រ័ត្រ Champions League ម្ដងទៀត នៅឆ្នាំក្រោយ។ លោកក៏ប្រាប់ឱ្យអ្នកគាំទ្រ Liverpool ត្រៀមកក់សណ្ឋាគារ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីឱ្យហើយដែរ។ «ខ្ញុំមានអារម្មណ៍រឹងមាំដែលយើងនឹងមកម្តងទៀត។ កូនក្រុមយើងមានការប្រកួតប្រជែង។ យើងនឹងមានក្រុមឆ្នើមមួយនៅរដូវកាលក្រោយ។តើវានៅឯណា [វគ្គផ្ដាច់ព្រ័ត្រ] រដូវកាលក្រោយ? អ៊ីស្តង់ប៊ុល? កក់សណ្ឋាគារ»។ នេះជាការលើកឡើងរបស់លោក Klopp នៅក្នុងសន្និសីទកាសែត ក្រោយចាញ់ Real ១-០។
 
ត្រឹម២សប្ដាហ៍ Liverpool របូតពានធំៗ២ពីក្នុងដៃ។ នៅក្របខណ្ឌពានPremier Leagueវិញ Manchester City បានគ្រងជើងឯករដូវកាលនេះ ដោយយកឈ្នះលើក្រុម Liverpool តែ១ពិន្ទុប៉ុណ្ណោះ មុនហង្សក្រហម ចាញ់ Real នេះ។
 
ការប្រកួតនៅតង់ទី១ ខ្សែប្រយុទ្ធសញ្ជាតិអេស្ស៊ីប Salah បានប្រើបច្ចេកទេសយកជើងប៉ែងបាល់ទៅទី Real នៅនាទី១០ ប៉ុន្តែត្រូវបានអ្នកចាំទីសង្គ្រោះបាន មុននឹង Mane ស៊ុតមួយជើងទៀតទៅបុកបង្គោលទី Real នៅនាទី២១។ឈានដល់នាទី៣៤ Salah មានឱកាសតែតបាល់ម្ដងទៀត ក្រោយពីខ្សែការពារស្លាបស្ដាំ Arnold បញ្ជូនបាល់មក ប៉ុន្តែអ្នកចាំទី Coutios នៅតែជួយសង្គ្រោះបានដដែល។ ខ្សែប្រយុទ្ធ Benzema ក៏មានឱកាសស៊ុតបាល់ចូលទី Liverpool មួយគ្រាប់ដែរ នៅនាទី៤៤ ប៉ុន្តែអាជ្ញាកណ្ដាលសម្រេចមិនឱ្យ ដោយសារខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ ឈរនៅក្នុងជំហរ Outside។

អត្ថបទទាក់ទង
 
Liverpool នៅតែបន្តសម្រុកនៅដើមទី២ ប៉ុន្តែគ្មានសំណាងឡើយ។ សំណាងនោះ បានធ្លាក់ទៅលើ Real វិញ ដោយខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិប្រេស៊ី Vinicius JR ស៊ុតបញ្ចូលទី Liverpool នៅនាទី៥៩ តាមរយៈការបញ្ចូនបាល់ពីសំណាក់កីឡាករ Valverde។ ក្រោយ Real នាំមុខនេះ Liverpool ព្យាយាមដាក់សម្ពាធលើក្រុមអធិរាជយក្សសវិញ ជាបន្តបន្ទាប់ ប៉ុន្តែការស៊ុតបាល់នោះ ត្រូវបានអ្នកចាំទី Coutios របស់ជួយសង្គ្រោះបាន រហូតដល់ចប់តង់ទី២។
 
ធ្លាប់ជួបគ្នា ៨លើកកន្លងមក Liverpool ឈ្នះលើ Real Madrid ៣លើក ស្នើ១ និងចាញ់៤លើក ហើយក្នុងចំណោម៨ប្រកួតទាំងនោះ ២ប្រកួតជាជំនួបវគ្គផ្តាច់ព្រ័ត្រ Champions League។ ជំនួបផ្តាច់ព្រ័ត្រ ឆ្នាំ ១៩៨០ Liverpool ឈ្នះ Real លទ្ធផល ១-០ និងឆ្នាំ ២០១៨ Real ឈ្នះ Liverpool លទ្ធផល ៣-១។ ជំនួបលើកទី៣ ឆ្នាំ២០០២នេះ Real យកឈ្នះ Liverpool ១-០៕
 

Tag:
 Champions League
  UCL
© រក្សាសិទ្ធិដោយ thmeythmey.com