ជាតិ
យ៉ាងហោចណាស់ផ្ទះ ២៦ខ្នង ត្រូវបានរងផលប៉ះពាល់ពីខ្យល់កន្ទ្រាក់
29, May 2022 , 3:47 pm        
រូបភាព
ផ្ទះរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារភ្លៀងលាយឡំនិងខ្យល់កន្រ្ទាក់នៅស្រុកបាភ្នំ ខេត្តព្រៃវែង ។ រូបថត ៖ ក្រសួងធនធានទឹក និងឧតុនិយម ។
ផ្ទះរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារភ្លៀងលាយឡំនិងខ្យល់កន្រ្ទាក់នៅស្រុកបាភ្នំ ខេត្តព្រៃវែង ។ រូបថត ៖ ក្រសួងធនធានទឹក និងឧតុនិយម ។
ដោយ ៖ ធន់ សេងហុង 
 
រយៈពេលតែ២ថ្ងៃប៉ុណ្ណោះ ភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្រ្ទាក់បានធ្វើឱ្យផ្ទះរបស់ប្រជាពលរដ្ឋ ២៦ខ្នង រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលស្ថិតនៅខេត្តត្បូងឃ្មុំ ឧត្តរមានជ័យ កណ្តាល និងព្រៃវែង ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម ។


ភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ទ្រាក់បានបណ្តាលឲ្យផ្ទះរបស់ប្រជាពលរដ្ឋសរុប ២៦​ខ្នង ត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដូចជា ដួលផ្ទះ របើកដំបូលសង្ក័សី បែកបាក់សម្ភារៈប្រើប្រាស់ជាច្រើនទៀត គិតត្រឹមថ្ងៃទី ២៦ -២៧ ឧសភា ។  
 
ផ្ទះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទាំងនោះ​ ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ ឧត្តរមានជ័យ កណ្តាល និងព្រៃវែង ។ ហេតុការណ៍ដែលបានកើតឡើងនេះ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្ស និងសត្វឡើយ។
 
សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករថា ចាប់ពីថ្ងៃទី២៥-៣១ ឧសភា  កម្ពុជា អាចនឹងមានភ្លៀងធ្លាក់ម្រិតខ្សោយទៅបង្គួរ។ ស្ថានភាពបែបនេះ បណ្ដាលមកពីឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប អូសបន្លាយភាគខាងជើងប្រទេសថៃ ឡាវ ជាមួយខ្យល់មូសុងនិរតីកម្រិតមធ្យម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com