កីឡាអន្តរជាតិ
អន្តរជាតិ
អតីតជើងឯកអឺរ៉ុបពីរលើក Nottingham Forest ឡើងមកកាន់ Premier League ក្រោយរង់ចាំ២៣ឆ្នាំ
30, May 2022 , 9:27 am        
រូបភាព
ក្រុម​កីឡាករ Nottingham Forsest អបអរជ័យជម្នះ​របស់ខ្លួន។ រូបថត ហ្វេសប៊ុក​ក្លិប
ក្រុម​កីឡាករ Nottingham Forsest អបអរជ័យជម្នះ​របស់ខ្លួន។ រូបថត ហ្វេសប៊ុក​ក្លិប
ដោយ: ថ្មីៗ
Nottingham Forest បានឡើងមកកាន់ក្របខណ្ឌ Premier League វិញ ក្រោយទទួលជ័យជម្នះ ១-០ លើ Huddersfield Town នាការប្រកួតផ្តាច់ព្រ័ត្រវគ្គ Play-off នៃក្របខណ្ឌ Championship នៅកីឡដ្ឋាន Wembley។ នេះជាការត្រឡប់ចូលក្របខណ្ឌកំពូលវិញក្រោយរង់ចាំអស់២៣ឆ្នាំ។

 
ជ័យជម្នះរបស់ Nottingham Forest កើតឡើងដោយសារគ្រាប់បាល់ចូលទីខ្លួនឯងរបស់ខ្សែការពារ Levi Colwill នៅនាទី៤៣ ហើយលទ្ធផល ១-០ ត្រូវបានរក្សារហូតដល់បញ្ចប់ការប្រកួត។
 
Nottingham Forest ជាអតីតជើងឯកអឺរ៉ុប European Cup ពីរសម័យកាល (ឆ្នាំ១៩៧៩ និងឆ្នាំ១៩៨០) និងជាម្ចាស់ជើងឯកលីគកំពូលអង់គ្លេសឆ្នាំ១៩៧៨។ ការបង្ហាញខ្លួនចុងក្រោយរបស់ពួកគេនៅ Premier League គឺក្នុងរដូវកាលឆ្នាំ១៩៩៨-៩៩។
 
ក្រោមការដឹកនាំរបស់ Steve Cooper ក្រុម Nottingham Forest ត្រូវចូលរួមជាមួយជើងឯក Fulham និង Bournemouth វិលទៅកាន់ Premier League ខណៈ Burnley, Watford និង Norwich City ត្រូវធ្លាក់ទៅលេងនៅ Premiership វិញ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com