កីឡាអន្តរជាតិ
អន្តរជាតិ
លោក ​Rangnick បោះបង់តួនាទីប្រឹក្សាយោបល់នៅ Man United ព្រោះចង់ផ្ដោតលើជម្រើសជាតិអូទ្រីស
30, May 2022 , 3:21 pm        
រូបភាព
លោក Ralf Rangnick បោះបង់តួនាទីជាអ្នកប្រឹក្សាយោបល់របស់ក្លិប Manchester United ដោយចង់ផ្ដោតលើតួនាទីថ្មីនៅជម្រើសជាតិអូទ្រីសវិញ។បើ តាមសេចក្តីថ្លែងការណ៍ក្លិបបិសាក្រហមនាថ្ងៃទី២៩ ខែឧសភា។


 
លោក Rangnick បានយល់ព្រមទទួលការងារជាអ្នកចាត់ការក្រុមជម្រើសជាតិអូទ្រីសក្នុងកិច្ចសន្យារយៈពេល២ឆ្នាំ កាលពីចុងខែមេសាកន្លងទៅនេះ។ ទោះទទួលការងារថ្មីលោក Rangnick ក៏បាន អះអាងថាលោកយល់ព្រមទទួលការងារជាអ្នកប្រឹក្សាយោបល់ក្លិប Man United កិច្ចសន្យា២ឆ្នាំ។ ប៉ុន្តែក្នុងសប្តាហ៍នេះ លោកបែរជាប្រកាសបោះបង់ការងារនៅបិសាចក្រហម។
 
«យើងពិតជាអរគុណទៅកាន់លោក Ralf Rangnick សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងនាមជាអ្នកចាត់ការបណ្តោះអាសន្នក្នុងរយៈពេល៦​ខែមកនេះ។ បើតាមកិច្ចសន្យា Rangnick នឹងត្រូវផ្តោតអារម្មណ៍ក្នុងនាមជាអ្នកចាត់ការក្រុមជម្រើសជាតិអូទ្រីស ហើយនឹងមិនកាន់តំណែងជាទីប្រឹក្សាយោបល់នៅ ​Old Trafford ឡើយ។»។ នេះបើតាមសេចក្តីប្រកាសរបស់ក្លិប ​Man United។
 
ដឹកនាំបិសាចក្រហមរយៈពេល ៦ខែ បន្ទាប់ពីលោក Ole Gunnar Solskjaer គ្រូបង្វឹកវ័យ៦៣ឆ្នាំ បានជួយក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៦ ហើយក្រុមត្រូវប្រកួតក្នុងពានរង្វាន់ Europa League រដូវក្រោយ។ លោក Erik ten Hag ជាអ្នករ៉ាប់រងវាសនាក្រុមបិសាចក្រហមបន្ទាប់។
 
សូមជម្រាមថាលោក Rangnick នឹងទៅដឹកនាំជម្រើសជាតិអូទ្រីសប្រកួតក្នុងជំនួប UEFA Nations League នាថ្ងៃទី៣ ខាងមុខដោយតទល់ជាមួយក្រូអាស៊ី មុនទៅជួបដាណឺម៉ាក និងបារាំង៕
 
 
 

Tag:
 Ralf Rangnick
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com