អត្ថបទពាណិជ្ជកម្ម
អង្គការ ភី អេស អាយ កម្ពុជា ​ដាក់សម្ពោធផលិតផលថ្មីទឹករំអិល NUMBER ONE ក្លិនចេក និង ក្លិនត្រសក់ជាផ្លូវការ
01, Jun 2022 , 10:58 am        
រូបភាព
ដើម្បីបំពេញតម្រូវការរបស់ទីផ្សារ​ និងឆ្លើយតបទៅនឹងបញ្ហាដែលកើតមានឡើងចំពោះក្រុមអតិថិជនគោលដៅ អង្គការ ភី អេស អាយ កម្ពុជា​ (PSI Cambodia) បានខិតខំស្វែងរកផលិតផលថ្មីៗដែលផ្តល់នូវជម្រើសល្អៗ និងអត្ថប្រយោជន៍ឲ្យកាន់តែច្រើនដល់អ្នកប្រើប្រាស់ប្រកបដោយគុណភាព និង សុវត្ថិភាព ជាពិសេសបញ្ហាដែលនាំឲ្យរំខាននៅពេលរួមភេទ ដូចជា ក្រហាយ ស្ងួត និងឈឺចាប់លើប្រដាប់បន្តពូជ  ដែលជាកត្តាធ្វើឲ្យប៉ះពាល់ដល់ការទំនាក់ទំនងរវាងដៃគូស្នេហា ​ មិនថាចំពោះបុរស ស្រ្តី និង ក្រុមបុរសដែលស្រលាញ់បុរសភេទដូចគ្នានោះទេ។
 
កាលថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២២​ អង្គការ PSI Cambodia បានប្រារព្ធពីធីដាក់សម្ពោធជាផ្លូវការ នូវផលិតផលថ្មីមួយបន្ថែមទៀត ក្នុងចំណោមផលិតផលរបស់ខ្លួនដែលមានស្រាប់មកចែកចាយ នៅក្នុងទីផ្សាររបស់ព្រះរាជាណាចក្រកម្ពុជា។​ ផលិតផលថ្មីនោះ គឺ ទឹករំអិល NUMBER ONE ក្លិនចេក និង ក្លិនត្រសក់។ ​
 

 
ទឹករំអិល NUMBER ONE ជាសែស្រឡាយផលិតផលជាមួយស្រោមអនាម័យ NUMBER ONE ដែលមានឈ្មោះ ល្បី​ និងមានទំនុកចិត្តពីអ្នកប្រើប្រាស់យូរឆ្នាំមកហើយ។ ​​ ទឹករំអិល NUMBER ONE មានរាងជាដបទីបតូចស្អាត ចំណុះ​៥០​ មីលី្លលីត្រ (50 ml) ទឹកពណ៌សស្រស់ថ្លា​ គ្មានសារធាតុកាត់ និងរមាស់ ក្លិនមានពីរជម្រើស​ គឺក្លិនចេក និងក្លិនត្រសក់ ក្រអូបប្រហើរឈ្ងុយជាទីចាប់អាម្មណ៍ ទាក់ទាញ ងាយស្រួលប្រើប្រាស់ ហើយអាចដាក់តាមខ្លួន ឬដាក់តាមកាបូបតូចៗ ពេលទៅដំណើរកម្សាន្តផ្សេងៗ។
 
ទឹករំអិល NUMBER ONE មានមុខងារសំខាន់បំផុតជួយសម្រួលនៅពេលរួមភេទ ជាពិសេសសម្រាប់ស្ត្រីៗដែលមានបញ្ហាទ្វារមាសស្ងួត គ្មានទឹករំអិល ឈឺក្រហាយប្រដាប់បន្តពូជ នៅពេលរួមភេទ និង​សម្រាប់បុរសៗដែលសកម្មរួមភេទ ​ក៏ដូចជា​បុរសៗដែលស្រឡាញ់ភេទដូចគ្នា ដែលត្រូវការទឹករំអិលបន្ថែម ។
 
ទឹករំអិល NUMBER ONE  ពិតជាមានអត្ថប្រយោជន៍ខ្លាំងសម្រាប់ការរួមភេទ បង្កើនភាពរ៉ូមែនទិក ភាពផ្អែមល្ហែម ស្និទ្ធស្នាល ឈានដល់ចំណុចកំពូល និងអាចជួយបន្ថែមនូវរសជាតិស្នេហាដល់ដៃគូទាំងសងខាង។ ការ​ប្រើ​ទឹក​រំអិល​ NUMBER ONE មិន​ត្រឹម​តែ​ផ្តល់​ភាពស្រណុក​សុខ​ស្រួល​ប៉ុណ្ណោះ​ទេ ​ថែមទាំង​ជួយ​កាត់​បន្ថយ​ការឆាប់ស្ងួត ក្រហាយឈឺចាប់ ឬការដាច់រលាត់នៅពេលរួមភេទ បាន​​ថែម​ទៀតផង។ 


 
ទឹករំអិល ​NUMBER ONE មានពីរជម្រើស តាមការចូលចិត្ត ក្លិនធម្មជាតិពិតៗ ដែលផ្សំឡើងពីផ្លែឈើធម្មជាតិស្រស់ៗ ត្រជាក់ស្រួលមិនរំខាន ជួយផ្តល់សំណើមខ្ពស់ រអិលស្រួលអាចកាត់បន្ថយការឈឺចាប់នៅពេលរួមភេទ។ លើសពីនេះទឹករំអិល NUMBER ONE អាចលាបផ្ទៃមុខឲ្យមានសំណើម មិនធ្វើឲ្យរមាស់​ដល់ស្បែក មិនបណ្តាលឲ្យប៉ះពាល់ដល់សុខភាព និងអាចលាបកែងជើងបែកប្រេះបានទៀតផង។
 
ទឹករំអិល NUMBER ONE ក្លិនចេក និង ក្លិនត្រសក់ មានក្លិនប្រហើរឈ្ងុយ សំខាន់ក្លិនមិនជាប់យូរ មានគុណភាព សុវត្ថិភាពខ្ពស់ ជាទីទុកចិត្ត ផលិតតាមស្តង់ដាអន្តរជាតិ ពីរោងចក្រនៅប្រទេសថៃ​​ ចុះបញ្ជីការត្រឹមត្រូវស្របច្បាប់ ទទួលស្គាល់ដោយ​​ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាមុននឹងនាំចូលមក។ 
 
ទឹករំអិល ​NUMBER ONE ត្រូវបាននាំចូលនិងចែកចាយដោយ អង្គការ PSI/CAMBODIA  ឆ្លងកាត់ការធ្វើតេស្តបញ្ជាក់ពីគុណភាពយ៉ាងត្រឹមត្រូវនៅមន្ទីរពិសោធន៍ក្រៅប្រទេស​​ និងមានកាលបរិច្ឆេទប្រើប្រាស់បានរហូតដល់៣​ឆ្នាំ​ទើបផុតកំណត់។ 
 
រកទិញទឹករំអិល NUMBER ONE នៅតាមម៉ាត ផ្សារទំនើប និង ឳសថស្ថានទូទាំងប្រទេស ឬឆាតចូលក្នុងហ្វេសប៊ុក Page របស់ NUMBER ONE https://www.facebook.com/NumberOnePSI  ដើម្បីបញ្ជាទិញ ធានារក្សាការសំងាត់ជូន និងវេចខ្ចប់បិទជិតល្អបានត្រឹមត្រូវ៕
 
 
( អត្ថបទពាណិជ្ជកម្ម​ ) 

© រក្សាសិទ្ធិដោយ thmeythmey.com