ជាតិ
វីដេអូ
សហគមន៍អន្លង់ធំលើ​ខ្នងភ្នំគូលែន មា​ន​ហាង​គុយទាវ​ឆ្ងាញ់មួយកន្លែងដែលមិនគួររំលង!
04, Jun 2022 , 10:59 am        
រូបភាព
សៀមរាប៖ អ្នកស្រី វឿន សាវ៉េត ប្រកបរបរលក់គុយទាវ និងបបរគ្រឿង ក្នុងសហគមន៍អន្លង់ធំ នាស្រុកស្វាយលើ ខេត្ត​សៀមរាប រយៈពេល៦ឆ្នាំហើយ។ ភ្ញៀវទេសចរភាគច្រើន ដែលបានទៅដល់សហគមន៍អន្លង់ធំ ពុំសូវរំលងអាហារដ្ឋានតូចមួយនេះឡើយ ទាំងពលរដ្ឋក្នុងសហគមន៍នៅទីនោះក៏ដូចគ្នា។

 

អ្នកស្រី សាវ៉េត មានលក់គុយទាវស៊ុបសាច់ជ្រូក គុយទាវស៊ុបសាច់គោ បបរមាន់ និងបបរសាច់ជាដើម។ គុយទាវស៊ុបជាមុខម្ហូបពេញនិយមជាងគេ ដោយក្នុងមួយថ្ងៃអ្នកស្រី អាចលក់អស់ជាង១០គីឡូក្រាមឯណោះ។ រសជាតិឆ្ងាញ់ គួបផ្សំនឹងតម្លៃសមរម្យ ជាភាពទាក់ទាញរបស់អ្នកស្រី សាវ៉េត។ 
 
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖ 
 

Tag:
 MOJO
 គុយទាវ
 វឿន សាវ៉េត
 ភ្នំគូលែន
© រក្សាសិទ្ធិដោយ thmeythmey.com