កីឡាអន្តរជាតិ
អន្តរជាតិ
លោក Southgate សង្ឃឹមថាការប្រកួតក្នុងកីឡដ្ឋាន ដោយគ្មានអ្នកទស្សនា នឹងអប់រំអ្នកគាំទ្រក្មេងៗ
04, Jun 2022 , 3:59 pm        
រូបភាព
លោក Gareth Southgate គ្រូជម្រើសជាតិអង់គ្លេសថ្ងៃទី៣ មិថុនា បាននិយាយថា ជំនួបប៉ះហុងគ្រីនាជំនួប UEFA Nations League ក្នុងកីឡដ្ឋានដោយគ្មានអ្នកទស្សនា នឹងក្លាយជាការអប់រំមួយដល់ល្អទៅកាន់អ្នកគាំទ្រ ដែលតែងរើសអើងជាតិសាសន៍ ជាពិសេសអ្នកគាំទ្រវ័យក្មេង។


សហព័ន្ធបាល់ទាត់ហុងគ្រីបានរងការពិន័យពីសំណាក់ FIFA និង UEFA ឱ្យប្រកួតក្នុងកីឡដ្ឋានដែលបិទជិតចំនួន៥ប្រកួត ព្រោះតែភាពរញ៉េរញ៉ៃរបស់អ្នកគាំទ្រ និងអាកប្បកិរិយារើសអើង។ តែសហព័ន្ធបាល់ទាត់ហុងគ្រីកាលពីខែឧសភា ប្រកាសថា អ្នកគាំទ្រជាកុមារនិងអាចចូលទស្សនាការប្រកួតនាកីឡដ្ឋាន Puskas Arena បាន។
 
កុមារអាយុត្រឹម១៤ឆ្នាំ ដែលមកពីសាលារៀន ឬក៏មកពីសាលាបាល់ទាត់អាច ទទួលបានការអញ្ជើញឱ្យចូលទស្សនាការប្រកួតដោយសេរី ហើយក្នុងចំណោមក្រុមកុមារ១០នាក់ ត្រូវមានអមដោយមនុស្សធំម្នាក់ក្នុងនោះ។ 
 
និយាយក្នុងសន្និសីទកាសែតមុនការប្រកួតលោក Southgate គ្រូបង្វឹកជម្រើសជាតិអង់គ្លេស បាននិយាយថា លោកសង្ឃឹមការអនុញ្ញាតឱ្យកុមារមកមើលការប្រកួត និងអាចជួយអប់រំដល់ពួកគេសម្រាប់ការទស្សនាបាល់ទាត់ពេលអនាគត ដោយគ្មានការរើសអើង។
 
«ខ្ញុំសម្លឹងឃើញថាហុងគ្រីនឹងទទួលបានអារម្មណ៍ដូចគ្នាអំពីការប្រកួតក្នុងទឹកដីគ្មានអ្នកទស្សនាដូចយើង ពួកគេនឹងមិនចង់បានរឿងនេះកើតឡើងម្តងទៀតឡើយ ហើយគ្រប់គ្នានិងរៀនអំពីបទពិសោជន៍នេះ។ […] ខ្ញុំសង្ឃឹមថាមនុស្សក្មេងៗក្នុងកីឡដ្ឋាន និងបង្រៀនពួកគេអំពីអ្វីដែលធ្លាប់បានកើតឡើង ហើយអប់រំគេទៅពេលអនាគតបានល្អ។»។ លោក Southgate និយាយបែបនេះ។
 
អង់គ្លេសប៉ះហុងគ្រីនៃជំនួប Nations league បើកឆាកលីគ A ។ ពូលទី៣ នេះគឺជាជំនួបជាថ្មីម្តងទៀតរវាងក្រុមទាំងពីរ ដោយកាលពីខែតុលាឆ្នាំ ២០២១ កន្លងទៅ ក្រុមទាំងពីរប្រកួតតទល់គ្នាក្នុងជំនួបជម្រុះ World Cup។
 
គួរបញ្ជាក់ថា ក្រោយប្រកួតទល់ហុងគ្រីរួច អង់គ្លេសត្រូវប៉ះអាល្លឺម៉ង់ ថ្ងៃទី៨ ខែមិថុនា មុនទទួលអ៊ីតាលីនៅ ថ្ងៃទី១២ មិថុនា បន្ទាប់វិលទទួលហុងគ្រីម្តងទៀតនៅ៣ ថ្ងៃបន្ទាប់៕
 

Tag:
 Gareth Southgate
  England
© រក្សាសិទ្ធិដោយ thmeythmey.com