កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយរង់ចាំ៦៤ឆ្នាំ វែល៍បានទៅ World Cup ហើយ ឯអ៊ុយក្រែនសល់ត្រឹមខកចិត្ត
06, Jun 2022 , 9:42 am        
រូបភាព
ក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិវែល៍អាចដណ្តើមបានកៅអីឡើងទៅលេង World Cup សារជាថ្មីដែលរៀបចំនៅប្រទេសកាតា ក្រោយឈ្នះអ៊ុយក្រែន ១-០ ក្នុងការប្រកួតផ្តាច់ព្រ័ត្រ play-off តំបន់អឺរ៉ុបនៅថ្ងៃទី៥ ខែមិថុនា។

 
គ្រាប់បាល់ជ័យជម្នះមួយគ្រាប់របស់វែល៍កើតឡើងដោយចូលទីខ្លួនឯង របស់កីឡាករអ៊ុយក្រែន Andriy Yarmolenko នៅនាទី៣២ បន្ទាប់ពីការស៊ុតពិន័យ Free-kick របស់ Gareth Bale។ មួយគ្រាប់នេះ បានសម្រេចបំណងប្រាថ្នារបស់វែល៍ទៅកាន់ការប្រកួតផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០២២ ជាលើកដំបូងប្រវត្តិសាស្ត្រ ក្រោយរង់ចាំ៦៤ឆ្នាំ។
 
វែល៍បង្ហាញខ្លួនលើកដំបូងបង្អស់ក្នុងការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំ១៩៥៨ ដែលស៊ុយអែតធ្វើម្ចាស់ផ្ទះ។ កាលនោះ ក្រុមនៅអឺរ៉ុបមួយនេះឈានចូលដល់វគ្គ៨ក្រុមចុងក្រោយ ហើយចាញ់ប្រេស៊ីល ១-០។
 
វែល៍ដែលជាក្រុមទី៣០ ទទួលបានកៅអីទៅ World Cup 2022 នៅកាតា ស្ថិតនៅពូល B ជាមួយអង់គ្លេស អាម៉េរិក និងអ៊ីរ៉ង់ សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុ។ ពីរក្រុមទៀតដែលត្រូវយកទៅបង្រ្គប់៣២ក្រុម និងត្រូវឆ្លងកាត់ប្រកួត play-off អន្តរទ្វីបរវាងនូវែលសេឡង់​ និងកូស្តារីកា និងអូស្ត្រាលី ទល់ប៉រូ៕
 


Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com