កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយឈ្នះពាន២ Ronaldo អរគុណអ្នកគាំទ្រដែលបន្តគាំទ្រខ្លួននិងក្រុម Man Utd
07, Jun 2022 , 7:29 pm        
រូបភាព
ខ្សែប្រយុទ្ធ Cristiano Ronaldo ថ្ងៃទី៦ ខែមិថុនា បានផ្ញើសារអរគុណអ្នកគាំទ្រដែលបានបោះឆ្នោតជូនរូបគេឱ្យឈ្នះពានរង្វាន់ឯកត្តជចំនួពីរ គឺកីឡាករល្អបំផុតនរបស់លោក Sir Matt Busby និងគ្រាប់បាល់ល្អប្រចាំឆ្នាំសម្រាប់រដូវកាល ២០២១-២២។



ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់បានបង្ហាញទម្រង់ដ៏គួរឱ្យចាប់អារម្មណ៍ ក្រោយវិលត្រលប់ចូលរួមជាមួយបិសាចក្រហមវិញក្នុងរដូវកាល ២០២១-២២។ Ronaldo ក្លាយជាកីឡាករលេខ៣ ក្នុងការប្រជែងសម្រាប់ស្បែកជើងមាស Premier league ដោយស៊ុតបាន១៨គ្រាប់ តាមពីក្រោយ Heung Min Son និង Mohamed Salah មាន២៣គ្រាប់។ ខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំ ក៏រកបានគ្រាប់បាល់ចំនួន ២៤គ្រាប់នៅគ្រប់កម្មវិធីប្រកួតរបស់បិសាចក្រហម។
 
ថ្ងៃទី៤ ខែមិថុនា Ronaldo បានឈ្នះពានរង្វាន់ Player of the Year របស់ក្រុមបិសាចក្រហម Man United។ នៅថ្ងៃទី៥ ខែមិថុនា ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំក៏ឈ្នះពាន ​​Goal of the Season បន្ថែមមួយទៀត ដែលជាគ្រាប់បាល់ស៊ុតទល់ក្រុម Tottenham Hotspur កាលពីខែមីនា។
 
ជ័យជម្នះលើពានរង្វាន់ទាំងពីរនេះសុទ្ធសឹងតែជាការបោះឆ្នោតពីសំណាក់អ្នកគាំទ្រក្រុមបិសាចក្រហម។ Ronaldo ក៏បានផ្ញើសារអរគុណដល់អ្នកគាំទ្រលើ Instagram ក្រោយពេលឈ្នះពានទាំងពីរដែលដាក់តាមឈ្មោះ Sir Matt Busby។
  

រូបភាព Facebook៖ Manchester United

«អរគុណដល់អ្នកគាំទ្រដែលបានបោះឆ្នោតដល់រូបខ្ញុំ ខ្ញុំមិនអាចមានមោទនភាពអ្វីលើសពីការឈ្នះពានរង្វាន់របស់លោក Sir Matt Busty ឡើយចំពោះការវិលត្រលប់មក Old Trafford និង Premier League។ ពានរង្វាន់ទាំងនេះគឺសម្រាប់អ្នកគាំទ្រដែលមិនដែលធ្វើឱ្យខ្ញុំចុះចាញ់អំឡុងរដូវកាលដ៏ពិបាកមួយនេះ ហើយខ្ញុំអរគុណអ្នកគ្រប់គ្នាដែលតែងស្ថិតនៅខាងពួកយើង និងជួយ Man United ត្រលប់ទៅភាពល្អវិញ។»។ Ronaldo សរសេរបែបនេះ។
 
Ronaldo ត្រូវបានសមាគមកីឡាករបាល់ទាត់ PFA ជ្រើសរើសម្រាប់ពានរង្វាន់កីឡាករល្អប្រចាំឆ្នាំនេះ ដោយប្រជែងជាមួយ Harry Kane, Kevin De Bruyne, Mohamed Salah, Sadio Mane និង Virgil Van Dijk ។ សម្រាប់ពានរង្វាន់ PFA Players of the Year នឹងប្រកាសនៅក្នុងកម្មវិធី PFA’s Award នៅថ្ងៃទី៩ ខែមិថុនា។ 
 

Tag:
 Cristiano Ronaldo
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com