កីឡាអន្តរជាតិ
អន្តរជាតិ
ក្រសួងយុត្តិធម៌អាម៉េរិកនឹងរឹបអូសយន្តហោះពីរគ្រឿងតម្លៃជាង ៤០០លានដុល្លារពីលោក Abramovich
07, Jun 2022 , 6:20 pm        
រូបភាព
ចៅក្រមសហព័ន្ធក្នុងទីក្រុងញូវយ៉ក ថ្ងៃទី៦ ខែមិថុនា បានចុះហត្ថលេខាតលើដីការអនុញ្ញា ឱ្យក្រសួងយុត្តិធម៌សហរដ្ឋអាម៉េរិក រឹបអូសយន្តហោះ២គ្រឿងដែលមានតម្លៃជាង ៤០០លានដុល្លារគ្រប់គ្រងដោយមហាសេដ្ឋីរុស្ស៊ីលោក Roman Abram​​ovich។


បើតាមក្រសួងយុត្តិធម៌អាម៉េរិក យន្តហោះប្រភេទ Boeing 787 Dreamliner តម្លៃ ៣៥០លានដុល្លារ និងប្រភេទឯកជន Gulfstream G650ER តម្លៃ ៦០លានដុល្លារ មានឯកសារជាប់ពាក់ព័ន្ធនឹងមហាសេដ្ឋរុស្ស៊ី Abramovich ហើយពេលនេះមិនទាន់ស្ថិតនៅប្រទេសអាម៉េរិកឡើយ។
 
ហេតុផលនៃចេញដីកាការរឹបអូសយន្តហោះទាំងពីរ ក៏ព្រោះកាលពីខែមីនា យន្តហោះទាំងពីរបានលើ្មច្បាប់ដែលសហរដ្ឋអាម៉េរិកបានដាក់បម្រាម និងទណ្ឌកម្មការហោះហើរទៅកាន់ប្រទេសរុស្ស៊ីដោយមិនមានការអនុញ្ញាត។ នេះបើតាមការបញ្ជាក់ពីរដ្ឋអាជ្ញាទីក្រុងញូវយ៉ក។ 
 
«យើងទទួលបានការអនុញ្ញាតពីតុលាការក្នុងការរឹបអូស យន្តហោះ Boeing 787 Dreamliner និង ​Gulfstream បានធ្វើដំណើរទៅប្រទេសរុស្ស៊ី ដោយបានរំលោភបំពានលើបទបញ្ញាត្តិដែលអាម៉េរិកបានដាក់ទណ្ឌកម្មលើរុស្ស៊ី។ កាលពីថ្ងៃទី៤ ខែមីនា យន្តហោះ ​Boeing 787 Dreamliner ហោះហើរទៅរុស្ស៊ីដោយគ្មានលិខិតអនុញ្ញាត BIS Liciense ហើយពេលនេះនៅអេមីរ៉ាត់អារ៉ាប់រួម ហើយថ្ងៃទី ១២ និង ១៥ យន្តហោះ Gulfstream ហោះទៅរុស្ស៊ីហើយស្ថិតនៅក្នុងប្រទេសរុស្ស៊ីតែម្តង។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌អាម៉េរិក។
 
មិនត្រឹមតែប៉ុណ្ណោះក្រសួងយុត្តិធម៌អាម៉េរិកក៏បានអះអាងទៀតថា នឹងពិន័យជាប្រាក់លើលោក Abramovich ក្នុងទំហំទឹកប្រាក់ជាង ១លានដុល្លារ ចំពោះការហោះហើរ យន្តហោះរបស់លោកដោយគ្មានលិខិតអនុញ្ញាត ទាំងបីដងទៅកាន់ប្រទេសរុស្ស៊ី។
 
លោក​ Roman Abramovich ជាមហាសេដ្ឋរុស្ស៊ីមួយរូបក្នុងចំណោមមហាសេដ្ឋី៧ រូបនៅអង់គ្លេសដែលរងទណ្ឌកម្ម​ ក្រោយពេលប្រទេសរុស្ស៊ីបើកការវាយលុកចូលអ៊ុយក្រែន។ លោក Abramovich ត្រូវបានបង្ខំចិត្តយល់ព្រមលក់ក្លិប Chelsea ទៅឱ្យម្ចាស់ថ្មីជាមហាសេដ្ឋីអាម៉េរិក Todd Boehly ស្របតាមទណ្ឌកម្មនិងដើម្បីឱ្យក្លិបបន្តភាពខ្លាំងរបស់ខ្លួននៅ Premier league៕
 

Tag:
 Roman Abramovich
© រក្សាសិទ្ធិដោយ thmeythmey.com