កីឡាអន្តរជាតិ
អន្តរជាតិ
Real Madrid នឹងរៀបចំកម្មវិធីសម្រាប់ការចាកចេញរបស់ Marcelo និងបន្តកិច្ចសន្យាឱ្យ Modric
09, Jun 2022 , 8:29 am        
រូបភាព
ក្លិប Real Madrid នឹងរៀបចំព្រឹត្តិការណ៍ដ៏ពិសេសមួយ សម្រាប់អរគុណដល់ការចាកចេញរបស់ខ្សែការពារស្លាប Marcelo និងការបន្តកុងត្រាថ្មីរបស់ Luka Modric មួយឆ្នាំជាមួយក្លិបបន្ថែមទៀត។ នេះបើតាមកាសែត Marca ថ្ងៃទី៧ ខែមិថុនា។


ក្រុមអធិរាជសរបស់អេស្ប៉ាញ ទើបតែប្រកាសចុះកិច្ចសន្យានាំយកខ្សែការពារសញ្ជាតិអាល្លឺម៉ង់ Antonio Rudiger ពី Chelsea កាលពីសប្តាហ៍មុន និងនាំយកកីឡាករ Aurelien Tchoumeni ពីក្លិប AC Monaco នាថ្ងៃទី៦ ខែមិថុនា។ 
 
ក្លិប Real Madrid កំពុងតែត្រៀមខ្លួនយ៉ាងល្អសម្រាប់រដូវកាលថ្មី សម្រាប់ការនាំចូលកីឡាករថ្មីជាច្រើន។ បើតាមកាសែត Marca កាលពីថ្ងៃទី២៩ ខែឧសភា Real ក៏បានបន្តកុងត្រាមួយឆ្នាំឱ្យ Modric ក្រោយជួយក្លិបឈ្នះ UEFA Champions League លើ Liverpool។ ចំណែកឯ Marcelo បានប្រកាសចាកចេញពីក្លិប ក្រោយរួមរស់រយៈពេល១៥ឆ្នាំ តាំងពីឆ្នាំ ២០០៧។
 
កម្មវិធីអបអរការបន្តកិច្ចសន្យាថ្មីរបស់ Modric ជាមួយការផ្តល់កិត្តិយសនៃការចាកចេញទៅដល់ Marcelo និងធ្វើឡើងនៅថ្ងៃទី៩ ខែមិថុនា ក្នុងកីឡដ្ឋាន Estadio Santiago Bernabeu។
 
ជ័យជម្នះ ​Champions league ជាមួយក្លិប Real ម្តងទៀតនេះ បានធ្វើឱ្យខ្សែការពារស្លាបឆ្វេងសញ្ជាតិប្រេស៊ីល Marcelo បានក្លាយជាពានរង្វាន់ទី២៥ របស់គេនៅក្លិបអធិរាជស ហើយច្រើនជាងកីឡាករផ្សេងក្នុងក្លិបជាមួយគ្នា៕ 
 

Tag:
 Real Madrid
  Luka Modric
  Marcelo
© រក្សាសិទ្ធិដោយ thmeythmey.com