កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់ក្លិប ​Everton សុំទោសអ្នកគាំទ្រក្រោយបញ្ចប់រដូវកាលជាមួយចំណាត់ថ្នាក់ដ៏អាក្រក់
10, Jun 2022 , 8:29 am        
រូបភាព
ម្ចាស់ក្លិប Everton លោក ​Farhad Moshiri ថ្ងៃទី៨ ខែមិថុនា បានប្រកាសសុំទោសអ្នកគាំទ្រក្លិប ក្រោយពេលក្លិបហៀបនឹងធ្លាក់ចេញពីក្របខណ្ឌកំពូលអង់គ្លេសលើកដំបូងក្នុងពេល ៦៨ឆ្នាំ។



Everton បានបញ្ចប់ចំណាត់ថ្នាក់លេងរៀងទី១៦ នៅលើតារាង Premier League រដូវកាល២០២១-២០២២។
 
ម្ចាស់ក្លិបសញ្ជាតិអង់គ្លេស និងអុីរ៉ង់វ័យ ៦៧ឆ្នាំ បានរងការរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្របន្ទាប់ពីលោកបានតែងតាំងលោក Rafa Benitez ធ្វើជាគ្រូបង្វឹក ដែលគ្មានប្រជាប្រិយភាព។ Everton បានសម្រេចបណ្តេញលោក Benitez ចេញក្រោយកាន់ការងារបាន ៦ខែ ហើយតែងតាំងលោក Frank Lampard ជំនួស។
 
លោក Moshiri បានសរសេរប្រកាសបង្ហាញពីការសុំទោសរបស់លោកទៅកាន់អ្នកគាំទ្រ។
 
«ខ្ញុំពិតជាចង់សុំទោសចំពោះអ្នករាល់គ្នាសម្រាប់កំហុសដែលបានកើតមានក្នុងរដូវកាល ២០២១-២២ នេះ។ ឆ្លងកាត់រដូវកាលដ៏អាក្រក់មួយនេះយើងរៀនសូត្រពីវាបានច្រើន ដើម្បីជាការកែប្រែនៅរដូវកាលបន្ទាប់។» លោក ​Moshiri ប្រកាសបែបនេះលើគេហទំព័រក្លិប។ 
 
ម្ចាស់ក្លិបរូបនេះក៏បានអះអាងបន្ថែមថា នៅចុងបញ្ចប់នៃរដូវកាលទើបក្លិបដឹងច្បាស់លាស់ថាអតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea ពិតជាបេក្ខភាពដ៏ឆ្នើមក្នុងការដឹកនាំក្រុមទៅមុខ៕
 
 

Tag:
 Everton
  Farhad Moshiri
© រក្សាសិទ្ធិដោយ thmeythmey.com