កីឡាអន្តរជាតិ
អន្តរជាតិ
De Ligt ៖ លោក Ten Hag មានគុណភាពដឹកនាំ Man United ទៅរកជោគជ័យ
10, Jun 2022 , 2:04 pm        
រូបភាព
លោក Erik ten Hag មានគុណភាពនិងគុណសម្បត្តិក្នុងការបង្វឹកច្រើនដើម្បីជោគជ័យក្នុងនាមជាអ្នកចាត់ការរបស់ក្រុម Manchester United។ នេះបើតាមខ្សែការពារ Matthijs de Ligt​អតីតកូនក្រុមលោក Ten Hag ផ្ទាល់។


អតីតគ្រូបង្វឹកក្រុម Ajax Amsterdam រូបនេះបានយល់ព្រមចុះកិច្ចសន្យាមកដឹកនាំក្រុមបិសាចក្រហម កាលពីខែមេសា។ Man United បានបញ្ចប់រដូវកាល ២០២១-២២ នៃ Premier League ជាមួយកំណត់ត្រាដ៏ទាបបំផុត ដោយមានត្រឹម៥៨ពិន្ទុ ឈរលេខ៦ ក្រោមក្រុមកំពូលតារាង Manchester City រហូត ៣៥ពិន្ទុ។
 
ខណៈពេលដែលការកសាងក្លិបបិសាចក្រហមជារឿងដ៏ធំមួយ ខ្សែការពារក្លិប Juventus កីឡាករ Matthijs de Ligt ដែលធ្លាប់ជាកូនក្រុមរបស់លោក Ten Hag និយាយថា គេជឿជាក់លើអ្នកចាត់ការវ័យ៥១ឆ្នាំក្នុងការដឹកនាំក្លិបយក្សអង់គ្លេសមួយនេះ។
 
«គាត់គឺមនុស្សម្នាក់ដែលស្រលាញ់ការងាររបស់គាត់និងអ្វីដែលគាត់កំពុងធ្វើ។ គាត់ធ្វើបានល្អក្នុងរឿងទាំងនេះ ជាហេតុដែលនាំឱ្យគាត់ក្លាយជាអ្នកបង្វឹកដ៏ល្អ។ គាត់មានគុណភាព និងគុណសម្បត្តិច្រើនក្នុងការដឹកនាំ ហើយយើងនឹងរង់ចាំមើលទាំងអស់គ្នា។»។ De Ligt បាននិយាយបែបនេះក្នុងសន្និសីទកាសែតក្រោយការប្រកួតរបស់ហូឡង់នៅថ្ងៃទី៩ ខែមិថុនា។
 
លោក Ten Hag ជាអ្នកចាត់ការពេញសិទ្ធិទីប្រាំរបស់ Man United ចាប់តាំងលោក Sir Alex Ferguson ចូលនិវត្តន៍ក្នុងឆ្នាំ ២០១៣៕
 
 
 
 

Tag:
 Matthijs de Ligt
  Erik ten Hag
© រក្សាសិទ្ធិដោយ thmeythmey.com