អត្ថបទពាណិជ្ជកម្ម
​រកឃើញកន្លែងមើលព្រះអាទិត្យលិច ដ៏ស្រស់ស្អាតមួយកន្លែងទៀតហើយក្នុងខេត្តកំពត
14, Jun 2022 , 10:59 am        
រូបភាព
រវល់ការងាររាល់ថ្ងៃ ទាំងស្ត្រេស ទាំងហត់ គ្រប់គ្នាតែងត្រូវការពេលវេលាសម្រាកលំហែកាយ។ ដូច្នេះបើល្ងាចៗ បានអង្គុយស្រូបខ្យល់អាកាសត្រជាក់ៗ មើលថ្ងៃលិចជាប់មាត់ព្រែកច្បាស់ជាអេម។
ធ្វើការពេញមួយថ្ងៃ ល្ងាចឡើងមកលំហែស្រូបខ្យល់អង្គុយមើលថ្ងៃលិច នៅជាប់មាត់ព្រែកកំពត អាចជួយឲ្យយើងកាត់ស្រ្តេសបានមួយកម្រិត តែបើបានថតរូបស្អាតៗ ជួបជជែកជាមួយមមិត្តភក្តិ ឬមនុស្សជាទីស្រលាញ់ទៀត រឹតតែកាត់បន្ថយស្ត្រេស និងភ្លេចភាពនឿយហត់បានកាន់តែច្រើន។ 
 
តោះមកស្គាល់ទីតាំង ដ៏ថ្មីសន្លាង ដែលផ្តល់បរិយាកាសយ៉ាងអំណោយផលដល់ការលំហែកាយ ញ៉ាំអាហារឆ្ងាញ់ៗ ជុំមិត្តជជែកគ្នា មើលថ្ងៃលិចជុំគ្នានាពេលល្ងាច អាចអញ្ជើញមក ផាក កាហ្វេ (Park Café) កំពត។ ផាក កាហ្វេ ជាភោជនីយដ្ឋានបម្រើ អាហារ និងភេសជ្ជៈបែបសុខភាពដ៏ពេញនិយមនៅកម្ពុជា ឥឡូវនេះបានពង្រីកមកដល់កំពតហើយ។ អ្វីដែលកាន់តែពិសេស គឺទីតាំងស្ថិតនៅក្នុងក្រុង តាមបណ្តោយផ្លូវទៅរមណីយដ្ឋានទឹកឈូតែម្តង។ 
  


ជាពិសេស ផាក កាហ្វេ ជាហាងដែលផ្ចិតផ្ចង់លើផ្នែកអនាម័យ និងសុខភាព ស្របតាមស្តង់ដារសុវត្ថិភាពម្ហូបអាហារពិភពលោក។ ដូច្នេះសម្រាប់អ្នកចូលចិត្តទទួលទានកាហ្វេពេលព្រឹក ចូលតែមួយកន្លែង បានទាំងអាហារ និងភេសជ្ជៈ មើលទេសភាពស្អាតៗ នៅកំពតកុំភ្លេច ផាក កាហ្វេ។ 
សម្រាប់ការទទួលទានក្នុងហាង សូមមើលទីតាំងតាមផែនទីនេះ៖ 
 
ផាក កាហ្វេ ក៏មានសេវាដឹកជញ្ជូនដល់ទីកន្លែង តាម foodpanda WoW Now Nham24 ផងដែរ ជាពិសេសដឹកជូនឥតគិតថ្លៃ តាមរយៈកម្មវិធីទូរសព្ទ PARK CAFE ៖ [http://bit.ly/ParkCafeApp](http://bit.ly/ParkCafeApp)   ឬ លេខទូរសព្ទ៖ 023 990 990។
 
តាមដាន តេលេក្រាម PARK CAFE Official សម្រាប់ព័ត៌មាន ពីការផ្តល់ជូនពិសេសៗជាច្រើនទៀត: [https://t.me/PARKCAFEKH](https://t.me/PARKCAFEKH
ទំព័រហ្វេសប៊ុក៖ [Park Café](https://www.facebook.com/ParkCafe1/?) ៕
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 

Tag:
 Food Panda
© រក្សាសិទ្ធិដោយ thmeythmey.com