កីឡាជាតិ
កីឡាអន្តរជាតិ
ជាតិ
អន្តរជាតិ
U-23 ASIAN CUP៖ ជប៉ុន ជួបអ៊ូសបេគីស្ថាន ខណៈ អូស្រ្តាលី ប៉ះអារ៉ាប៊ីសាអូឌីត វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
15, Jun 2022 , 4:22 pm        
រូបភាព
ជំនួប វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ អូស្ត្រាលី (អាវលឿង) និង_អារ៉ាប៊ីសាអូឌីត(អាវត្រួយចេក) ពានរង្វាន់AFC Asian Cup U23(ប្រភព AFC Asian Cup)
ជំនួប វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ អូស្ត្រាលី (អាវលឿង) និង_អារ៉ាប៊ីសាអូឌីត(អាវត្រួយចេក) ពានរង្វាន់AFC Asian Cup U23(ប្រភព AFC Asian Cup)
ដោយ: ថ្មីៗ
ដោយ៖ហៀក ឆក

ម្ចាស់ផ្ទះ អ៊ូសបេគីស្ថាន ត្រូវជួបក្រុមភ្ញៀវ សុំាម៉ូរ៉ៃ ជប៉ុន ខណៈ អូស្រ្តាលី ត្រូវប្រជែងគ្នាជាមួយ អារ៉ាប៊ីសាអូឌីត នៃពានរង្វាន់បាល់ទាត់ AFC U-23 ASIAN CUP Uzbekistan វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាថ្ងៃទី ១៥ ខែមិថុនា ក្រុងតាស្កិន ប្រទេសអ៊ូសបេគីស្ថាន។



ក្រុមបាល់ទាត់យុវជនអាយុក្រោម ២៣ឆ្នាំ អូស្ត្រាលី ត្រូវជួប អារ៉ាប៊ីសាអូឌីត ម៉ោង ៦៖០០ នាទីនាពហុកីឡដ្ឋាន Pakhtakor ក្រុងតាស្កិន ប្រទេស អ៊ូសបេគីស្ថាន។ មុននឹងមកដល់វគ្គនេះ អូស្ត្រាលី យកឈ្នះ កូវ៉ែត ២-០, ឈ្នះ ហ៊្សកដានី ១-០, និងស្មើ អ៊ីរ៉ាក់ ១-១ មុននឹងឡើងមកវគ្គ៨ក្រុម យកឈ្នះ តួកមេនីស្ថាន ១-០។ 
 
ចំណែក អារ៉ាប៊ីសាអូឌីត ឈ្នះតាហ្ស៊ីគីស្ថាន ៥-០, ឈ្នះអេមីរ៉ាតអារ៉ាប់រួម ២-០, និងស្មើជប៉ុន ០-០។ ឈានដល់វគ្គ៨ក្រុម អារ៉ាប៊ីសាអូឌីត ឈ្នះវៀតណាម ២-០។ 
 
កន្លងមក អូស្ត្រាលី និងអារ៉ាប៊ីសាអូឌីត ធ្លាប់ជួបគ្នា២លើក កាលពីឆ្នាំ ២០០៧ នៃពានរង្វាន់បាល់ទាត់អូឡាំពិក(Olympic Games) វគ្គជម្រុះក្នុងពូល ដោយជើងទី១ អូស្ត្រាលី ឈ្នះ អារ៉ាប៊ីសាអូឌីត ២-០ និងជើងទី២ អូស្ត្រាលី ចាញ់ ២-១។
  

កីឡាករ ជប៉ុន Yuito Suzuki អបអរក្រោយស៊ុតបាល់ពិន័យចំងាយ ២១ ម៉ែត្រលើប្រអប់ទីកូរ៉េខាងត្បូង( free kick ) ប្រភព (AFC Asian Cup)

ដោយឡែកក្រុមម្ចាស់ផ្ទះ អ៊ូសបេគីស្ថាន(Uzbekistan U-23) ក៏ត្រូវទទួលក្រុមភ្ញៀវសុាំម៉ូរ៉ៃ ជប៉ុន នាពហុកីឡដ្ឋានដដែល នាម៉ោង ១១៖០០ នាទីយប់។ អ៊ូសបេគីស្ថាន យកឈ្នះ តួកមីនីស្ថាន ១-០, ឈ្នះកាតា ៦-០, និងស្មើ អ៊ីរ៉ង់ ១-១ និងបន្តឈ្នះអ៊ីរ៉ាក់ ដោយបាល់កាត់សេចក្តី ១១ម៉ែត្រ (Penalty) ៣-២ នៅវគ្គ៨ក្រុមចុងក្រោយ។ 
 
ចំណែកក្រុមសុំាម៉ូរ៉ៃ ជប៉ុនឈ្នះ អេមីរ៉ាតអារ៉ាប់រួម ២-១, ស្មើ អារ៉ាប៊ីសាអូឌីត ០-០, និងឈ្នះតាហ្ស៊ីគីស្ថាន ៣-០ មុនឡើងមកវគ្គ៨ក្រុម ដោយយកឈ្នះកូរ៉េខាងត្បូង ៣-០។ 
 
អ៊ូសបេគីស្ថាន និង ជប៉ុន ធ្លាប់ជួបគ្នា២លើក ក្នុងការប្រកួតពានផ្សេងគ្នា។ កាលពីឆ្នាំ ២០១៨ វគ្គជម្រុះក្នុងពូលពាន U-23 ASIAN CUPនេះ  អ៊ូសបេគីស្ថាន បានឈ្នះ ជប៉ុន ៤-០ នៅកីឡដ្ឋាន Jiangning ប្រទេសចិន។ ចំណែកការជួបគ្នានៅពាន M-150 Cup U23 អ៊ូសបេគីស្ថាន បានយកឈ្នះ ជប៉ុន ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ដោយលទ្ធផល៤-៣ ក្រោយបញ្ចប់ការប្រកួត១២០នាទី ២-២ នៅកីឡដ្ឋាន Chang Arena ប្រទេសថៃ កាលពីឆ្នាំ២០១៧។
 
គួបញ្ជាក់ថា ក្រុមឈ្នះនឹងត្រូវប្រជែងគ្នានៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ AFC U-23 ASIAN CUP Uzbekistan ដែលប្រព្រឹត្តទៅនាថ្ងៃទី១៩ មិថុនា នាពហុកីឡដ្ឋាន Milliy ។ ចំណែកក្រុមចាញ់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ត្រូវប្រជែងយកលេខ៣ នាថ្ងៃទី១៨ ខែមិថុនា នាពហុកីឡដ្ឋាន Pakhtakor ក្រុងតាស្កិន។ ពហុកីឡដ្ឋាន Milliy អាចផ្ទុកអ្នកទស្សនាបាន ៣៤០០០ តិចជាងពហុកីឡដ្ឋាន Pakhtakor ដែលអាចផ្ទុកអ្នកទស្សនាបាន ៣៥០០០នាក់៕
 
 
 

Tag:
 បាល់ទាត់
 AFC U-23 ASIAN CUP
  វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
© រក្សាសិទ្ធិដោយ thmeythmey.com