កីឡាអន្តរជាតិ
អន្តរជាតិ
AFC U23 Asian Cup៖ ជប៉ុនបាន​លេខ​៣ ក្រោយឈ្នះ អូស្រ្តាលី ៣-០
19, Jun 2022 , 2:41 pm        
រូបភាព
ដោយ: ថ្មីៗ
បាល់ទាត់៖ក្រុមយុវជនអាយុក្រោម ២៣ឆ្នាំ ជប៉ុនទទួលបានលេខ៣ ក្រោយឈ្នះ អូស្តា្រលី ៣-០ ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ AFC U-23 Asian Cup នាល្ងាចថ្ងៃទី១៨ ខែមិថុនា នៅពហុកីឡដ្ឋានPakhtakor ក្រុងតាស្កិន ប្រទេសអ៊ូសបេគីស្ថាន។

 

 
ត្រឹមវគ្គទី១ យុវជនសុំាម៉ូរ៉ៃ ជប៉ុន ទម្លាយសំណាញ់ទី អូស្ត្រាលី ២-០ ពោលនៅនាទី៧ ខ្សែបម្រើ Kein Sato ស៊ុត១គ្រាប់ និងនាទី៣៩​ បង្ករកំហុសឲ្យបាល់ចូលទីខ្លួនឯងដោយខ្សែការពារអូស្ត្រាលី Trewin។ 
 
ឈានចូលដល់នាទី៦៣ វគ្គទី២ ជប៉ុន បន្ថែមបានគ្រាប់ទី៣ ដោយខ្សែប្រយុទ្ធ Fujio ក្រោយបញ្ជូនបាល់ពី ខ្សែប្រយុទ្ធលើ Matsuki។ បញ្ចប់ការប្រកួតទាំងពីរវគ្គ ជប៉ុន ៣-០ អូស្ត្រាលី។


ខ្សែប្រយុទ្ធលេខ៩ ជប៉ុន Fujio លើកមេដាយ ក្រោយស៊ុតបញ្ចូលទី អូស្ត្រាលីវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ AFC U23 Sain Cup 2022(ប្រភព AFC Asian Cup)

ក្រោយបញ្ចប់ការប្រកួតខ្សែការពារតំបន់កណ្តាលជប៉ុន កីឡាករ Seiya Baba បាននិយាយពាក្យអរគុណទៅកាន់អ្នកគាំទ្រទោះបីខ្លួនមិនទទួលបានមេដាយ ពានជើងឯកទ្វីបអាស៊ីយុវជនអាយុក្រោម ២៣ឆ្នាំក៏ដោយ។ កីឡាកររូបនេះបាននិយាយក្នុងវិដេអូក្លិបដ៏ខ្លីថា៖«យើងនឹងព្យាយាមបន្តទៀតក្នុងការដណ្តើមមេដាយ អរគុណអ្នកគាំទ្រ»។
 
គួរម្លឹកផងដែរ ជប៉ុនគ្រងដំណែងលេខ៣ ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ AFC U-23 Asian Cup 2022 ខណៈ ម្ចាស់ផ្ទះអ៊ូសបេគីស្ថាន ត្រូវប្រជែងដំណែងជើងឯក ជាមួយក្រុមភ្ញៀវ អារ៉ាប៊ីសាអូឌីត នាល្ងាចថ្ងៃទី១៩ ខែមិថុនា នៅពហុកីឡដ្ឋាន Milliy ក្រុងតាស្កិន ប្រទេសអ៊ូបេគីស្ថាន៕
 

Tag:
 បាល់ទាត់
 AFC ASIAN CUP
  Final
© រក្សាសិទ្ធិដោយ thmeythmey.com