កីឡាជាតិ
ជាតិ
ទីផ្សារផ្ទេរកីឡាករនៅកម្ពុជា មានរយៈពេល១ខែដោយចាប់ផ្តើមពីថ្ងៃទី២៤ ខែមិថុនា លោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុនលីគ CPL ក្នុងកិច្ចសំណេះសំណាលជា មួយសហព័ន្ធបាល់ទាត់កម្ពុជា រូបពី Cambodian Premier League
× ទីផ្សារផ្ទេកីឡាករជាតិ និងអន្ដរជាតិ លើកទី២ (Transfer Window) នឹងចាប់ផ្ដើមពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។ នេះបើតាមលិខិតរបស់នាយកប្រតិបត្តិក្រុម ហ៊ុនខេមបូឌៀនព្រីមៀរលីគ លោក Satoshi Saito សរសេរទៅកាន់ថ្នាក់ដឹកនាំក្លិបបាល់ទាត់ទាំង ក្នុងក្របខណ្ឌខេមបូឌៀនព្រីមៀរលីគ និងលីគ២ ។
លិខិតដែលចុះហត្ថលេខាកាលពីថ្ងៃទី២៣ ខែឧសភា បានកំណត់យ៉ាងច្បាស់ថា ការផ្ទេរកីឡាករជាតិ និងអន្តរជាតិលើកទី២ (Transfer Window 2) ប្រព្រឹត្តទៅរយៈពេល១ខែពេញ ទាំងសម្រាប់ក្លិបកំពូល និងលីគ២។
ការផ្ទេរចន្លោះពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី២២ ខែកក្កដា អាចធ្វើឡើងបានចំពោះកីឡាករជាតិ៣រូប និងកីឡាករអន្តរជាតិ២រូប។
គួរបញ្ជាក់ផងដែរថា ការប្រកួតក្របខណ្ឌកំពូល និងលីគ២ វិលត្រឡប់មកវិញនៅចុងសប្តាហ៍នេះ បន្ទាប់សម្រាកមួយរយៈពេលដោយសារក្រុម U23 ត្រូវទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ហើយបន្ទាប់មក ក្រុមជម្រើសជាតិឈុតធំ បានបំពេញកាតព្វកិច្ចក្នុងព្រឹត្តិការណ៍វគ្គជម្រុះ AFC Asian Cup 2023 ៕
Tag:
បាល់ទាត់
Cambodian Premier League
© រក្សាសិទ្ធិដោយ thmeythmey.com