កីឡាអន្តរជាតិ
អន្តរជាតិ
អេស្ប៉ាញដកខ្លួនចេញពីការដេញថ្លៃអូឡាំពិករដូវរងាឆ្នាំ ២០៣០ ព្រោះជម្លោះនយោបាយ
22, Jun 2022 , 9:29 pm        
រូបភាព
អេស្ប៉ាញនឹងមិនបង្ហាញខ្លួនក្នុងការដេញថ្លៃ ធ្វើជាម្ចាស់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ ២០៣០ ឡើយដោយសារតែបញ្ហាជម្លោះផ្នែកនយោបាយ រវាងរដ្ឋាភិបាលនៃតំបន់ Catalonia និងតំបន់ Aragon។ នេះបើតាមប្រធានអូឡាំពិកអេស្ប៉ាញលោក Alejandro Blanco ថ្ងៃទី២១​ ខែមិថុនា។


គំនិតផ្តួចផ្តើមក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវរងា ត្រូវបានរាំងស្ទះ ដោយសារតែមានការខ្វែងគំនិតគ្នា រវាងប្រជាជននៅតាមតំបន់ផ្សេងគ្នាក្នុងអេស្ប៉ាញ។ ជាពិសេសចាប់តាំងពីរដ្ឋាភិបាលគាំទ្រតំបន់ Catalonia មិនចង់ឱ្យតំបន់ Aragon ដាក់បញ្ចូលជាទៅទីតាំងរួមក្នុងការដេញថ្លៃមួយនេះ ព្រោះជម្លោះនយោបាយ។
 
ទោះជាយ៉ាងនេះក្តី សកម្មជននៅក្នុងតំបន់ទាំងពីរនេះ បានបង្ហាញការព្រួយបារម្ភ ហើយបានព្រមានថា ការរៀបចំការប្រកួតកីឡារដូវរងានេះ អាចជះឥទ្ធិពលអាក្រក់ ដល់តំបន់ជួរភ្នំទឹកកក Pyrenees ដោយសារការប្រែប្រួលអាកាសធាតុ។
 
«យើងមានគូប្រជែងយ៉ាងអស្ចារ្យគឺម្ចាស់ផ្ទះធ្លាប់រៀបចំព្រឹត្តិការណ៍នេះក្នុងឆ្នាំ ២០១៦ និងឆ្នាំ ២០២០ ហើយពួកគេមិនអាចទៅរួចជាមួយយើងក្នុងការប្រជែងលើកនេះឡើយជាមួយទីក្រុងប្រជែងដ៏ខ្លាំងផ្សេងទៀត។ ប៉ុន្តែយើងបានបំផ្លាញខ្លួនឯង ក្នុងផ្ទះរបស់ខ្លួនខ្លួនឯង ហើយយើងគ្មានជម្រើសឡើយក្រៅពីដកខ្លួន យើងមិនអាចបន្តចំណាយពេលម្តងហើយម្តងទៀត ជាមួយភាពខុសគ្នាបែបនេះឡើយ។»។ លោក Blanco និយាយក្នុងសន្និសីទកាសែតបែបនេះ។
 
យ៉ាងណាមិញរដ្ឋាភិបាលតំបន់ Catalonia បាននិយាយថា ខ្លួននឹងរៀបចំការបោះឆ្នោតប្រជាមតិក្នុងតំបន់អំពីផែនការនៃការដេញថ្លៃមួយនេះ។ កាលពីដើមឡើយការបោះឆ្នោះប្រជាមតិបែបនេះបាន បំផ្លាញរាល់ការចង់ចេញថ្លៃធ្វើម្ចាស់ផ្ទះនៃកម្មវិធីដ៏ធំបែបនេះ ។
 
សូមជម្រាបដែរថា ប្រទេសជប៉ុនទីក្រុង Saporro កំពុងដាក់ការចាប់អារម្មណ៍ធ្វើជាម្ចាស់ផ្ទះអូឡាំពិកនេះ ខណៈអតីតទីក្រុងធ្លាប់រៀបចំការប្រកួតកីឡារដូវរងា Vancouver ប្រទេសកាណាដានិងទីក្រុង Salt Lake អាមេរិកក៏បានបង្ហាញចំណាប់អារម្មណ៍៕
 

Tag:
 Winter Olympics 2030
© រក្សាសិទ្ធិដោយ thmeythmey.com