កីឡាជាតិ
ជាតិ
AFC Cup ៖ វគ្គទី១ Hougang United FC នាំមុខភ្នំពេញក្រោន លទ្ធផលបណ្តោះអាសន្ន ៣-២
24, Jun 2022 , 9:54 pm        
រូបភាព
រូបភាព Facebook ៖ Phnom Peng Crown FC
រូបភាព Facebook ៖ Phnom Peng Crown FC
ក្លិបបាល់ទាត់ភ្នំពេញក្រោន ត្រូវបានក្រុម Hougang United FC របស់សិង្ហបុរីនាំមុខ ដោយលទ្ធផល ៣-២ ក្នុងវគ្គទីមួយ នៃជំនួបសន្សំពិន្ទុពូល I ពានរង្វាន់ AFC Cup ថ្ងៃទី២៤ ខែមិថុនា។


ចាប់ផ្តើមនាទីនៅដើមវគ្គទីមួយក្រុមភ្នំពេញក្រោនមានឱកាសគ្រប់គ្រងបាល់ និងសម្រុកលើក្រុម Hougang United របស់សិង្ហបុរី ដោយ កីឡាករ ប្រាក់ធីវ៉ា មានឱកាសស៊ុតបំប៉ោងសំណាញទីមួយជើងនៅនាទី៣ ប៉ុន្តែត្រូវអាជ្ញាកណ្តាលពិន័យជាបាល់ Off-side។ 
 
ការប្រគួតដល់នាទី១២ ភ្នំពេញក្រោនមានឱកាសស៊ុតបាល់ពិន័យ Free Kick លើតំបន់គ្រោះថ្នាក់របស់ក្រុម Hougang ប៉ុន្តែត្រូវបានអ្នកចាំទីជួយសង្រ្គោះ។ ទោះបែបនេះក្តីក្រុមមកពីកម្ពុជាមួយនេះអាចរកគ្រាប់បាល់នាំមុខ១គ្រាប់មុននៅ១៤នាទីបន្ទាប់ ពីការទាត់បាល់ជ្រុងចេញកីឡាករ យូ សាហ្វី ចំរបាទីក្រុមគូប្រកួត ហើយកីឡាករ ជឿន ចាន់ចាវ ជាអ្នកសម្រេចទី។
 
បន្ទាប់មកកីឡាករ ប្រាក់ ធីវ៉ា ជាអ្នកតែតបញ្ជូលទីនាំមុខគ្រាប់ទី២ ឱ្យភ្នំពេញក្រោននៅនាទី១៨ ដែលជាកាត់ទាត់បាល់ជ្រុងពីកីឡាករ Veleriy Gryshyn ។ 
 
ក្រោយត្រូវនាំមុខមុន ២គ្រាប់ ក្រុម Hougang មានឱកាសវាយបកស្វែករក១គ្រាប់មកវិញភ្លាមៗនៅ៣នាទី ដែលជាការស៊ុតដោយកីឡាករ Pedro Gomes Bortoluzo។ 
 
ក្រុមសិង្ហបុរីមួយនេះបានបន្តដាក់សម្ពាធបន្ថែមរហូតដល់នាទី២៧ កីឡាករ Amy Recha Pristifana Samion ជាខ្សែប្រយុទ្ធអាចរកគ្រាប់ទី២ ដោយការតែតបាល់បញ្ជូលទីលើភ្នំពេញក្រោន ដែលជាគ្រាប់តាមស្មើ ២-២ និងគ្រាប់ទី៣ នៅនាទី៣៦ ជាការបង្កកំហុងស៊ុតចូលទីខ្លួនឯងពីសំណាក់កីឡាករ ឈុម ពីសា ជាខ្សែការពារភ្នំពេញក្រោន។
 
ក្រុមទាំងពីរបន្តវាយសម្រុកគ្នាទៅវិញទៅមករហូតដល់ការប្រកួតវគ្គទីមួយបានបញ្ចប់ វគ្គទីមួយដោយលទ្ធផលបណ្តោះអាសន្ន Hougang United FC នាំមុខ ភ្នំពេញក្រោន លទ្ធផល ៣-២៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com