កីឡាជាតិ
ជាតិ
AFC Cup ៖ ភ្នំពេញក្រោនចាញ់ Hougang United FC លទ្ធផល ៤-៣
24, Jun 2022 , 11:06 pm        
រូបភាព
រូបភាព៖ AFC Cup
រូបភាព៖ AFC Cup
ភ្នំពេញក្រោន ប្រកួតចាញ់ក្រុម Hougang United FC របស់សិង្ហបុរី ក្នុងលទ្ធផល ៤-៣ នៃជំនួបសន្សំពិន្ទុពូល I ពានរង្វាន់ AFC Cup នៅប្រទេសវៀតណាម ថ្ងៃទី២៤ ខែមិថុនា។




ចាប់ផ្តើមវគ្គទីមួយក្រុមភ្នំពេញក្រោនមានឱកាសនាំមុខ ក្រុម Hougang United របស់សិង្ហបុរី ២គ្រាប់មុនដោយ កីឡាករ ជឿន ចាន់ចាវ ជាអ្នកសម្រេចទីនៅនាទី១៤ និងកីឡាករ ប្រាក់ ធីវ៉ា នាទី១៨ ដោយការតែតបាល់បញ្ជូលទី។ 
 
ក្រោយត្រូវនាំមុខ២គ្រាប់មុន ក្រុម Hougang របស់សិង្ហបុរីមានឱកាសវាយបក រកបាន៣គ្រាប់នាំមុខវិញ ដោយកីឡាករ Pedro Gomes Bortoluzo នាទី២១ កីឡាករ Amy Recha Pristifana Samion នាទី២៧ និងការស៊ុតបាល់ចូលទីខ្លួនឯងពីកីឡាករភ្នំពេញក្រោន ឈុំ ភីសា នៅនាទី៣៦។ បញ្ចប់វគ្គទីមួយ Hougang United នាំមុខ ភ្នំពេញក្រោន លទ្ធផលបណ្តោះអាសន្ន ៣-២។
 
ឈានចូលវគ្គទីពីរ ក្រុមទាំងពីរបានបើកការវាយសម្រុកគ្នាទៅវិញទៅមក ប៉ុន្តែដល់នាទី៦០ កីឡាករ Andre Moritz ក៏មានឱកាសស៊ុនគ្រាប់ទី៤ ឱ្យក្រុម Hougang United នាំមុខបន្ថែម។លុះដល់នៅនាទី៦៦ ភ្នំពេញក្រោនហៀបទទួលបានឱកាសគ្រាប់ទី៣ របស់ខ្លួន ពេលដែលកីឡាករ ប្រាក់ ធីវ៉ា តែតបាល់សំដៅសំណាញ់ទីប៉ុន្ទែត្រូវអ្នកចាំទី Mukundan Maran ជួយសង្រ្គោះ។ 
 
ចាប់តាំងត្រូវបានគូប្រកួតនាំមុខដល់ទៅ២គ្រាប់មុន ភ្នំពេញក្រោនអាចកែប្រែស្ថានកាល គ្រប់គ្រងបាល់មកវីញ ហើយព្យាយាមវាយសម្រុកទៅតំបន់គ្រោះថ្នាក់របស់ក្រុម Hougang United។ 
 
ការប្រកួតបានអូសបន្លាយដល់ចុងវគ្កទីពីរ ដោយនៅនាទី៩០+២ ម៉ោងបន្ថែមបង្រ្គប់ កីឡាករ ឈុំ ភីសា អាចរកគ្រាប់បាល់ទី៣ ឱ្យភ្នំពេញក្រោនពីការតែតបាល់បញ្ជូលទី ជាការទាត់បាល់ជ្រុងពី Veleriy Gryshyn។ ៣គ្រាប់របស់ ភ្នំពេញក្រោនស៊ុតសឹងតែជាបាល់តែតបញ្ជូលទី ពីការទាត់បាល់ជ្រុង ឬ Corner Kick ទាំងអស់។
 
យ៉ាងណាមិញបញ្ចប់ការប្រកួត ក្រុមភ្នំពេញក្រោន ចាញ់ក្រុម Hougang United លទ្ធផល ៤-៣ នៅប្រទេសវៀតណាម នៃជំនួប AFC Cup ពូល I។ 
 
ក្រោយបញ្ចប់ការប្រកួតក្រុមភ្នំពេញក្រោន មានស្ថិតិគ្រប់គ្រងបាល់លើទីលានដល់ទៅ ៦៨.៥ភាគរយ មានឱកាសស៊ុតបាល់ ១៣លើក ចំគោលដៅ ៥លើក រកបាន៣គ្រាប់។ ចំណែក Hougang United គ្រប់គ្រងបាល់ ៣១.៥ភាគរយ, ស៊ុត៥លើក ចំគោលដៅ ៤លើកស៊ុតសឹងតែជាគ្រាប់ស៊ុតបញ្ជូលទីទាំងអស់។ កីឡាករភ្នំពេញក្រោនទទួលបានកាតលឿងចំនួន៤ ខណៈកីឡាករក្រុម Hougang United ទទួលបានកាតលឿង៣ ពីការបង្កកំហុស។ នេះបើតាម AFC Cup។
 
សរុបលទ្ធផលក្នុងពូល I ក្រុមភ្នំពេញក្រោន ឈរលេខ៣បណ្តោះអាសន្ន ពីលើក្រុម Young Elephant ឈរលេខ៤ មាន ០ពិន្ទុដូចគ្នា ខណៈក្រុម Viettel របស់វៀតណាមលេខ១ មាន៣ ពិន្ទុ និងក្រុម Hougang United ឈរលេខ២ មាន៣ពិន្ទុ៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com