ជាតិ
គណៈកម្មាធិការជាតិអភិវឌ្ឍទេសចរណ៍ រៀបចំប្រកួតសហគមន៍ទេសចរណ៍គំរូ
26, Jun 2022 , 9:19 am        
រូបភាព
ដោយ:
ភ្នំពេញ៖គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍រៀបចំការប្រកួតសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍គំរូលើកទី៣ ដើម្បីផ្សព្វផ្សាយទេសចរណ៍និង យុទ្ធនាការ ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី ។ នេះបើតាមសេចក្ដីជូនដំណឹងពីគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។



យោងតាមសេចក្ដីជូនដំណឹងដដែលការប្រឡងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍គំរូលើកទី៣ នឹងធ្វើឡើងជា៥ដំណាក់កាល។ដំណាក់កាលទី១ សហគមន៍ទេសចរណ៍ត្រូវសុំពាក្យប្រឡងពីមន្ទីរទេសចរណ៍ឬក្រសួងទេសចរណ៍ដោយផ្ទាល់ ក្នុងខែកក្កដា ឆ្នាំ២០២២។​
 
ដំណាក់កាលទី២ គណៈកម្មាធិការនឹងត្រួតពិនិត្យពាក្យនិងមើលស្ថានភាពជាក់ស្ដែងនៃសហគមន៍ ។ ចំណែកដំណាក់កាលទី៣ និងទី៤ គឺការប្រមូលទិន្នន័យនិងប្រកាសលទ្ធផល។ សម្រាប់ដំណាក់កាលចុងក្រោយគឺជាការប្រគល់រង្វាន់ដល់ជ័យលាភីនៅថ្ងៃទី២១និង២២ខែ វិច្ឆិកា ដែលត្រូវនឹងទិវាជាតិអេកូទេសចរណ៍លើកទី៣។សហគមន៍ទេសចរណ៍ អេកូទេសចរណ៍ដែលមានបំណងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់ខ្លួន និងមានបំណងចូលរួមការប្រឡងនេះអាចទំនាក់ទំនងព័ត៌មានបន្ថែម​ ០១០ ៥០៩ ៨១៨​៕
 
 

Tag:
 ThmeyThmey25
  សហគមន៍ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com