ជាតិ
បទសម្ភាសន៍
វីដេអូ
បណ្ឌិត ហេង ពិភាល់ ពន្យល់ពីការរៀបចំនគរូបនីយកម្ម និងសហគមន៍នៅក្រុងអង្គរ
26, Jun 2022 , 9:29 pm        
រូបភាព
សៀមរាប៖ ក្រុងអង្គរ មានវិសាលភាពលាតសន្ធឹង មិនត្រឹមតែនៅតំបន់ប្រាសាទអង្គរតូច អង្គរធំ ឬតំបន់ជិតៗនោះទេ តែវាធំលើសពីការគិត។ យោងតាមការសិក្សាកាលពីពេលថ្មីៗនេះ ពីអ្នកជំនាញខ្មែរ និងបរទេស ក្រុងអង្គរមានទំហំប្រមាណ ៣ពាន់គីឡូម៉ែត្រក្រឡា លាតសន្ធឹងចាប់ពីប្រាសាទអកយំ ប្រាសាទព្រៃក្មេង (ប៉ែកខាងលិច) តំបន់រលួស រហូតដល់ភ្នំគូ​លែនឯណោះ។ ចំពោះផ្នែកនគរូបនីយកម្មវិញ ត្រូវបានគិតគូរយ៉ាងយកចិត្តទុកដាក់ និងមានសហគមន៍រស់នៅ តាមទួលនៅជុំវិញប្រាសាទតូចធំ។

 
បាឋកថាស្ដីពី «នគរូបនីយកម្មក្រុងអង្គរ និងខណ្ឌអង្គរខាងកើត» ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៤ ខែមិថុនា ដោយសហការរវាងអាជ្ញាធរជាតិអប្សរា និងមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍ នៃសាកលវិទ្យាល័យហាវៃ។ វាគ្មិនគឺបណ្ឌិត ហេង ពិភាល់ បុរាណវិទូ និងនាយករងបណ្ដោះអាសន្នមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍ នៃសាកលវិទ្យាល័យហាវៃ  បានព្យាយាមពន្យល់ត្រួសៗ ពីនគរូបនីយកម្មក្រុងអង្គរ និងសហគមន៍ ដែលបានពីលទ្ធផលនៃការស្រាវជ្រាវនាពេលកន្លងមក។ 


 
ការស្រាវជ្រាវនេះ បានចែកការវិវត្តន៍នគរូបនីយកម្មក្រុងអង្គរ ជាពីរដំណាក់កាល។ ទី១ ចាប់ពីសតវត្សទី៩ ដល់សតវត្សទី១១ ដែលជាការរៀបចំភូមិឋាន កន្លែងមនុស្សរស់នៅ តាមអ័ក្សរបស់ប្រាសាទធំៗ ដូច​ជានៅភ្នំបាខែង និងប្រាសាទប្រែរូបជាដើម។ ដំណាក់កាលទី២ ចាប់ពីសតវត្សទី១២ ដល់សតវត្សទី១៥ ចាប់ផ្តើមពីប្រាសាទអង្គរវត្ត ដែលមានកំពែងធំៗ មានភូមិប្រជាពលរដ្ឋរស់នៅ បែងចែកជាក្រឡា មានទួល ត្រពាំងសម្រាប់ការប្រើប្រាស់ក្នុងសហគមន៍។
 
ការប្ដូររាជធានី ធ្វើឱ្យនគរូបនីយកម្មក្រុងអង្គរ មានការផ្លាស់ប្ដូរក៏ពិតមែន តែសហគមន៍ជុំវិញ នៅមានមនុស្សរស់នៅដដែល។  ការរស់នៅដូចពីមុនមានការផ្លាស់ប្ដូរ ដោយសារប្រព័ន្ធផ្លូវថ្នល់ នៅសម័យអង្គរលែងដើរ តែផ្នែកខ្លះនៅតែមានមនុស្សរស់នៅ។ នេះជាការបញ្ជាក់ពីលោកបណ្ឌិត ហេង ពិភាល់។
 
ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយបណ្ឌិត ហេង ពិភាល់ ដូចតទៅ៖ 


 
 
 




 

Tag:
 នគរូបនីយកម្ម
  ក្រុងអង្គរ
  ហេង ពិភាល់
© រក្សាសិទ្ធិដោយ thmeythmey.com