រថយន្ត
អន្តរជាតិ
Mercedes-Benz Vision EQXX អាចបើកបានជាង១២០០គីឡូម៉ែត្រពេលសាកចរន្តមួយលើក
27, Jun 2022 , 7:29 pm        
រូបភាព
ដោយ: ធីតា
រថយន្តអគ្គិសនី​ថ្មី​របស់ Mercedes-Benz ម៉ូដែល Vision EQXX អាចបើកបរក្នុងចម្ងាយ​៧៤៧ម៉ាយល៍ (ជាង១២០០គីឡូម៉ែត្រ) ក្រោយ​សាក​ចរន្ត​មួយលើក។ នេះបើយោងតាម​ការផ្សាយ​របស់ Business Insider ប៉ុន្តែ​រថយន្តនេះ មិនមែន​សម្រាប់​លក់នោះឡើយ។

 
បើក​បរសាកល្បងពី​ក្រុង Stuttgart ប្រទេសអាល្លឺម៉ង់ ឆ្ពោះទៅ Silverstone ចក្រភពអង់គ្លេស រថយន្ត Mercedes-Benz Vision EQXX អាចរត់បានចម្ងាយ​ផ្លូវ ៦២៦ម៉ាយល៍ (ជាង១០០០គីឡូម៉ែត្រ) ប៉ុន្តែ​វិសាល​ភាព​របស់វាពិតប្រាកដ គឺ​អាចបានដល់ទៅជាង​១២០០គីឡូម៉ែត្រឯណោះ ក្រោយ​ការ​បញ្ចូលចរន្តមួយ​លើក។
The longest-range electric car on the market is the 520-mile Lucid Air, which costs $169,000. 
 
Mercedes-Benz បាន​ប្រកាស​ថា Vision EQXX បាន​ដំណើរការទៅមុខ​យ៉ាងរលូន​ដោយមិន​ចាំ​បាច់​ឈប់សាកចរន្ត ហើយចម្ងាយ​ជាង​១០០០គីឡូម៉ែត្រនេះ ជាការ​បំបែកកំណត់ត្រាថ្មីមួយ​ទៀត សម្រាប់​ប្រភេទ​រថយន្តអគ្គិសនី។​
 
ចម្ងាយពិត​ប្រាកដដែលអាចឈាន​ដល់​ជាង​១២០០គីឡូម៉ែត្រ សរបញ្ជាក់ឲ្យ​ឃើញថា ផលិត​ផលថ្មី​របស់​​ក្រុមហ៊ុន Mercedes-Benz បានយក​ឈ្នះ​ប្រភេទ​ក្រុមហ៊ុនអគ្គិសនី​ទាំងអស់​ដែល​ដាក់លក់នៅលើទីផ្សារ ខណៈ​ផលិតផលនេះ មិន​ទាន់​បង្ហាញវត្តមានជាសាធារណៈឡើយ។
 
បច្ចុប្បន្ន រថយន្តអគ្គិសនី​ដែល​មានសក្តានុពលខ្ពស់មានដូចជា Model S របស់ Tesla ដែល​អាចរត់បាន​ជាង​៤០០ម៉ាយល៍ (ជិត​៦៥០គីឡូម៉ែត្រ) ពេល​សាកថ្មមួយលើក រីឯ Lucid Motors ដែលជាផលិតផល​ក្រុមហ៊ុន Startup ថ្មី ដែលមាន​តម្លៃ ជិត​១៧ម៉ឺន​ដុល្លារ អាចរត់បានចម្ងាយ​៥២០ម៉ាយល៍ (ជិត​៨៤០គីឡូម៉ែត្រ)។
 
Mercedes មិនមានគម្រោងលក់ម៉ូដែល EQXX នេះនៅលើទីផ្សារឡើយ ប៉ុន្តែ​ក្រុមហ៊ុនអាល្លឺម៉ង់ ប្រើប្រាស់វាសម្រាប់ពង្រីក​ប្រសិទ្ធភាពនៃការ​ស្រាវជ្រាវបច្ចេក​ទេស​ថ្មី និងគម្រោងជាក់ស្តែងផ្សេងៗសម្រាប់ប្រភេទរថយន្តអគ្គិសនី៕
 

© រក្សាសិទ្ធិដោយ thmeythmey.com