អត្ថបទពាណិជ្ជកម្ម
​សណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាប នឹងបើកដំណើការឡើងវិញឆាប់ៗនេះ ចំកណ្តាលក្រុងសៀមរាប
30, Jun 2022 , 11:59 am        
រូបភាព
សណ្ឋគារ ផាកហៃយ៉ាត់ សៀមរាប ដែលបានឈ្នះ​ពាន​រង្វាន់​លំដាប់​អន្តរជាតិ នឹងបើក​ដំណើរការឡើងវិញ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីផ្តល់ជូនភ្ញៀវ នូវកន្លែង​ស្នាក់​នៅដ៏ប្រណីត នៅក្បែរប្រាសាទបុរាណ ព្រមទាំង​អាចមើលឃើញប្រាសាទអង្គរវត្ត ដែលជា​អច្ឆរិយវត្ថុនៃ​ព្រះរាជាណាចក្រកម្ពុជា។ ដោយត្រូវបានទទួល​ស្គាល់ ទៅលើ​ការរៀបចំ និងការ​ផ្តល់ជូននូវបទពិសោធដ៏ប្រណីត សណ្ឋាគារនេះ ត្រូវបានរចនា​ឡើង​ដើម្បី​ស្វាគមន៍​​ទាំងភ្ញៀវជាតិ និងអន្តរជាតិ ក្រោមការដឹកនាំ ពីសំណាក់អ្នកមានបទពិសោធក្នុងវិស័យសណ្ឋាគារជាយូរឆ្នាំ គឺ លោកស្រី Rina Mariani ដែលថ្មីៗនេះ ត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងទូទៅរបស់សណ្ឋាគារ។
 
លោកស្រី Rina Mariani អ្នកគ្រប់គ្រងទូទៅរបស់សណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាប បានមានប្រសាសន៍ថា៖ «ការធ្វើដំណើរមាន​ការផ្លាស់ប្តូរ ជាមួយនឹងការសង្កត់ធ្ងន់កាន់តែ​ខ្លាំងទៅលើបទពិសោធពិត​ជាក់ស្តែង របស់អ្នកធ្វើដំណើរ និង​តាម​​តម្រូវការ​ដែលផ្តល់​ឱ្យភ្ញៀវ​នូវ​អារម្មណ៍ដ៏ស្រស់ស្រាយ ហើយនៅពេលនេះ​សណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាប បានត្រៀម​ខ្លួនរួចជាស្រេច ​ដើម្បីទទួលស្វាគមន៍​ភ្ញៀវជាតិ និងអន្តរជាតិ ពួកយើងនឹងណែនាំពីការទទួលបដិសណ្ឋារកិច្ច​ដ៏ឥតខ្ចោះ​ សម្រាប់ការ​ធ្វើ​ដំណើរ​មក​កាន់​ទឹកដី​ប្រវត្តិ​សាស្ត្រ​មួយនេះ។ នេះគឺជាការបើកនូវទំព័រថ្មីមួយ ដែល​ជាការចាប់ផ្តើមដ៏គួរឱ្យរីករាយសម្រាប់ពួកយើង នៅពេល ដែល​យើង​ត្រលប់​​​មកវិញ ​ជាមួយ​នឹងនៃបទពិសោធ​នៃវប្បធម៌ដ៏សម្បូរបែប និងរសជាតិថ្មីៗ នៃអាហារដែលផ្តល់ជូននៅក្នុង​បរិយាកាស​ ដែល​​ពោរពេញ​​ដោយវប្បធម៌ ​ដ៏អស្ចារ្យរបស់ខ្មែរ»។
 


បទពិសោធដ៏ល្អឥតខ្ចោះ
 
នៅពេលដែលសណ្ឋាគារ ចាប់បើកដំណើរការឡើងវិញក្នុងខែកក្កដា ភ្ញៀវនឹងអាច​ជ្រើសរើសបន្ទប់ក្នុង​ចំណោម​បន្ទប់​ចំនួន14 ដែលផ្តល់ជូននូវកន្លែងគេងដ៏ធំទូលាយ បន្ទប់ទឹកថ្មម៉ាបអ៊ីតាលីដ៏ប្រណីត និងការតុបតែងយ៉ាងស្រស់ស្អាត ជាមួយនឹងស្នាដៃសិល្បៈបែបខ្មែរ បន្ថែមពីលើការជ្រើសរើសបន្ទប់ដ៏ធំទូលាយ និងបន្ទប់គ្រែពីរ។ បន្ទប់ស្វីត របស់សណ្ឋាគារ​ ផាកហៃយ៉ាត់ សៀមរាប ​ផ្តល់ជូននូវជម្រើសដ៏ពិសេសជាច្រើន សម្រាប់អ្នកធ្វើដំណើរ រួមទាំង Rooftop Garden Suite ដែលអាចមើលឃើញទេសភាពក្នុងទីក្រុង និងបន្ទប់ Presidential Suite ដែលមានបន្ទប់គេង២ ទំហំ ២៥០ម៉ែតការ៉េ (២,៦៦៩ sq ft) ដោយមានកន្លែងគេងដ៏ស្រស់ស្អាត និងទីធ្លាដ៏ខៀវស្រងាត់ចំនួនពីរ សម្រាប់អ្នកដែលចង់បានទីតាំងបែបឯកជន។
 
ជាផ្នែកមួយនៃការផ្តល់ជូននៃការបើកឡើងវិញ «បទពិសោធដ៏ល្អឥតខ្ចោះ នៅ The Park» នឹងផ្តល់ឱ្យអ្នកធ្វើដំណើរ នូវឱកាសដើម្បីទទួលយកបទពិសោធ នៃស្នាក់នៅក្នុង​បន្ទប់ស្វីត​ដែល​មាន​ការរចនាយ៉ាងប៉ិនប្រសប់ និងធំទូលាយ ជាមួយនឹងទិដ្ឋភាពជុំវិញទីក្រុង និងសិទ្ធិពិសេសជាច្រើន រួមទាំងការធ្វើ​ដំណើរទៅអាកាសយានដ្ឋានទៅមក អាហារពេលព្រឹកសម្រាប់មនុស្ស​ពីរនាក់ ស្រាក្រឡុកឥតគិតថ្លៃ ប្រចាំថ្ងៃចំនួន ២ កែវ និងមីនីបារ១ដង ក្នុងអំឡុងពេលស្នាក់នៅ និងការបញ្ចុះតម្លៃ 20% នៅភោជនីយដ្ឋាន និងស្ប៉ារបស់​សណ្ឋាគារផងដែរ​។
 


ដំណើររុករកនៅក្រុងសៀមរាប
 
សណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាប ផ្តល់នូវការ​សម្រាកលំហែ នៅចំកណ្តាលក្រុងសៀមរាបដ៏ខៀវស្រងាត់ ក្រោម​ការវិនិយោគសំខាន់ៗ ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។ ផ្លូវថ្មីសន្លាងអមដោយផ្កា និងដើមឈើជាង៣ពាន់ដើម ដែលត្រូវបានដាំ ក៏ដូចជាចិញ្ចើមផ្លូវថ្មី បានបង្កើនកិត្យានុភាព របស់ទីក្រុងយ៉ាងខ្លាំង ដែល​បាន​ធ្វើ​ឲ្យ​ទីក្រុង ក្លាយទៅជាគោល​​​​ដៅសម្រាប់អ្នកថ្មើរជើង។ សណ្ឋាគារ​នេះ ​មាន​ទីតាំង​ល្អ​ឥត​ខ្ចោះ ដោយធ្វើ​ដំណើរ​ត្រឹម​តែ ១៥នាទី ​ពី​ប្រាសាទ​អង្គរវត្ត ដែល​ជា​​បេតិកភណ្ឌពិភព​លោក​នៃ​​អង្គការ​យូណេស្កូ។ បន្ថែមពីលើដំណើររុករកប្រាសាទបុរាណ ភ្ញៀវទេសចរ អាចសិក្សាស្វែងយល់ពីវប្បធម៌ខ្មែរសម័យទំនើប បានយ៉ាងងាយស្រួលនៅផាប់ស្ត្រីត និងផ្សាររាត្រីដ៏អ៊ូអរ។ បុគ្គលិក​របស់សណ្ឋាគារ ក៏នឹងអាចរៀបចំការ​ទស្សនា​ ដែល​មាន​លក្ខណៈផ្ទាល់ខ្លួនផងដែរ ដូច​ជាដំណើរទេសចរណ៍ទស្សនាការធ្វើស្ករត្នោត ថ្នាក់បង្រៀនធ្វើម្ហូបខ្មែរ ទស្សនាការសម្តែងរបាំអប្សរា និងដំណើរទេសចរណ៍មើលថ្ងៃរះតាមប្រាសាទ។
 
សណ្ឋាគារ ក៏មានក្លិបហាត់ប្រាណ ដែលបំពាក់ដោយ​បរិក្ខារយ៉ាងសម្បូរបែប អាងហែលទឹកចំនួនពីរ ដែលហ៊ុមព័ទ្ធដោយរុក្ខជាតិត្រូពិក និងកន្លែងសម្រាប់ការសម្រាកលំហែកាយ នៅជុំវិញអាងហែលទឹកផងដែរ។ ក្រៅពីនេះ សេវា​ស្ប៉ា ក៏នឹងផ្ដល់នូវបទពិសោធដ៏ស្ងប់ស្ងាត់ ដើម្បីធ្វើឱ្យចិត្ត និងរាងកាយ​ស្រស់​ស្រាយ​ឡើងវិញ។
 
សណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាប នឹងផ្តល់ជូននូវអាហារប្រកប​ដោយ​ឱជារស នៅកន្លែងទទួលទានអាហារចំនួនបី គឺ The Dining Room, The Living Room និង The Glasshouse។ ទន្ទឹមនឹងនោះ ភ្ញៀវក៏អាចរីករាយ នឹង​ការ​ធ្វើម្ហូបដ៏ពិសេស ជាមួយនឹងការលាយបញ្ចូលគ្នានៃម្ហូបខ្មែរបែបប្រពៃណី និងម្ហូបអន្តរជាតិ ដែលបង្កើតឡើងដោយប្រធានផ្នែកចុងភៅខ្មែរ គឺលោក Pisith Theam។
 
សណ្ឋាគារ ផាកហៃយ៉ាត់ សៀមរាប នឹងផ្តល់ជូននូវកញ្ចប់ 'Welcome Back' ដែលរួមបញ្ចូលការអត្រាបញ្ចុះតម្លៃល្អបំផុត 15% ដែលរួមមានអាហារពេលព្រឹកសម្រាប់មនុស្សពីរនាក់ និងការបញ្ចុះតម្លៃពិសេសពីសណ្ឋាគារ។ ការផ្តល់ជូននេះ គឺអាចកក់បានពីឥឡូវនេះ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ សម្រាប់ការកក់ទុក ឬការសាកសួរ សូមទូរស័ព្ទមក +855 63 211 234 ឬអ៊ីមែលមក​កាន់ [email protected]
 


ការផ្តល់ជូនពាក់កណ្តាលឆ្នាំ របស់កម្មវិធី World of Hyatt ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក
 
សមាជិកនៃកម្មវិធី World of Hyatt អាចទទួលបានការសន្សំបាន ១,០០០ ពិន្ទុ សម្រាប់រៀងរាល់ការស្នាក់នៅពីរយប់ នៅសណ្ឋាគារ Hyatt ណាមួយ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ប្រសិនបើលោកអ្នក ចុះឈ្មោះត្រឹមថ្ងៃទី៣១ ខែកក្កដា នេះ លោក​អ្នក​នឹង​ទទួល​បានពិន្ទុ​បន្ថែម ​រហូត​ដល់ ១៥,០០០ពិន្ទុ សម្រាប់ការស្នាក់នៅ ចន្លោះពីថ្ងៃទី១៦ ខែឧសភា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២។ ចូលរួម​ជាមួយកម្មវិធី World of Hyatt ហើយរីករាយនឹងរង្វាន់បន្ថែម នៅពេលអ្នកចុះឈ្មោះសម្រាប់ការ ផ្តល់ជូនដល់សមាជិកនៅពាក់កណ្តាលឆ្នាំ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិករបស់យើង។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ hyatt.com/asia-pacific-mid-year-bonus ។ ផ្អែកតាមគោលបំណង នៃការយកចិត្តទុកដាក់របស់ក្រុមហ៊ុន ការប្តេជ្ញាចិត្តលើការថែទាំ និងអនាម័យជាសកលរបស់ក្រុមហ៊ុន ​សណ្ឋាគារ ហៃយ៉ាត់ នឹងជួយពង្រឹងបន្ថែមទៀតនូវការណែនាំ និងប្រតិបត្តិការរបស់ខ្លួន ចំពោះ​បុគ្គលិក​ ក៏ដូចជា​សុវត្ថិភាព ​និង​សន្តិភាពផ្លូវចិត្តរបស់ភ្ញៀវ។ សម្រាប់ព័ត៌មានបន្ថែម អំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនសណ្ឋាគារ ហៃយ៉ាត់ សូមចូលទៅកាន់ hyatt.com/care-and-cleanliness
 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com