អត្ថបទពាណិជ្ជកម្ម
ធនាគារ ព្រីនស៍ បន្តសហការជាមួយរោងភាពយន្ត មេជើរ ស៊ីនីផ្លិច បាយស្មាត ដោយនាំមកនូវរង្វាន់ និងឯកសិទ្ធិភាពពិសេសជូនអតិថិជនខ្លួន
01, Jul 2022 , 10:59 am        
រូបភាព
កាលពីថ្ងៃទី៣០​ ខែមិថុនា ឆ្នាំ២០២២- ធនាគារ ព្រីនស៍ បានប្រកាសបន្តភាពជាដៃគូសហការរបស់ខ្លួន ជាមួយរោងភាពយន្តមេជើរ ស៊ីនីផ្លិច បាយស្មាត រយៈពេល ៣ឆ្នាំបន្ថែមទៀត ដែលផ្តល់អត្ថប្រយោជន៍ដល់អតិថិជនរបស់ខ្លួន ជាមួយនឹងការបន្តផ្តល់ជូនរង្វាន់ និងឯកសិទ្ធិភាព។ 

ដោយនេះជាផ្នែកមួយនៃសម្ព័ន្ធភាព ជាដៃគូយុទ្ធសាស្ត្រ ធនាគារ ព្រីនស៍ នឹងបន្តផ្តល់ជូនអត្ថប្រយោជន៍បន្ថែម ដល់អតិថិជនរបស់ខ្លួន រួមទាំងការបញ្ចុះតម្លៃក្នុងរោងភាពយន្តជារៀងរាល់ថ្ងៃ សម្រាប់ម្ចាស់ប័ណ្ណធនាគារ ព្រីនស៍ទាំងអស់ ក៏ដូចជាការហ្រ្វីសំបុត្រកុន និងពោតលីង ក្នុងអំឡុងពេលកម្មវិធីពិសេសៗផងដែរ។  
 


លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ​ ព្រីនស៍ ម.ក បានមានប្រសាសន៍ថា៖ “យើងមានសេចក្តីសោមន្សរីករាយ ក្នុងការបន្តភាពជាដៃគូសហការរបស់យើង ជាមួយនឹងរោងភាពយន្តដ៏ល្អបំផុត និងលំដាប់កំពូលនៅកម្ពុជា។ យើងបានចាប់ដៃសហការ ជាមួយរោងភាពយន្តមេជើរ ស៊ីនីផ្លិច បាយស្មាត ចាប់តាំងពីធនាគារ ព្រីនស៍ បានចាប់ផ្តើមដំណើរការជាធនាគារពាណិជ្ជពេញលេញ ក្នុងឆ្នាំ២០១៨​ មកម្ល៉េះ។ ក្នុងអំឡុងពេលនេះ យើងបានបង្កើតទំនាក់ទំនងដ៏រឹងមាំ និងជិតស្និទ្ធក្នុងការបម្រើប្រភេទអតិថិជនផ្សេងៗ ជាមួយនឹងការផ្តល់ជូនពិសេស លើសំបុត្រកុនរបស់ពួកគេ។ យើងក៏មានជាសាលភាពយន្ត ធនាគារ ព្រីនស៍​ វីអាយភី (Prince Bank VIP Lounge)  នៅរោងភាពយន្តមេជើរ ស៊ីនីផ្លិច បាយស្មាត ក្នុងផ្សារទំនើប​អ៊ីអនម៉ល សែន សុខ ផងដែរ។ សាលភាពយន្តធនាគារ ព្រីនស៍​ វីអាយភី (Prince Bank VIP Lounge) គឺជាសាលភាពយន្តដ៏ទំនើប និងទាន់សម័យបំផុតក្នុងប្រទេសកម្ពុជា ដែលអតិថិជនអាចរីករាយ ជាមួយសេវាកម្មសាលភាពយន្តលំដាប់ខ្ពស់ដូចជា បន្ទប់រង់ចាំ និងបន្ទប់ទឹកឯកជន បុគ្គលិកសេវាកម្មប្រកបដោយវិជ្ជាជីវៈ អាហារសម្រន់ និងភេសជ្ជៈស្វាគមន៍ គ្រែសម្រាប់គេងទស្សនាភាពយន្តដ៏មានផាសុកភាព និងសេវាកម្មពិសេសផ្សេងៗទៀត។ នេះគឺជាយុទ្ធសាស្ត្រស្របតាមការបេ្តជ្ញាចិត្តរបស់យើងក្នុងការបង្កើនបទពិសោធន៍របស់អតិថិជន ជាមួយនឹងអត្ថប្រយោជន៍ នៃការរស់នៅបែបទាន់សម័យ និងពេញលេញបំផុត។”




 
លោកបានបន្ថែមទៀតថា៖ “ក្នុងនាមជាធនាគារឌីជីថល ដែលរីកចម្រើនលឿនបំផុតមួយ យើងតែងតែខិតខំប្រឹងប្រែងកាន់តែខ្លាំង លើការស្វែងរកវិធីថ្មីៗ ដើម្បីបង្កើនបទពិសោធន៍របស់អតិថិជន ជាមួយនឹងយុទ្ធសាស្ត្រឆ្លើយតបតាមតម្រូវការ ស្របតាមនិន្នាការពេញនិយមរបស់ពួកគេ។ យើងតែងតែធ្វើការជំរុញឥតឈប់ឈរ ដើម្បីឱ្យ​សម្រេចបាននូវលទ្ធផល លើសពីការរំពឹងទុករបស់អតិថិជន ដោយផ្តល់ជូននូវសេវាធនាគារប្រកបដោយភាពច្នៃប្រឌិត និងការផ្តល់ជូនពិសេសជាច្រើនទៀត។ អតិថិជនអាចទិញ​សំបុត្រកុនរបស់ពួកគេបានយ៉ាងងាយស្រួល និងមានសុវត្ថិភាព ហើយរីករាយជាមួយការបញ្ចុះតម្លៃដ៏ពិសេស ដោយ​ទូទាត់ជាមួយប័ណ្ណធនាគារ ព្រីនស៍។ លើសពីនេះ យើងបានដាក់ដំណើរការ PRINCE KHQR នៅគ្រប់សាខានៃ​រោងភាពយន្ត មេជើរ ស៊ីនី ផ្លិច ដែលអនុញ្ញាតឱ្យអតិថិជន​ទូទាត់ឆ្លងធនាគារ ដោយការស្កេនទូទាត់សម្រាប់សំបុត្រកុនរបស់ពួកគេផងដែរ។ ជាចុងក្រោយ យើងពិតជាមានមោទកភាព និងកិត្តិយស ដែលបានសហការជាមួយរោងភាពយន្ត មេជើរ ស៊ីនីផ្លិច បាយស្មាត​ ដែលជារោងភាពយន្ដឈានមុខគេក្នុងតំបន់ ហើយយើងទន្ទឹងរង់ចាំបម្រើអតិថិជនរបស់យើង​ ជាមួយនឹងយុទ្ធនាការ និង​កម្មវិធីពិសេសៗជាច្រើនទៀតនាពេលខាងមុខជាមួយនឹងខាងរោងភាពយន្ត។”​
 
លោក ជី សិលា នាយកគ្រប់គ្រងនៃ​រោងភាពយន្ត មេជើរ ស៊ីនីផ្លិច បានចាត់ទុកការបន្តកិច្ចសហការនេះ ជាពេលវេលាដ៏រំភើបមួយ ហើយបានមានប្រសាសន៍ថា លោកទន្ទឹងរង់ចាំសហការជាមួយធនាគារ ព្រីនស៍ ដើម្បីនាំយកនូវសេវាកម្មទាន់សម័យល្អបំផុត និងបទពិសោធន៍ភាពយន្តកម្រិតខ្ពស់ កាន់តែទូលំទូលាយ ជូនដល់ប្រជាជន​​​​​​កម្ពុជា។


 
លោកបានបន្ថែមថា៖ “យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការបន្តភាពជាដៃគូសហការរបស់យើង ជាមួយធនាគារ ព្រីនស៍ ដែលជាធនាគារឌីជីថល កំពុងរីកចម្រើនលឿនបំផុតមួយ នៅក្នុងប្រទេសកម្ពុជា។ ហើយយើងជឿជាក់ថា សេវាទូទាត់របស់ធនាគារ ព្រីនស៍ នឹងផ្តល់ជូននូវបទពិសោធន៍ទូទាត់ដ៏ល្អប្រសើរ និងទាក់ទាញ អតិថិជនកាន់តែច្រើន មកកាន់រោងភាពយន្តរបស់យើង ខណៈដែលអតិថិជនរបស់ធនាគារ ព្រីនស៍​ អាចរីករាយជាមួយនឹងអត្ថប្រយោជន៍ និងការផ្តល់ជូនពិសេស ដែលផ្តល់ជូនពួកគេនៅរោងភាពយន្ត មេជើរ ស៊ីនីផ្លិច” ។
 
ដើម្បីអបអរសាទរ ពិធីបន្តភាពជាដៃគូសហការនេះ អតិថិជនអាចរីករាយ ជាមួយនឹងការទទួលបានពោតលីង ដោយឥតគិតថ្លៃ នៅគ្រប់សាខារោងភាពយន្ត មេជើរ ស៊ីនីផ្លិច បាយស្មាត ដោយទិញសំបុត្រជាមួយប័ណ្ណ Mastercard/Visa/UnionPay ប្រភេទណាមួយរបស់ធនាគារ ព្រីនស៍ ចាប់ពីថ្ងៃទី១ ខែកក្កដា តទៅរហូតដល់អស់ពីស្តុក។ លើសពីនេះ អតិថិជននៅតែអាចរីករាយជាមួយនឹងប្រូម៉ូសិនពិសេសប្រចាំថ្ងៃ រហូតដល់៥០% លើសំបុត្រកុន 2D/3D/VIP ដោយទូទាត់ជាមួយប័ណ្ណធនាគារ ព្រីនស៍ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។ បន្ទាប់មកពីការផ្តល់ជូននេះ យើងនឹងមានការផ្តល់ជូនដ៏រំភើប និងអស្ចារ្យជាច្រើនទៀតសម្រាប់អ្នក! រង់ចាំតាមដានទាំងអស់គ្នា!
 


អតិថិជនអាចស្នើប័ណ្ណម៉ាស្ទ័រកាត/វីសា/យូភីអាយ ធនាគារ ព្រីនស៍ បានតាមរយៈលើ PRINCE Mobile App ហើយអាចមកទទួលយកប័ណ្ណនៅសាខា ដែលនៅជិតបំផុត។ ស្នើប័ណ្ណធនាគារ ព្រីនស៍ ឥឡូវនេះ ដើម្បីរីករាយជាមួយអត្ថប្រយោជន៍ជាច្រើន ដែលអ្នកស័ក្តិសមនឹងទទួលបាន!
 
ដើម្បីទទួលបានព័ត៌មានថ្មីៗជាប្រចាំ អំពីការផ្តល់ជូនពិសេសរបស់ធនាគារ ព្រីនស៍ អតិថិជន អាចតាមដានទំព័រហ្វេសប៊ុក/ Instagram/ Telegram ផ្លូវការរបស់ធនាគារ ព្រីនស៍។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.princebank.com.kh ឬទាក់ទងមកកាន់សេវាទំនាក់ទំនងអតិថិជនរបស់យើង តាមរយៈលេខ ១៨០០ ២០ ៨៨៨៨ (មិនគិតថ្លៃ)៕
 


(អត្ថបទពាណិជ្ជកម្ម)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com