កីឡាជាតិ
ជាតិ
AFF U-19 ៖ កម្ពុជាត្រូវជួបសិង្ហបុរី
03, Jul 2022 , 8:00 am        
រូបភាព
U-19 សិង្ហបុរី ត្រូវប៉ះ U-19 កម្ពុជា ក្នុងការប្រកួត AFF Under-19 Boys’ Championship នៅថ្ងៃទី៣ ខែកក្កដា នៅកីឡដ្ឋាន Madya Senayan ប្រទេសឥណ្ឌូណេស៊ី ។


សម្រាប់ការប្រកួតនៅថ្ងៃទី៣ ខែកក្កដា ជម្រើសជាតិទាំងពីរក្រុម បានទៅដល់ប្រទេសឥណ្ឌូណេស៊ីហើយ។ សិង្ហបុរី បានត្រៀមលក្ខណៈរួចរាល់សម្រាប់ទទួលកម្ពុជា ពួកគេកំពុងហ្វឹកហាត់ និងរៀបយុទ្ធសាស្ដ្រប្រកួត។ នេះ យោងទៅលើការផ្សាយលើហ្វេសប៊ុកសមាគមបាល់ទាត់សិង្ហបុរី ។
 
សម្រាប់កម្ពុជា ក៏ហ្វឹកហាត់ត្រៀមនៅទឹកដីប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីការទៅដល់ទីនោះ កាលពីយប់ថ្ងៃទី៣០ ខែមិថុនា។ 
 
ស៊ិន សុវណ្ណមករា គឺជាកីឡាករមួយ ក្នុងចំណោម២៣រូប ដែលទៅប្រកួត បានប្រាប់សារព័ត៌មានថ្មីៗតាមហ្វេសប៊ុកថា កីឡាករទាំងអស់ នឹងប្រឹងអស់ពីសមត្ថភាព ដើម្បីបង្ហាញឲ្យប្រទេសក្នុងតំបន់ ដឹងពីការរីកចម្រើនវិស័យបាល់ទាត់កម្ពុជា។ 
 
«ពួកយើងនឹងខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីយកជយ័ជំនះជូនជាតិឲ្យបាន។»។ កីឡាករវ័យ១៩ឆ្នាំរូបនេះ បានប្រាប់មកសារព័ត៌មានថ្មីៗដូច្នេះ។
 
ព្រឹត្តិការណ៍នេះ មានប្រទេសចំនួន១១ចូលរួមប្រកួត ដោយជម្រើសជាតិកម្ពុជា ស្ថិតក្នុងពូល B ជាមួយ ម៉ាឡេស៊ី, ឡាវ, ទីម័រខាងកើត និង សិង្ហបុរី។ ចំណែកពូល A មានម្ចាស់ផ្ទះឥណ្ឌូណេស៊ី, វៀតណាម, ថៃ, ព្រុយណេ, ហ៊ី្វលីពីន និងមីយ៉ាន់ម៉ា។ 
 
កីឡាករកម្ពុជា ចំនួន២៣រូប ទៅចូលរួមប្រកួតពានរង្វាន់នេះ ក្នុងនោះមាន១៩រូប ដែលកំពុងប្រកួតក្នុងក្របខ័ណ្ឌលីគ២ កម្ពុជា។ 
 
១៩រូប មកពីលីគ២មាន៖ 
- ព្រៃវែង៣រូប៖ ស៊ិនសុវណ្ណមករា, វឿន វ៉ា និង សឿន រិទ្ធិវរៈវឌ្ឍនា
- សាលាបាល់ទាត់ជាតិបាទី១៣រូប៖វ៉េត លីហេង, ម៉េង សុភា, ហួត វ៉ាន់ណេត, ចាន់វិបុលដាវីឌ, យ៉ន់ ភូមិន្ទ, អ៊ាវសុវណ្ណារ៉ា, ហេង សុវណ្ណបញ្ញា, សោមបូរិទ្ធ, ចៀម សំណាង, អ៊ុក ដេវីន,ទាំ មករា, សុន ថាវិស៊ីវ,​ និង គៀរ ពិសិដ្ឋ។
- អាស៊ីអឺរ៉ុបយូណាយធីត ៣រូប៖វ៉ាន់ វីត, ឆាន់ប៊ុនមី និង ហាវ សុខនេត្រ។
 
៤រូប មកពីលីគកំពូលមាន៖
-ណាហ្គាវើលដ៍ ១រូប៖ ឡៅ ជុងហួរ។
-គិរីវង់សុខសែន១រូប៖ លឹមអារុណរ៉េយមិន។
-សមាគមកីឡាបាល់ទាត់ខេមរភូមិន្ទ១រូប៖ វ៉ន ផល្លា។
-អង្គរថាយហ្គឺរ ១រូប៖ សុវណ្ណដូណា។
 

Tag:
 បាល់ទាត់
  AFF
  AFF Under-19 Boys’ Championship
© រក្សាសិទ្ធិដោយ thmeythmey.com