កីឡាជាតិ
កីឡាអន្តរជាតិ
ជាតិ
លោក Joluod ប្រធានសហព័ន្ធកីឡាលើកទម្ងន់ពិភពលោក នឹងបំពេញទស្សនកិច្ចនៅកម្ពុជា
04, Jul 2022 , 8:00 am        
រូបភាព
លោកប្រធានសហព័ន្ធកីឡាលើកទម្ងន់ពិភពលោក Joluod(សក់សស្តាំ) និងលោក Millan Mihajlovic (ឆ្វេង) ក្រោយការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធលើកទម្ងន់(ប្រភព Millan Mihajlovic)
លោកប្រធានសហព័ន្ធកីឡាលើកទម្ងន់ពិភពលោក Joluod(សក់សស្តាំ) និងលោក Millan Mihajlovic (ឆ្វេង) ក្រោយការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធលើកទម្ងន់(ប្រភព Millan Mihajlovic)
ដោយ៖ហៀក ឆក

លោក Mohammed Hasan Jaluod ប្រធានសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ នឹងមកទស្សនកិច្ចនៅប្រទេសកម្ពុជា នាខែកក្កដា។ នេះបើតាមលោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ។


លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បាននិយាយថា ប្រធានសហព័ន្ធលើកទម្ងន់ពិភពលោក នឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីចង្អុលបង្ហាញបន្ថែមអំពីការរៀបចំព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។
 
លោកបានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា៖«លោក Mohammed Hasan Jaluod ប្រធានទើបជាប់ថ្មីហ្នឹង គាត់នឹងមកទស្សនកិច្ចនៅកម្ពុជាហ្នឹង ព្រោះអីនេះក៏ថ្មីសំខាន់ការងារដែលត្រូវអភិវឌ្ឍន៍ក៏វាច្រើនអ៊ីចឹង គាត់នឹងចង្អុលបង្ហាញថាតើយើងត្រូវធ្វើម៉េចៗ»។ 
 
ជាមួយគ្នានេះ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា នឹងត្រៀមបញ្ជូនអត្កពលិក៦នា ក់​ទៅហ្វឹកហាត់នៅប្រទេសថៃ រយៈពេលខ្លី និង៨នាក់ទៀត ទៅហ្វឹកហាត់នៅចិន រយៈពេលវែង ដើម្បីដកស្រង់បទពិសោធន៍ និងត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ។ នេះបើតាមលោក សំ សុខឃី។
 
គួរំឭកផងដែរថា លោក Mohammed Hasan Jaluod ជនជាតិ អ៊ីរ៉ាក់ បានជាប់ឆ្នោតជាប្រធានសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ តាមរយៈការបោះឆ្នោតដោយផ្ទាល់ពីសមាជិក ១១៧ នាក់ និងតាមប្រព័ន្ធអនឡាញ(online)២៥នាក់ នាថ្ងៃទី២៦ ខែមិថុនា នៅក្រុង ទីរ៉ាណា ប្រទេសអាល់បានី។ 
 
ស៊ីហ្គេម លើកទី៣១នៅប្រទេសវៀតណាម កីឡាលើកទម្ងន់កម្ពុជាបានបញ្ជូន កីឡាករ កីឡាការិនីចំនួន៦នាក់ ដែលជាការចូលរួមលើកដំបូងខ្លួន៕
 

Tag:
 កីឡាលើកទម្ងន់
  សំ សុខយី
© រក្សាសិទ្ធិដោយ thmeythmey.com