អត្ថបទពាណិជ្ជកម្ម
ពិធីសម្ពោធបើកការដ្ឋានសាងសង់ និងបើកលក់ជាផ្លូវការ បុរីខេមរភូមិ គម្រោងទី២ និងការចាប់រង្វាន់រថយន្ត​ Mazda ចំនួន​២គ្រឿងជូនអតិថិជន
04, Jul 2022 , 11:59 am        
រូបភាព
ស្ថាបនិកបុរីខេមរភូមិ បានចាប់ផ្តើមសម្ពោធ បើកការដ្ឋានសាងសង់ និងលក់ជាផ្លូវការ នូវគម្រោងទី២ របស់ខ្លួន នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ជាមួយនិងការផ្តល់ជូននូវរង្វាន់ធំ រថយន្ត Mazda ចំនួន២គ្រឿង ជូនអតិថិជនរបស់ខ្លួន។ ពិធីបើកការដ្ឋានថ្មីនេះ ធ្វើឡើង ​បន្ទាប់ពីទទួលបានភាពជោគជ័យដ៏អស្ចារ្យ គម្រោងទី១ នៃបុរីខេមរភូមិ ហើយឥឡូវនេះក្រុមហ៊ុន   ម៉ូណាចឈី លេនដ៍ អេន អីនវេសមិន (Monarchy land & Investment ) ដែលជាអ្នកអភិវឌ្ឈ។
 
បុរីខេមរភូមិគម្រោងទី២នេះ មានទីតាំងនៅផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រនៃតំបន់ដ៏មានសក្តានុពលថ្មី របស់ស្រុកកណ្តាលស្ទឹង ស្ថិតក្នុងភូមិឆ្មាពួន ឃុំជើងកើប ស្រុកណ្តាលស្ទឹង ខេត្តកណ្តាល ដែលចម្ងាយត្រឹមតែ៧០០ម៉ែត្រ ពីផ្លូវជាតិលេខ២ (ខាងឆ្វេងដៃ បើមកពីព្រែកហូរ និងខាងស្តាំដៃ បើមកពីរង្វង់មូលកួរស្រូវ)។




 
ពិធីនេះមានវត្តមានចូលរួម ពី​ លោក​សោម វឌ្ឍនៈ ស្ថាបនិក នៃបុរីខេមរភូមិ និងមានការចូលរួម ពីអតិថិជនចាស់ និងអតិថិជនថ្មី ជាច្រើនទៀត។
 
លោក សោម វឌ្ឍនៈ ស្ថាបនិក បុរី ខេមរភូមិ បាថ្លែងថា៖ «ការណ៍ដែលលោក ជ្រើសរើស តំបន់ ប៉ែកខាងត្បូង រាជធានីភ្នំពេញ ដើម្បីអភិវឌ្ឃន៍សំណង់លំនៅដ្ឋាន បុរីខេមរភូមិ ទាំងគម្រោងទី១ ដែលទទួលបានជោគជ័យ ស្ទើរ១០០% និងគម្រោងទី២ ដែលបើកការដ្ឋានសាងសង់ និងលក់ជាផ្លូវការនាថ្ងៃនេះ គឺស្របតាមទស្សនៈ របស់លោកតា វណ្ណ ម៉ូលីវណ្ណ បិតាស្ថាបត្យករកម្ពុជា ដែលបានផ្ដាំថា ការអភិវឌ្ឍ ត្រូវតែបែរ ទៅទិសខាងត្បូង»។
 


លោកថា គម្រោង១ បានបើកលក់ កាលពីឆ្នាំមុន គឺចំពេលដែល កម្ពុជាកំពុងមានការឆ្លង រាលដាល នៃកូវីដ-១៩ខ្លាំង និងមានការបិទខ្ទប់តំបន់មួយចំនួន នៅភ្នំពេញផងដែរ ។ ប៉ុន្តែ វាមិនមែនជា ឧបសគ្គ ដល់ការអភិវឌ្ឍរបស់ក្រុមហ៊ុននោះទេ។
 
លោក សោម វឌ្ឍនៈ  បន្តដូច្នេះ៖« ក្នុងពេលដែលយើងបើកលក់ និងបើកការដ្ឋានសាងសង់ មាន ប្រជាពលរដ្ឋជាច្រើន បានមកសួរនាំព័ត៌មាន និងទិញផ្ទះពីក្រុមហ៊ុន របស់យើង ដោយគិតមកដល់ពេលនេះ បុរីខេមរភូមិ លក់បានជាង៩០ភាគរយហើយ ទើបយើងបន្តបើកលក់ គម្រោងទី២ និងបន្តការអភិវឌ្ឍទាំងគម្រោងទី១ និងទី២ ដើម្បីឱ្យបញ្ចប់តាមផែនការ និងប្រគល់ផ្ទះជូនអតិថិជន »។
 


លោកស្រី សុខ បូរី តំណាងផ្នែកលក់ បុរីខេមរភូមិ បានឱ្យដឹងថា ៖ «​គម្រោងទី២ របស់បុរីខេមរភូមិ ដែលបានសម្ពោធបើកការដ្ឋានសាងសង់ និងបើកលក់ ជាផ្លូវការនាពេលនេះ សាងសង់នៅលើផ្ទៃដី ជិត២ហិកតា ហើយចំពោះសំណង់វិញ ត្រូវបានចែកចេញ ជា៣ប្រភេទផ្ទះ ក្នុងនោះមាន ប្រភេទផ្ទះល្វែងបែបអាជីវកម្ម ឬ(Shophouse ), ប្រភេទផ្ទះវីឡាកូនកាត់ (link Villa),និង ប្រភេទផ្ទះវីឡាទោល(Single Villa) ហើយដែលសំណង់លំនៅដ្ឋានទាំងនេះ ប្រើពេលសាងសង់១៨ខែ ដោយចាប់ពីខែកក្កដា ឆ្នាំ២០២២ តទៅ»។
 
បើតាមការបញ្ជាក់ របស់លោកស្រី សុខបូរី សម្រាប់សំណង់លំនៅដ្ឋាន នៅក្នុងបុរីខេមរភូមិ សម្រាប់ គម្រោងទី២នេះ ត្រូវបានរចនា និងសាងសង់ឡើង តាមបែបស៊ីវិល័យ ស្របទៅតាមតម្រូវការ និងដែលមានទំហំខុសៗគ្នា សម្រាប់អតិថិជន ក្នុងនោះ ទី១ ប្រភេទផ្ទះល្វែង បែបអាជីវកម្ម(Shophouse) មានទំហំដី ៤.២ម៉ែត្រ គុណ២៥ម៉ែត្រ និងមានទំហំផ្ទះ៤.២ម៉ែត្រ គុណ១៤.៥ម៉ែត្រ )មាន៤បន្ទប់គេង និងបន្ទប់ទឹក៥ នៅសល់ដីក្រោយផ្ទះ 2,5m និងសល់ដីមុខផ្ទះ6m លក់ក្នុងតម្លៃ ចាប់ពី 85,800$ ទ្បើងទៅ។


 
ទី២ ប្រភេទផ្ទះវីឡាកូនកាត់ ឬ (Link Villa )មានទំហំដី៥ម៉ែត្រ គុណ២០ម៉ែត្រ និងមានទំហំផ្ទះ ៥ម៉ែត្រ គុណ១០ម៉ែត្រ,មាន៤បន្ទប់គេង,និងបន្ទប់ទឹក៥,មានបន្ទប់ទទួលភ្ញៀវ១,ផ្ទះបាយ១ នៅសល់ដីមុខផ្ទះ៦ម៉ែត្រ និងសល់ដីក្រោយផ្ទះ៤ម៉ែត្រ មានតម្លៃ 79,800$។ និងទី៣ ជាប្រភេទវីទ្បាទោល ឬ(Single Villa)មានទំហំដី ១០ម៉ែត្រ គុណ ២០ម៉ែត្រ, មានទំហំផ្ទះ៧ម៉ែត្រ គុណ១២ម៉ែត្រ  មានចំនួន ៦បន្ទប់គេង និងមាន បន្ទប់ទឹក៧ មានបន្ទប់ទទួលភ្ញៀវ១,ផ្ទះបាយ១ នៅសល់ដីមុខផ្ទះ៦ម៉ែត្រ និងក្រោយផ្ទះ៤ម៉ែត្រ មានតម្លៃ 138,888$។ តម្លៃលំនៅដ្ឋានទាំងបីប្រភេទ នៅក្នុងបុរីខេមរភូមិនេះ មានតម្លៃសមរម្យ ឬទាបជាង បើប្រៀបធៀប និងសំណង់លំនៅដ្ឋាននៃបុរីផ្សេងៗ ហើយចំពោះអតិថិជន ដែលទិញផ្ទះ នៅក្នុងគម្រោង បុរីខេមរភូមិនេះ និងទទួលបានប្លង់រឹង ដោយឥតគិតថ្លៃ ប្រសិនបង់ផ្តាច់ភ្លាមៗ ឬបង់ផ្តាច់ក្នុង រយៈពេល២ឆ្នាំ។  
 


បើតាមលោកស្រី សុខបុរី អ្វីដែលកាន់តែពិសេស សម្រាប់គម្រោងទី២ នៃបុរីខេមរភូមិនេះ អតិថិជន ដែលបានកក់ ឬបង់តាមដំណាក់កាល ឬបងផ្តាច់ មិនថាអតិថិជនចាស់ ឬអតិថិជនថ្មីនោះទេ និងទទួលបានឱកាសឈ្នះរង្វាន់ធំ រថយន្តMazda ចំនួន២គ្រឿង និងរង្វាន់បន្ទាប់បន្សំជាច្រើនទៀត ចាប់រយៈការចាប់ឆ្នោត។
 
នៅក្នុងឱកាសនោះដែរ លោកស្រី សុខបុរី ក៏បានថ្លែងអំណរគុណផងដែរ ដល់អតិថិជនចាស់ និងក៏ដូចជាអតិថិជនថ្មី ដែលបានគាំទ្រ និងជឿជាក់មកលើ បុរីខេមរភូមិ ជាក់ស្តែងគម្រោងទី១ គឺលក់ដាច់អស់៩៥% ហើយសង្ឈឹមថា គម្រោងទី២នេះ និងទទួលលបានភាពជោគជ័យ និងមានការគាំទ្រ និងមានទំនុកចិត្តពីអតិថិជនកាន់តែច្រើនបន្ថែមទៀត។
 
សូមជម្រាបថា លក្ខណៈពិសេស នៃគម្រោងបែបទំនើបកម្ម ស៊ីវីល័យ រចនាបថប្លែក រួមផ្សំបរិស្ថានល្អរស់នៅ ដោយភាពថ្លៃថ្នូរ និងមោទកភាព មានទីតាំងជាមួយភូមិអំណោយផល និងមានសក្តានុពល ដោយនៅមិនឆ្ងាយ ពីផ្លូវជាតិលេខ២ ដែលជាផ្លូវហាយវេយ៍ ដែលកំពុងស្ថាបនាដោយរាជរដ្ឋាភិបាល  បានន័យថា ចម្ងាយតែ៧០០ម៉ែត្រប៉ុណ្ណោះ ពីផ្លូវជាតិលេខ២) ក្បែរផ្លូវក្រវ៉ាត់ក្រុងទី៣ និងព្រលានយន្តហោះថ្មី ដែលកំពុងសាងសង់ ពិសេសនៅក្បែរ ផ្សារទំនើបអីអន៣ និងមិនឆ្ងាយពីផ្លូវ៦០ម៉ែត និងផ្លូវ៥០ម៉ែត្រ ក្បែរសាលារៀន ទីប្រជុំជន មន្ទីរពេទ្យ វត្តអារាម និងតំបន់ពាណិជ្ជកម្ម មួយចំនួនទៀត  ដែលកំពុងរីកដុះដាលដូចផ្សិត ជាបន្តបន្ទាប់នោះ៕
 




(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com