កីឡាជាតិ
ជាតិ
AFF U-19៖ កម្ពុជា និងឡាវ ឈ្នះ៣ពិន្ទុដូចគ្នា ក្នុងពូល B
04, Jul 2022 , 2:42 pm        
រូបភាព
ការប្រជែងយកបាល់របស់ក្រុមទាំងពីរ ពេលបាល់ជ្រុង រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ការប្រជែងយកបាល់របស់ក្រុមទាំងពីរ ពេលបាល់ជ្រុង រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
កាលពីថ្ងៃទី៣ ខែកក្កដា ក្នុងពូល B កម្ពុជា បានឈ្នះ សិង្ហបុរី ១-០ នៅកីឡដ្ឋាន Madya Senayan បន្ទាប់ពី ឡាវ ជោគជ័យលើការប្រកួតជាមួយ ទីម័រ ២-០ ក្នុងព្រឹត្តិការណ៍ AFF Under-19 Boys Championship 2022។



១ គ្រាប់ របស់កីឡាករ សុវណ្ណ ដូណា ខ្សែប្រយុទ្ធស្លាបកម្ពុជា បានស៊ុតបញ្ចូលទី នៅនាទី៧ ។ ការប្រកួតនេះ កម្ពុជា មានឱកាសជាច្រើន ទៅលើក្រុមសិង្ហបុរី ខណៈជម្រើសជាតិនេះ មិនមានសូម្បីឱកាសស៊ុតបាល់ នៅតំបន់គ្រោះថ្នាក់របស់កម្ពុជា។ ការប្រកួតចូលមកដល់តង់ទី២ ក្រុមទាំងពីរ មិនអាចទម្លុះសំណាញ់ទីគ្នាបានឡើយ ដោយកម្ពុជារក្សាគ្រាប់បាល់១-០ ដល់ចប់ការប្រកួត។ 
 
នៅកីឡដ្ឋានដដែលនេះ ឡាវ ក៏បានយកឈ្នះ ទីម័រខាង ២-០។ គ្រាប់ទី១ រកបានដោយ Damoth Thongkhamsavath នៅនាទី៣៩ និងគ្រាប់ទី២ រកបាននៅ Peter Phanthavong នាទី៤៤។ 
 
ឡាវ ឈរនៅលេង១ បណ្ដោះអាសន្ន មាន២គ្រាប់ ខណៈ កម្ពុជា នៅលេខ២ មាន១គ្រាប់។ ដោយឡែកនៅក្នុងពូល A ម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី បានប្រកួតស្មើជាមួយ វៀតណាម កាលពីថ្ងៃទី២ ខែកក្កដា នៅកីឡដ្ឋាន Patriot Candrabhga បន្ទាប់ពីថៃ យកឈ្នះ ហ្វីលីពីន ១-០ និងមីយ៉ាន់ម៉ា លុត ព្រុយណេ ៧-០ នៅកីឡដ្ឋាន Madya Senayan។
 
គួរបញ្ជាក់ផងដែរថា កម្ពុជា ត្រូវជួប ម៉ាឡេស៊ី នៅថ្ងៃទី៥ ខែកក្កដា នៅកីឡដ្ឋាន Madya Senayan, ថ្ងៃទី៧ ត្រូវប្រកួតជាមួយ ឡាវ និងថ្ងៃទី១១ ខែកក្កដា ប៉ះជាមួយ ទីម័រខាងកើត នៅកីឡដ្ឋានដដែល៕
 

Tag:
 បាល់ទាត់
  AFF U19 Championship
© រក្សាសិទ្ធិដោយ thmeythmey.com