កីឡាជាតិ
ជាតិ
AFF Women៖ ជម្រើសជាតិបាល់ទាត់នារីកម្ពុជា ប៉ះឡាវ
05, Jul 2022 , 7:59 am        
រូបភាព
ជម្រើសជាតិបាល់ទាត់នារីកម្ពុជា ហ្វឹកហាត់ត្រៀមប្រកួត ព្រឹត្តិការណ៍ AFF Women_s Championship។ រូបពី Cambodian Women League
ជម្រើសជាតិបាល់ទាត់នារីកម្ពុជា ហ្វឹកហាត់ត្រៀមប្រកួត ព្រឹត្តិការណ៍ AFF Women_s Championship។ រូបពី Cambodian Women League
ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា ត្រូវប្រកួតដំបូងជាមួយ ក្រុមនារីឡាវ នៅថ្ងៃទី៥ ខែកក្កដា នៅកីឡដ្ឋាន Binanនៃព្រឹត្តិការណ៍ AFF Women’s Championship ។


នេះ គឺជាការជួបគ្នា ដំបូងរបស់ក្រុមបាល់ទាត់នារីកម្ពុជា និងឡាវ ក្នុងព្រឹត្តិការណ៍ AFF Women’s Championship។ កម្ពុជា មានបទពិសោធន៍ប្រកួតតិចជាងឡាវ ដោយបានបង្ហាញខ្លួន២លើក ។ ២លើកនោះ កម្ពុជា ធ្លាក់ត្រឹមវគ្គចែកពូល។ ដោយឡែកជម្រើសជាតិឡាវ ធ្លាប់ចូលរួមប្រកួត៧ដង ហើយក៏ធ្លាប់បានចំណាត់ថ្នាក់លេខ៤ ពីរលើកផងដែរ។ 
 
សម្រាប់ការបង្ហាញខ្លួនជាលើកទី៣នេះ កម្ពុជា ស្ថិតក្នុងពូល B មាន៥ក្រុម។ ពូល B មានក្រុមកម្រិតខ្លាំង២ គឺវៀតណាម ម្ចាស់ជើងឯក៣សម័យ និងមីយ៉ាន់ម៉ា ម្ចាស់ជើងឯក២សម័យ។ ដោយឡែក ក្រុម២ផ្សេងទៀត គឺទីម័រខាងកើត និងឡាវ មានកម្រិតប្រហាក់ប្រហែលគ្នា។
 
បទពិសោធន៍របស់ក្រុមកម្ពុជា ធ្លាប់លត់ ទីម័រខាងកើត ក្នុងពានរង្វាន់នេះម្ដងរួចហើយ ក្នុងលទ្ធផល ១២-០ នាឆ្នាំ២០១៨។ 
 
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីជំនួបជាមួយឡាវហើយនោះ កម្ពុជា ត្រូវប្រកួតជាមួយ វៀតណាម នៅថ្ងៃទី៧, ថ្ងៃទី៩ ប៉ះ មីយ៉ាន់ម៉ា និងថ្ងៃទី១៣ ខែកក្កដា ប្រកួតជាមួយ ទីម័រខាងកើត នៅកីឡដ្ឋាន Binan នៃប្រទេសហ្វីលីពីន៕ 
 

Tag:
 បាល់ទាត់
  AFF Women’s Championship
© រក្សាសិទ្ធិដោយ thmeythmey.com