កីឡាអន្តរជាតិ
អន្តរជាតិ
នូវែលសេឡង់ធ្វើជាម្ចាស់ផ្ទះ Women’s World Cup 2023 វគ្គ Play-off ​លើកដំបូងក្នុងប្រវត្តិសាស្រ្ត
06, Jul 2022 , 8:29 am        
រូបភាព
ការប្រកួតវគ្គ Play-off ព្រឹត្តិការណ៍ Women’s World Cup 2023 លើកដំបូងនឹងត្រូវធ្វើឡើងនៅទីក្នុង Hamilton និងទីក្រុង Auckland ប្រទេសនូវែលសេឡង់ ចាប់ពីថ្ងៃទី ១៧ដល់២៣ ខែកុម្ភៈ ឆ្នាំ ២០២៣។ នេះបើតាមសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ថ្ងៃទី៤ ខែកក្កដា។


ការប្រកួត Play-off នេះនឹងមានក្រុមចំនួន១០ ចូលរួមប្រកួតប្រជែង សម្រាប់ដណ្តើមកៅអី ចំនួន៣ ចុងក្រោយ នាព្រឹត្តិការណ៍នៅឆ្នាំ ២០២៣ ដែលមានអូស្ត្រាលីនិងនូវែលសេឡង់ ជាសហម្ចាស់ផ្ទះ។
 
ក្រុមជម្រើសជាតិនារីថៃ និងតៃវ៉ាន់ ក៏ត្រូវបាន FIFA ប្រកាសថា នឹងចូលរួមប្រកួតវគ្គ Play-Off ក្នុងនាមជាក្រុមមកពីទ្វីបអាស៊ី ដោយវៀតណាមបានឈ្នះកៅអីស្វ័យប្រវត្តិ។ ក្រុមជម្រើសជាតិ ៨ក្រុមផ្សេងទៀត នឹងត្រូវប្រកួតជម្រុះនៅតាមទ្វីបនីមួយៗរៀងខ្លួនដូចជា សហព័ន្ធទ្វីបអាហ្វ្រិក (CAF), សហព័ន្ធអាម៉េរិកខាងត្បូង (CONMEBOL), សហព័ន្ធបាល់ទាត់ទ្វីបអូសេអានី (OFC) និងសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ដើម្បីដណ្តើមកៅអី។
 
«ការប្រកួត Play-off និងធ្វើឱ្យអ្នកគាំទ្រនៅគ្រប់វ័យ មានឱកាសទស្សនានៅក្រុម ដែលមកពីជុំវិញពិភពលោក សម្រាប់ការប្រជែងដណ្តើមកៅ៣ចុងក្រោយ នៃការប្រកួត FIFA Women’s World Cup 2023។»។ លោកស្រី Sarai Bareman ប្រធានផ្នែកបាល់ទាត់ស្ត្រី FIFA។
 
នូវែលសេឡង់ ក៏ជាប្រទេសដំបូងគេក្នុងពិភពលោក ដែលបានរៀបចំព្រឹត្តិការណ៍ Play-off បាល់ទាត់ពិភពលោកផ្នែកនារីនេះផងដែរ។
 
គួរបញ្ជាក់ដែរថា ការប្រកួត Play-off នេះ ជាការឆ្លើយតបយ៉ាងសមស្របមួយចំពោះការសម្រេចចិត្តរបស់ FIFA កាលពីឆ្នាំ ២០១៩ ក្នុងការបង្កើនក្រុមចូលរួមប្រកួតពី២៤ ទៅដល់៣២ក្រុម នៃពានរង្វាន់របស់នារីមួយនេះ។ FIFA ក៏រំពឹងថា នឹងមានកំណើននៃការចាប់អារម្មណ៍លើបាល់ទាត់នារីបែបនេះ កើនឡើង៕
 

Tag:
 Women’s World Cup 2023
© រក្សាសិទ្ធិដោយ thmeythmey.com